ករណីសង្ស័យពុលស្រា ស នៅស្រុកស្នួល ចំនួនអ្នកស្លាប់កើនដល់៣នាក់ហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព័ត៌មាន 15/07/2018

ករណីសង្ស័យពុលស្រា ស នៅស្រុកស្នួល ចំនួនអ្នកស្លាប់កើនដល់៣នាក់ហើយ

Advertisement

ប្រជាពលរដ្ឋដែលគេបានសង្សយ័ថាពុលស្រា ស នៅក្នុងពេលកំដរពិធីបុណ្យសព នៅភូមិស្នួលកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ​ឆ្នាំ២០១៨កន្លងទៅ រហូតមកដល់ព្រឹកថ្ងៃទី១៥ ខែកក្កដានេះ បើយោងតាមលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកស្នួលបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី​១៥ ខែកក្កដានេះ ចំនួនអ្នកស្លាប់កើនដល់៣នាក់ហើយ។ ចំណែកឯជនរងគ្រោះដែលកំពង់តែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្នួល មន្ទីរពេទ្យបង្អែកក្រចេះ និងមួយចំនួនទៀតបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាលម៉ែត្រ នៅរាជធានីភ្នំពេញនោះ គេនៅពុំទាន់ដឹងពីចំនួនពិតប្រាកដនៅឡើយនោះទេ ពីព្រោះគេនៅពុំទាន់បានធ្វើការបូកសរុបបញ្ជីឈ្មោះជនរងគ្រោះដែលកំពុងតែសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យទាំងនោះនៅឡើយទេ៕ម.ន

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា