លោក ផែង វណ្ណៈ អាចជាប់ពន្ធនាគាររហូតដល់២ឆ្នាំ ក្រោយពីតុលាការសម្រេចចោទប្រកាន់២បទល្មើស តាមបណ្តឹងមេធាវីសម្តេចតេជោ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ផែង វណ្ណៈ អាចជាប់ពន្ធនាគាររហូតដល់២ឆ្នាំ  ក្រោយពីតុលាការសម្រេចចោទប្រកាន់២បទល្មើស តាមបណ្តឹងមេធាវីសម្តេចតេជោ
ព័ត៌មាន 03/04/2019

លោក ផែង វណ្ណៈ អាចជាប់ពន្ធនាគាររហូតដល់២ឆ្នាំ ក្រោយពីតុលាការសម្រេចចោទប្រកាន់២បទល្មើស តាមបណ្តឹងមេធាវីសម្តេចតេជោ

ភ្នំពេញ៖ លោក ផែង វណ្ណៈ អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ បន្ទាប់តុលាការ  បាន បញ្ចប់ការសាកសួរ និងសម្រេចចោទប្រកាន់ចំនួន២បទល្មើស តាមបណ្តឹងមេធាវីសម្តេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

Advertisement

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងតាមបណ្ដាញ សង្គម  Telegram នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២១៩នេះថា “ក្រោយពីបានពិនិត្យសំណុំរឿង និងការសាកសួរចម្លើយលើឈ្មោះ ផែង វណ្ណៈ  រួចមក តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៌ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនបុគ្គលនេះ និងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីបន្តចំណាត់ការតាមនីតិវិធី”។ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរនឹងសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនលោក ផែង វណ្ណៈ។

គួររម្លឹកថា បទល្មើសញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៤និង៤៩៥ នៃក្រមព្រហ្មទណ្ឌ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេលពី៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី១លាន រៀល ទៅ៤លានរៀល។ បទល្មើសបរិហារកេរ្តិ៍ ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ  កំណត់ផ្តន្ទាទោស ពិន័យជាប្រាក់ពី១សែនរៀល ទៅ១០លាន រៀល៕ធ.ដ

Kien Sereyvuth

IT Technical Support

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា