ភ្នំបាយ៉ង់កោ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភ្នំបាយ៉ង់កោ

ភ្នំបាយ៉ង់កោ

ប្រាសាទភ្នំបាយ៉ង់កោមានភាពល្បីរន្ទឺ និងចំណាស់ដែលមានក្បាច់ចម្លាក់ដូចជា ក្បាច់គូឌុ ក្បាច់រំយោល ក្បាច់ភ្ញីវល្លិ ក្បាច់ចិញ្ចៀន ក្បាច់អង្កាំ និងក្បាច់ផ្កាចន្ទន៍។ សូមគោរព និងដឹងគុណបុព្វបុរសខ្មែរចំពោះសម្បត្តិបេតិកភណ្ឌអរូបី (ក្បាច់ទាំងនោះ)។ តួប្រាសាទបាយ៉ង់កោនៅមានរូបរាង តែត្រូវការការជួសជុល ថែរក្សា និងការពារ។ ប្រាសាទត្រូវបានកសាងដោយព្រះបាទ ភវវរ័្មនទី២ នៅសតវត្សទី៧ ក្នុងគោលបំណងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ការកសាងប្រាសាទនេះពីឥដ្ឋ ថ្មបាយក្រៀម និងថ្មផ្សេងៗនៅលើកំពូលភ្នំកម្ពស់៣១៣ម៉ែត្រដោយវិធីណា គឺដឹងតិចតួចណាស់។ប្រាសាទភ្នំបាយ៉ង់កោស្ថិតត្រង់ចំណុចដែលមានរយៈទទឹង១០° ៣៨’ ២៨.៧៣៣២៧៩០០០០” និងរយៈបណ្តោយ១០៤° ៥០’ ៣៥.៣៩៤៣៥៩០០០០” និងនៅភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានចម្ងាយ១២១គីឡូម៉ែត្រពីរាជធានីភ្នំពេញ ឬ៤០គីឡូម៉ែត្រពីក្រុងដូនកែវ។ ទោះបីជាផ្លូវជាតិលេខ២នៅលំបាកបន្តិច តែកូនចៅគ្រប់រូបនៅតែមកលេង និងមើលថែប្រាសាទនេះ។

Advertisement

នៅពេលមកដល់ មានផ្លូវចាក់បេតុងដែលបានចាប់ផ្តើមកសាងនៅឆ្នាំ២០០៨ (?) ប្រវែង២៥០០ម៉ែត្រ ពីជើងភ្នំឡើងរហូតដល់កាំជណ្តើរប្រាសាទដែលមាននារីបើកបរម៉ូតូជូនភ្ញៀវឡើង។ សូមចូលរួមថែរក្សាសម្បតិ្តបេតិកភណ្ឌជាតិយើង តាមរយៈការអញ្ជើញទៅមើល។ ក្រុមការងារបានមកផ្តិតយករូបភាពខ្លះៗនៃប្រាសាទបាយ៉ង់កោនៅចុងខែកញ្ញា ឆ្នាំ២០២០នេះ និងសូមបន់ស្រន់ដល់បារមី នៃវត្ថុស័ក្តិសិទ្ធិនៅលើលោក និងជាពិសេសនៅភ្នំបាយ៉ង់កោ ឱ្យពលរដ្ឋកម្ពុជាគ្រប់រូបទាំងក្នុង និងក្រៅប្រទេស និងប្រទេសកម្ពុជាជួបតែសុខសន្តិភាព និងមានការរីកចម្រើនទៅមុខកុំបីឃ្លៀងឃ្លាត។

ប្រាសាទព្រះគោ-ព្រះកែវ និងទេសភាពថ្ម២ដុំក្រៅពីប្រាសាទបុរាណ(បាយ៉ង់កោ)ដែលមានតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ ភ្នំបាយ៉ង់កោមានតម្លៃជាច្រើនទៀតរួមមាន៖ ១)តម្លៃជីវ:ចម្រុះ៖ មានប្រភេទសត្វ និងរុក្ខជាតិអាចមានតម្លៃអភិរក្ស និងវិទ្យាសាស្ត្រ ដែលមិនទាន់ដឹង ២)ជាតំបន់ដែលមានទេសភាពធម្មជាតិស្រស់ត្រកាល ដូចជាកន្លែងថ្ម២ដុំស្អាតណាស់សម្រាប់ថតភាពយន្ត ៣)ជាកន្លែងកំសាន្ត និងលំហែអារម្មណ៍ និង៤)ជាតំបន់ដែលមានប្រាសាទបុរាណមួយទៀតគឺ ប្រាសាទព្រះគោ-ព្រះកែវ ដែលមានបង្កប់សិលាចារឹកនៅជញ្ជាំង។

ប្រាសាទព្រះគោ-ព្រះកែវ និងទេសភាពថ្ម២ដុំក្រៅពីប្រាសាទបុរាណ (បាយ៉ង់កោ) ដែលមានតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ ភ្នំបាយ៉ង់កោមានតម្លៃជាច្រើនទៀតរួមមាន៖ ១)តម្លៃជីវ:ចម្រុះ៖ មានប្រភេទសត្វ និងរុក្ខជាតិអាចមានតម្លៃអភិរក្ស និងវិទ្យាសាស្ត្រ ដែលមិនទាន់ដឹង ២)ជាតំបន់ដែលមានទេសភាពធម្មជាតិស្រស់ត្រកាល ដូចជាកន្លែងថ្ម២ដុំស្អាតណាស់សម្រាប់ថតភាពយន្ត ៣)ជាកន្លែងកំសាន្ត និងលំហែអារម្មណ៍ និង៤)ជាតំបន់ដែលមានប្រាសាទបុរាណមួយទៀតគឺ ប្រាសាទព្រះគោ-ព្រះកែវ ដែលមានបង្កប់សិលាចារឹកនៅជញ្ជាំង។តម្លៃជាច្រើនខាងលើរបស់ភ្នំនេះត្រូវអភិរក្សឱ្យបានគង់វង្ស សម្រាប់ជាប្រយោជន៍មនុស្សគ្រប់ជំនាន់ តាមរយៈការរៀបចំបង្កើតទៅជាតំបន់ការពារ (តំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌និងធម្មជាតិបាយ៉ង់កោ)។ ភ្នំនេះស្ថិតនៅភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានចម្ងាយ១២១គីឡូម៉ែត្រពីរាជធានីភ្នំពេញ ឬ៤០គីឡូម៉ែត្រពីក្រុងដូនកែវ៕

ប្រភព៖ ទំព័រហ្វេសប៊ុក Heritages Diary ‐ បេតិកភណ្ឌប្រចាំថ្ងៃ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា