បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដី ដាក់ចេញទិសដៅធ្វើទំនើបកម្មឌីជីថល និងកែលម្អបទដ្ឋានគតិយុត្តិ ត្រៀមបង្កើនល្បឿនសេវាសាធារណៈ និងជំរុញសន្ទុះវិស័យសំណង់

ក្រសួងរៀបចំដែនដី ដាក់ចេញទិសដៅធ្វើទំនើបកម្មឌីជីថល និងកែលម្អបទដ្ឋានគតិយុត្តិ ត្រៀមបង្កើនល្បឿនសេវាសាធារណៈ និងជំរុញសន្ទុះវិស័យសំណង់

ក្រសួងរៀបចំដែនដី បានដាក់ចេញទិសដៅធ្វើទំនើបកម្មឌីជីថល និងកែលម្អបទដ្ឋានគតិយុត្តិ ដើម្បីត្រៀមបង្កើនល្បឿនសេវាសាធារណៈ ព្រមទាំងជំរុញសន្ទុះក្នុងវិស័យសំណង់ ។ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តសម្រួចរាល់លិខិតបទដ្ឋានគតិយុត្តទាំងអស់ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីតម្រូវទៅតាមបរិបទសង្គម សេដ្ឋកិច្ច និងនយោបាយ សំដៅលើកកម្ពស់វិស័យសំណង់ និងធ្វើឱ្យអ្នកប្រកបរបរក្នុងវិស័យសំណង់ និងប្រជាជនមានជីវិតងាយស្រួល។

ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើលិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ការធ្វើការងារត្រូវចេះសម្របខ្លួនតាមសម័យកាល និងកែច្នៃតាមបរិបទជាក់ស្តែង ដោយមិនត្រូវជាប់គាំងក្នុងទម្រង់ចាស់ៗឡើយ ដើម្បីឆ្លើយតបនឹងការវិវត្តនៃសង្គម និងសេដ្ឋកិច្ច។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យគ្រប់អគ្គនាយកដ្ឋាន និងក្រុមការងារចាប់យកបច្ចេកវិទ្យាថ្មីៗ និងឌីជីថល មកគាំទ្រការងារប្រចាំថ្ងៃ លើកកម្ពស់ស្វ័យប្រវត្តិកម្ម និងសម្រួលដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាព។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យគិតគូរពីគុណតម្លៃនៃដីធ្លី ធ្វើការងារឱ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ និងលើកកម្ពស់ស្មារតីធ្វើការងារជាក្រុម ដោយគិតពីផលប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាព។

កិច្ចប្រជុំបានបន្តពិនិត្យលើច្បាប់ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យសំណង់ និងបរិស្ថាន ក្នុងគោលបំណងជំរុញឧស្សាហកម្មសំណង់កម្ពុជាឱ្យមានសន្ទុះរីកចម្រើន បង្កើតការងារ បង្កើនចំណូល និងកសាងវប្បធម៌សំណង់ដ៏រឹងមាំ។

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើលិខិតបទដ្ឋានគតិយុត្តិនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រង និងលើកកម្ពស់គុណភាពសេវាសាធារណៈឱ្យកាន់តែប្រសើរឡើងថែមទៀត៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា