ហេតុផល ១០ យ៉ាង អ្នកគួរអានសៀវភៅប្រលោមលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហេតុផល ១០ យ៉ាង អ្នកគួរអានសៀវភៅប្រលោមលោក

ហេតុផល ១០ យ៉ាង អ្នកគួរអានសៀវភៅប្រលោមលោក

អ្នកខ្លះគិតថាទាល់តែអានសៀវភៅអំពីចំណេះដឹងផ្សេងៗ ដូចជាការអភិវឌ្ឍខ្លួន ប្រវត្តិសាស្ត្រ ដំណើរជីវិតរបស់បុគ្គលជោគជ័យទើបមានគុណប្រយោជន៍ ហើយក៏មិនបានគិតដល់អំពីចំណុចល្អៗជាច្រើនដែលពួកគេអាចនឹងទទួលបានអំពីការអានរឿងប្រលោមលោក។ ដូចនេះហើយ ខាងក្រោមនេះនឹងបង្ហាញអំពីអត្ថប្រយោជន៍នៃការអានប្រលោមលោកមិនថាជាភាសាខ្មែរ ឬភាសាណាមួយនោះទេ

Advertisement

#១ ពង្រឹងការចង់ចាំ

មែនណា៎! អានប្រលោមលោកត្រូវការចាំព័ត៌មានជាច្រើន ដូចជាប្រវត្តិតួអង្គ ទីកន្លែង ដំណើររឿង ដែលមិនងាយដូចមើលវីដេអូនោះទេ ហេតុនេះហើយ ពេលអានប្រលោមលោកប្រៀបបាននឹងការហ្វឹកហាត់សមត្ថភាពនៃការចងចាំបានយ៉ាងល្អ។


#២ ​បង្កើនចំណេះដឹង

ប្រលោមលោកណាក៏មានឆ្លុះបញ្ចាំងនូវសាច់រឿង ឬដំណើរជីវិតរបស់នរណាម្នាក់ ដែលសុទ្ធតែបង្កប់នូវមេរៀនជីវិតជាច្រើន ដែលអាចឲ្យអ្នកអានស្វែងយល់ និងរៀនសូត្របាន។

#៣​ ពង្រឹងសមត្ថភាពក្នុងការគិតវិភាគ

មានប្រលោមលោកខ្លះ មានសាច់រឿងវែងឆ្ងាយ ជាមួយនឹងចំណុចអាថ៌កំបាំងមួយចំនួនដែលនាំចិត្តអ្នកអានឲ្យជក់ក្នុងការតាមដាន ហើយខំប្រឹងវិភាគទៅតាមវគ្គនីមួយៗ។

#៤ បន្ធូរសម្ពាធផ្លូវចិត្ត

ពេលដែលបើកពីមួយទំព័រទៅមួយទំព័រតាមដាននូវសាច់រឿងបន្តបន្ទាប់ដោយមិនចាំបាច់គិតអំពីរឿងផ្សេងៗនោះ ជាពេលវេលាដ៏ល្អប្រសើរមួយសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នកអាន។

#៥ ស្វែងយល់អំពីរឿងរ៉ាវផ្សេងៗក្នុងជីវិត

មានជីវិតមានបញ្ហា ហើយបើមានបញ្ហាមានដំណោះស្រាយ គ្រាន់តែអាចនៅផ្នែកផ្សេងគ្នាទៅតាមការតាក់តែងរបស់អ្នកនិពន្ធ។ ហេតុនេះហើយ រាល់បញ្ហាដែលលើកឡើងដោយត្រង់ៗ ឬបង្កប់នូវក្នុងសាច់រឿង នឹងជួយឲ្យយើងបានត្រៀមខ្លួនទុកជាមុនចំពោះស្ថានភាទាំងនោះ។

#៦ បង្កើនស្មារតីរឹងមាំក្នុងការផ្តោតអារម្មណ៍     

ប្រាកដណាស់! អានប្រលោមលោកជក់ខ្លាំង ពេលខ្លះ មិនថានៅកន្លែងបែបណាទេ នៅតែអាចផ្តោតទៅលើដំណើររឿងបានទៀត ដែលអាចចាត់ទុកថាជាការហ្វឹកហាត់ជំនាញមួយនេះបានផងដែរ។

#៧ អភិវឌ្ឍជំនាញក្នុងការសរសេរ

មុនសរសេរ គឺត្រូវអានឲ្យបានច្រើន…មិនខុសទេ ទោះបីមិនមានគម្រោងថានឹងសរសេរប្រលោមលោក ក៏អ្នកអានអាចប្រើប្រាស់អ្វីដែលខ្លួនរៀននៅក្នុងកាលៈទេសៈផ្សេង ដូចជាការផុសStatus ឬ ការសរសេរ caption ដើម្បីឲ្យមានភាពទាក់ទាញជាដើម។

#៨ ផ្តល់នូវសារដាស់តឿន

មានរឿងខ្លះយើងហាក់ដូចជាមើលរំលង ឬភ្លេចមានអំណរចំពោះជីវិតខ្លួនឯងស្របពេលដែលអ្នកខ្លះកំពុងតែប្រាថ្នាចង់បានជីវិតដូចយើង។ នៅពេលដែលបានអានអំពីសាច់រឿងរបស់តួអង្គ អ្នកអាននឹងគិតត្រឡប់មកជីវិតខ្លួនឯង ហើយកាត់បន្ថយការគិតអវិជ្ជមានចំពោះជីវិតខ្លួនឯងបានច្រើន។

#៩​​ បង្កើនភាពច្នៃប្រឌិត

ពិសេសចំពោះរឿងបែបអភិនិហា ពេលអានយល់សាច់រឿងដ៏អស្ចារ្យដែលមិនធ្លាប់បានឃើញ ឬគិត អ្នកអានអាចនឹងចាប់ផ្តើមស្រមៃអំពីភាពអស្ចារ្យផ្សេងទៀត ដែលនឹងអាចក្លាយជាគំនិតអាជីវកម្ម ឬគំនិតអ្វីថ្មីប្លែកសម្រាប់កិច្ចការណាមួយរបស់ខ្លួន នាពេលអនាគត។

#១០ ជម្រុញការចាប់ផ្តើម ឬការផ្លាស់ប្តូរវិជ្ជមាន

ពេលខ្លះ​ អានហើយក៏លួចខ្សឹប ឬប្រាប់ខ្លួនឯងនៅមុខកញ្ចក់ថា «តួអង្គក្នុងប្រលោមលោកអាចធ្វើបាន យើងក៏ធ្វើបានដែរ!» ។ ជួនកាល​ អាចជាការដើរលេងនៅតំបន់ណាមួយ ការរើបំរះពីគំនាបគ្រួសារ ឬសង្គម ជាដើម។

ចុះអ្នកវិញ? ហេតុអ្វីបានចូលចិត្តអានប្រលោមលោក?

AMS

AMS

អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា