សែន រ៉ាដេត បញ្ជាក់ថា បើការសម្តែងទាក់ទងនឹងគុនខ្មែរ ខ្ញុំរីករាយទោះបីថវិកាតិចតួចក៏ដោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សែន រ៉ាដេត បញ្ជាក់ថា បើការសម្តែងទាក់ទងនឹងគុនខ្មែរ ខ្ញុំរីករាយទោះបីថវិកាតិចតួចក៏ដោយ
កីឡា• 17/03/2021

សែន រ៉ាដេត បញ្ជាក់ថា បើការសម្តែងទាក់ទងនឹងគុនខ្មែរ ខ្ញុំរីករាយទោះបីថវិកាតិចតួចក៏ដោយ

កាលពីពេលថ្មីៗនេះ អ្នកប្រដាល់គុនខ្មែរវ័យក្មេង ដែលកំពុងល្បីរន្ទឺ ក្នុងអាជីពប្រដាល់គុនខ្មែរ កីឡាករ សែន រ៉ាដេត ត្រូវបានទូរទស្សន៍ក្នុងស្រុកមួយ ផ្តល់ឱកាសឲ្យចូលរួមថតខ្សែភាពយន្ត អប់រំ ដែលមានចំណងជើងថា MY BROTHRE ដោយតម្រូវឲ្យសម្តែងជាតួឯក ។


ថ្លែងប្រាប់អ្នកព័ត៌មានតាមសារអេឡិចត្រូនិច សែន រ៉ាដេត បានឲ្យដឹងថា ខ្សែភាពយន្តរឿងនេះ ជារឿងដំបូងរបស់គេ ដែលសាច់រឿងឆ្លុះបញ្ចាំងអំពីខ្សែជីវិតតស៊ូរបស់អ្នកប្រដាល់មួយរូប ប្រឡូកក្នុងអាជីពគុនខ្មែរ ។ អ្នកប្រដាល់វ័យក្មេងរូបនេះ បានឲ្យដឹងទៀតថា ការសម្តែងភាពយន្ត បើប្រៀបធៀប តម្លៃឡើងសង្វៀនប្រដាល់វិញ ការសម្តែងគឺងាយស្រួលជាង ព្រោះមិនឈឺខ្លួន បែកមុខ បែកមាត់ដូចប្រដាល់ ។

អ្នកប្រដាល់គុនខ្មែរ សាច់ស ល្អគ្រប់ស្នៀត មានប្រភពចេញពីខេត្តកោះកុងរូបនេះ អះអាងទៀតថា សម្រាប់ការបង្ហាញខ្លួនដំបូងលើវិថីសិល្បៈនេះ គឺជាការពេញចិត្តចូលរួមសម្តែង ប្រសិនបើមានការអញ្ជើញពីផលិតកម្មក្នុងស្រុកនានា ទោះបីកញ្ចប់ថវិកានៅមានកម្រិតក៍ដោយឲ្យតែទាក់ទង និងគុនខ្មែរ ព្រោះការរួមសម្តែងជាការវិវត្តិខ្លួនទៅរកអាជីពមួយទៀត ក្រៅពីកីឡាករ ជាពិសេសចូលរួមជួយអភិវឌ្ឍគុនខ្មែរកាន់តែល្បីរន្ទឺ និងមានប្រជាប្រិយភាពផងដែរ ។


សូមបញ្ជាក់ថា អ្នកប្រដាល់ត្រកូលសែន សាច់សខ្ចី ល្អគ្រប់ក្បាច់ គ្រប់ស្នៀត សែន រ៉ាដេត ដែលទស្សនិកជនស្គាល់ថា ជាប្អូនបង្កើតរបស់កីឡាករដែលមានរហ័សនាមថា ម្ទេសខ្មាំង សែន រ៉ាឌី បានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺ ក្នុងអាជីពប្រដាល់គុនខ្មែរកាន់តែខ្លាំងក្រោយយកឈ្នះ កីឡាករ ខាំ ខ្លានាង ក្នុងជំនួបទី២ បន្ទាប់ពីប៉ះគ្នា ចំនួន២លើក កាលពីចុងឆ្នាំ២០២០កន្លងទៅនេះ ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ

បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា