បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន បង្ហាញនាវាមុជទឹកនុយក្លេអ៊ែរថ្មី ​​ត្រៀមប្រយុទ្ធនៅគ្រប់ច្រកល្ហក​នៃមហាសមុទ្រពិភពលោក

លោក ពូទីន បង្ហាញនាវាមុជទឹកនុយក្លេអ៊ែរថ្មី ​​ត្រៀមប្រយុទ្ធនៅគ្រប់ច្រកល្ហក​នៃមហាសមុទ្រពិភពលោក

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ បានបង្ហាញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មីមួយគ្រឿងដែលអាចធ្វើប្រតិបត្តិការបានគ្រប់ផ្នែក​នៃមហាសមុទ្រពិភពលោក ហើយលោកបានថ្លែងថា រុស្ស៊ីនឹងបន្ថែមនាវាមុជទឹកចំនួន ៥ គ្រឿងទៀតទៅក្នុងកងនាវាចររបស់ប្រទេស នៅត្រឹមឆ្នាំ ២០៣០ នេះបើយោងតាមវីដេអូដែលចេញផ្សាយដោយវិមានក្រឹមឡាំង។
 
នៅឯកន្លែងផលិតនាវា Sevmash ក្នុងទីក្រុង Severodvinsk ភាគពាយ័ព្យប្រទេសរុស្ស៊ី, លោក ពូទីន បានចូលរួមក្នុងពិធីបង្ហូតទង់ជាតិនៅលើនាវាមុជទឹក Perm ដែលជាការកត់សម្គាល់ការប្រគល់នាវានេះជាផ្លូវការទៅឱ្យកងទ័ពជើងទឹក។
 
លោកបានថ្លែងថា «រុស្ស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចនៅលើពិភពលោក ដែលមានសមត្ថភាពផលិតនាវាមុជទឹកនុយក្លេអ៊ែរដ៏មានឥទ្ធិពលប្រភេទនេះ ដែលជាអាវុធមានវិសាលភាព និងសារៈសំខាន់ជាសកល»។
 
នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ គឺជាផ្នែកដ៏សំខាន់មួយនៃកម្លាំងទប់ស្កាត់នុយក្លេអ៊ែររបស់រុស្ស៊ី ដោយសារសមត្ថភាពរបស់វាក្នុងការប្រតិបត្តិការដោយសម្ងាត់នៅក្រោមផ្ទៃទឹក ធានានូវសមត្ថភាពវាយបកសងសឹកវិញ ក្នុងករណីមានការវាយប្រហារណាមួយកើតឡើង។
 
លោក ពូទីន បានបញ្ជាក់ថា កងទ័ពជើងទឹកនឹងទទួលបាននាវាចំនួន ៥ គ្រឿងបន្ថែមទៀតនៅត្រឹមឆ្នាំ ២០៣០ រួមទាំងនាវាចំនួន ៣ គ្រឿងដែលស្ថិតក្នុងប្រភេទ Yasen-M និងជាប្រភេទដូចគ្នានឹងនាវា Perm ដែរ។
 
លោកបានបន្ថែមថា នាវាមុជទឹកទាំងនេះអាចប្រតិបត្តិការនៅ «គ្រប់ផ្នែកទាំងអស់នៃមហាសមុទ្រពិភពលោក» ខណៈពេលដែលផ្ទុកនូវមីស៊ីលផ្លោងជាច្រើនប្រភេទ៕
 
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា