បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បាតុភូតអែលនីញ៉ូបង្កឲ្យមានភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរ នៅឥណ្ឌូនេស៊ី

បាតុភូតអែលនីញ៉ូបង្កឲ្យមានភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរ នៅឥណ្ឌូនេស៊ី

ហ្សាកាតា ៖ ភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរបានកើតមានឡើង នៅប្រទេសឥណ្ឌូនេស៊ី ដែលបង្កឡើងដោយសារបាតុភូតអែលនីញ៉ូ (El Niño) កម្រិតខ្លាំង។ នេះបើតាម Nature ចេញផ្សាយ កាលពីថ្ងៃសុក្រ។

បើតាមប្រភព, ភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ី ដែលបង្កឡើងដោយបាតុភូតអែលនីញ៉ូ បានបំផ្លាញផ្ទៃដីជាង ២,៨ លានហិកតានិងប៉ះពាល់យ៉ាងខ្លាំងដល់ជម្រកសត្វអូរ៉ង់អ៊ូតង់ប្រភេទ Bornean ដែលជិតផុតពូជ។

នៅតំបន់ Kalimantan ជម្រកសត្វប្រភេទនេះប្រមាណ ៦០% ត្រូវបានបំផ្លាញ ខណៈកម្រិតធូលីពុលក្នុងខ្យល់កាលពីខែតុលា បានកើនលើសស្តង់ដារសុវត្ថិភាពរបស់អង្គការ WHO រហូតដល់ ៤០០ ដង។

អ្នកស្រាវជ្រាវបានរកឃើញថា សត្វអូរ៉ង់អ៊ូតង់មួយចំនួនមានសភាពទន់ខ្សោយ ពិបាកដកដង្ហើម និងត្រូវផ្លាស់ទីទៅតំបន់ផ្សេង ដែលនាំឱ្យមានការដណ្តើមចំណី និងធនធានគ្នា។

បញ្ហានេះបង្កក្តីបារម្ភយ៉ាងខ្លាំងចំពោះអនាគតនៃការរស់រានមានជីវិតរបស់សត្វប្រភេទនេះ និងការអភិរក្សព្រៃឈើនៅឥណ្ឌូនេស៊ី៕

ប្រភព ៖ Nature

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា