កងវិស្វកម្មពហុជំនាញ របស់កម្ពុជា ៩២នាក់ ចេញទៅបំពេញបេសកកម្ម នៅប្រទេសលីបង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កងវិស្វកម្មពហុជំនាញ របស់កម្ពុជា ៩២នាក់ ចេញទៅបំពេញបេសកកម្ម នៅប្រទេសលីបង់

កងវិស្វកម្មពហុជំនាញ របស់កម្ពុជា ៩២នាក់ ចេញទៅបំពេញបេសកកម្ម នៅប្រទេសលីបង់

ភ្នំពេញ៖ កងវិស្វកម្មពហុជំនាញ របស់កម្ពុជា ចំនួន៩២នាក់ ដែលក្នុងនោះមាន ស្រី១៥នាក់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ បានចេញទៅបំពេញបេសកកម្មមនុស្សធម៌ នៅប្រទេសលីបង់ ក្រោមស្លាកអង្គការសហប្រជាជាតិ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីយោធាជាន់ខ្ពស់កម្ពុជា។ កងវិស្វកម្មពហុជំនាញ លេខ៩២៨ នៃមជ្ឈមណ្ឌលជាតិ​សម្រាប់​កងកម្លាំង​​រក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ (ទាហានមួកខៀវ) បានចាកចេញពីអាកាសយាន​ដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង០៦៖២៥នាទីល្ងាចនេះ តាមជើងយន្តហោះរបស់UN លេខ ET8801 ក្នុងបេសក​កម្មប្តូរវេន។

Advertisement

គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាង៧ពាន់នាក់ ទៅបំពេញបេសកកម្ម មនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម៕

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា