អគ្គីភ័យឆាបឆេះផ្ទះអស់មួយខ្នងនៅឃុំតាអុងស្រុកចំការលើ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគ្គីភ័យឆាបឆេះផ្ទះអស់មួយខ្នងនៅឃុំតាអុងស្រុកចំការលើ

អគ្គីភ័យឆាបឆេះផ្ទះអស់មួយខ្នងនៅឃុំតាអុងស្រុកចំការលើ

នៅថ្ងៃទី27ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២:៣០នាទី លោក ខ្លូត ចិន្តា អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានទទួលពត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថាមាន ករណីអគ្គីភ័យ ០១ករណី (ឆេះផ្ទះប្រជាពលរដ្ឋ) ស្ថិតនៅចំណុចភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីទទួលពត៌មាន លោកខ្លូតចិន្តាអភិបាលនៃគណៈអភិបាលស្រុកចំការលើ បានបញ្ជាកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក និង កម្លាំងប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ ចេញរថយន្ដពន្លត់អគ្គីភ័យ ០១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះទៅអន្ដរាគមន៍ជួយពន្លត់ ។
•ម្ចាស់ផ្ទះឈ្មោះ អុន លីម ភេទស្រី អាយុ ៦៨ឆ្នាំ ជាតិខ្មែរ នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
*ផ្ទះទំហំ ៦ម៉ែត្រx៨ម៉ែត្រ សង់អំពីឈើ ប្រក់ដែក ជញ្ជាំងក្តា ( ប្រហែល៨០%) ។
•ការខូចខាត:
-ប្រាក់ចំនួន ៤.០០០.០០០រៀល និង ដុល្លារ៥០០$ ។
-ខ្សែរកមាស ៥ជី ។
-ជញ្ជៀនមាស ២ជី និងសម្ភារ:ជាច្រើនទៀត។
•មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គីសនី។
•អគ្គីភ័យរលត់អស់១០០% នៅវេលាមោង១៤:១០នាទី ។
•ករណីនេះមិនបណ្ដាលអោយរបួសដល់មនុស្សនោះទេ ។
•ក្នុងកិច្ចប្រតិបត្តិការណ៍នោះ យើងបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យ ០១គ្រឿង និងប្រើប្រាស់ទឹក ចំនួន ០២រថយន្ត ។

Advertisement

Kien Sereyvuth

IT Technical Support

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា