ថ្នាក់ដឹកនាំ Facebook បញ្ជាក់ថា លោក ដូណាល់ ត្រាំ ស័ក្តិសមនឹងជាប់បម្រាម ពាក់ព័ន្ធនឹងការលើកទឹកចិត្តអោយក្រុមកុបករវាយប្រហារវិមានសភា (មានវីដេអូ) | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថ្នាក់ដឹកនាំ Facebook បញ្ជាក់ថា លោក ដូណាល់ ត្រាំ ស័ក្តិសមនឹងជាប់បម្រាម ពាក់ព័ន្ធនឹងការលើកទឹកចិត្តអោយក្រុមកុបករវាយប្រហារវិមានសភា (មានវីដេអូ)

ថ្នាក់ដឹកនាំ Facebook បញ្ជាក់ថា លោក ដូណាល់ ត្រាំ ស័ក្តិសមនឹងជាប់បម្រាម ពាក់ព័ន្ធនឹងការលើកទឹកចិត្តអោយក្រុមកុបករវាយប្រហារវិមានសភា (មានវីដេអូ)

អាមេរិក៖ សហប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃក្រុមហ៊ុន Facebook លោក ម៉ៃឃើ ម៉ាកខុនណែល (Michael McConnell) បញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពិតជាបានលើកទឹកចិត្តក្រុមកុបករគាំទ្ររូបលោក អោយសម្រុកចូលវាយប្រហារវិមានសភាកាលពីថ្ងៃទី០៦ ខែមករាប្រាកដមែន ដែលនេះ ជាទង្វើស័ក្តិសមនឹងជាប់បម្រាម ។
ការអះអាងបែបនេះរបស់លោក ម៉ៃឃើ ម៉ាកខុនណែល បានកើតមានឡើងបន្ទាប់ពីកាលពីសប្ដាហ៍មុន ក្រុមហ៊ុន Facebook បានសម្រេចចិត្តបន្តបិទគណនីរបស់លោក ដូណាល់ ត្រាំ ដោយមិនបញ្ជាក់ពីកាលកំណត់ ខណៈក្រុមហ៊ុន Twitter សម្រេចព្យួរគណនីរបស់លោក ត្រាំ ជាអចិន្ត្រៃយ៍ផងដែរ ពីព្រោះព្រួយបារម្ភថ លោក ត្រាំ នឹងបន្តញុះញង់អោយមានការប្រព្រឹត្តអំពើហិង្សានៅពេលអនាគត ។
លោក ម៉ាកខុនណែល បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News នៅថ្ងៃអាទិត្យម្សិលមិញថា លោក ដូណាល់ ត្រាំ ត្រូវតែទទួលខុសត្រូវចំពោះទង្វើដែលខ្លួនបានប្រព្រឹត្ត ប៉ុន្តែជាមួយគ្នានេះ លោក ម៉ាកខុនណែល ក៏បានទទួលស្គាល់ដែរថា គោលការណ៍ច្បាប់មួយចំនួនរបស់ Facebook កំពុងស្ថិតនៅក្នុងភាពច្របូកច្របល់ និងចាំបាច់ត្រូវដោះស្រាយ ៕ ប្រភព៖ CNA

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា