អនុសញ្ញាទីក្រុង Vienna 1961 ស្តីពីច្បាប់ការទូតអន្តរជាតិ៖ អាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អនុសញ្ញាទីក្រុង Vienna 1961 ស្តីពីច្បាប់ការទូតអន្តរជាតិ៖ អាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា
Politico 360 12/06/2021

អនុសញ្ញាទីក្រុង Vienna 1961 ស្តីពីច្បាប់ការទូតអន្តរជាតិ៖ អាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា

ភ្នំពេញៈ សកម្មភាពរបស់អនុព័ន្ធយោធាសហរដ្ឋអាមេរិកដែល បានចុះពិនិត្យនៅទីតាំងមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ ហើយមានៈចង់ត្រួតពិនិត្យគ្រប់ទីកន្លែង គឺ ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងបានរំលោភទៅលើអនុសញ្ញាទីក្រុង Vienna 1961។ អនុសញ្ញាទីក្រុង Vienna 1961 ស្តីពីច្បាប់ការទូតអន្តរជាតិ៖ ភ្នាក់ងារការទូតដែលមានបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ មានករណីកិច្ចគោរពច្បាប់ និងបទបញ្ញត្តិរបស់រដ្ឋម្ចាស់ផ្ទះ។ កាតព្វកិច្ចសំខាន់គឺមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋម្ចាស់ផ្ទះ។

Advertisement

អនុព័ន្ធយោធាអាមេរិកបានចុះទៅពិនិត្យមើលទីតាំងមូលដ្ឋានសមុទ្ររាមរបស់កម្ពុជា នៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ ប៉ុន្តែនៅពេលដែលកម្ពុជាអនុញ្ញាតឱ្យចុះពិនិត្យ មើលទីតាំងមូលដ្ឋានសមុទ្ររាម បែរជាភាគីអាមេរិកចោទថា មន្ត្រីកម្ពុជាមិនអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកដើរមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹកទៅវិញ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Insophal Khmer Author បានសរសេរថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តការទូតចាស់ទុំ តាមបែបអត់ធ្មត់បំផុត ដើម្បីមិត្តភាព និងសន្តិភាព។ សកម្មភាពរបស់ភ្នាក់ងារការទូតសហរដ្ឋអាមេរិក កំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងបានរំលោភទៅលើអនុសញ្ញាទីក្រុង Vienna 1961។

ជាមួយគ្នានេះ គណនីហ្វេសប៊ុកដដែលក៏បានចែករំលែក និងឲ្យស្វែងយល់ពីអនុសញ្ញាទីក្រុង Vienna 1961 ស្តីពីច្បាប់ការទូតអន្តរជាតិ ដែលមានខ្លឹមសារថា៖
ប្រការ៤១: គោរពច្បាប់និងបទបញ្ញត្តិរបស់រដ្ឋម្ចាស់ផ្ទះកថាខណ្ឌ១. ភ្នាក់ងារការទូតដែលមានបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ មានករណីកិច្ចគោរពច្បាប់ និងបទបញ្ញត្តិរបស់រដ្ឋម្ចាស់ផ្ទះ។ កាតព្វកិច្ចសំខាន់គឺមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋម្ចាស់ផ្ទះ។ នៅក្នុងកំណត់ត្រានៃការរំលោភលើអនុសញ្ញាទីក្រុង Vienna 1961 គឺភ្នាក់ងារការទូតរបស់សហរដ្ឋអាមេរិក បានរំលោភលើអនុសញ្ញានេះច្រើនជាងគេបង្អស់លើពិភពលោក។

១.នៅទសវត្សរ៍ឆ្នាំ១៩៧០ លោក Silberman ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេស Yugoslavia ត្រូវបានលោកប្រធានាធិបតី Tito ចោទថា បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋម្ចាស់ផ្ទះ ដោយសារលោក Silberman បានទាមទារឱ្យដោះលែងជនជាតិអាមេរិក ដែលអាជ្ញាធរ Yugoslavia ចាប់ដាក់គុក។
២.នៅឆ្នាំ១៩៨១ លោក Shannon ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសអៀរឡង់ ត្រូវបានព្រមានយ៉ាងខ្លាំងពីលោក Haughey នាយករដ្ឋមន្ត្រីនៃប្រទេសអៀរឡង់ នៅពេលដែលលោក Shannon នៅលើរថយន្តកំពុងធ្វើយុទ្ធនាការបោះឆ្នោតរបស់គណបក្ស Fine Goel ដែលជាទង្វើជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋម្ចាស់ផ្ទះ។
៣.នៅឆ្នាំ១៩៨៨ រដ្ឋាភិបាលសិង្ហបុរី បណ្តេញភ្នាក់ងារការទូតអាមេរិកមួយរូប ដោយមូលហេតុនៃការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសសិង្ហបុរី ដោយធ្វើការបញ្ចុះបញ្ចូលមេធាវីនៅខាងគណបក្សជំទាស់មួយរូបឱ្យឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។
៤. នៅឆ្នាំ១៩៩០ឯកអគ្គរដ្ឋទូតសហរដ្ឋ អា មេរិកប្រចាំនៅប្រទេសPakistan គឺលោក Oakley បានហៅការគំរាមកំហែងទៅលើលោក Benazir Bhutto មេដឹកនាំគណបក្សប្រជាជន Pakistan ថាគឺជាការរើសអើងមួយ។ លោកត្រូវបានក្រសួងការបរទេស Pakistan ព្រមានពីការជ្រៀតជ្ រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋម្ចាស់ផ្ទះ។
៥. នៅឆ្នាំ១៩៩៦ លោកស្រី Robin Mayer មន្ត្រីការទូតសហរដ្ឋមេរិកប្រចាំនៅទីក្រុង Havana នៃប្រទេសគុយបា បានចូលឃ្លាំមើលពីបញ្ហាសិទ្ធិមនុស្ស ដោយបានធ្វើការសម្ភាសជាមួយបាតុករ។ លោកស្រី ត្រូវបានរដ្ឋាភិបាលប្រទេសគុយបាបណ្តេញចេញនៅខែសីហា ឆ្នាំ១៩៩៦។
៦. នៅឆ្នាំ១៩៩៩ លោក Hecklinger ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសថៃ បានជំរុញឱ្យរដ្ឋាភិបាលអនុវត្តលើគម្រោងសាងសង់វារីអគ្គិសនីនៅ Bornok ក្រុមហ៊ុនអាមេរិក ត្រូវបានរដ្ឋមន្ត្រីការបរទេសថៃលោក Hecklinger បានព្រមានពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋម្ចាស់ផ្ទះ។
៧. នៅឆ្នាំ២០០០ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសឥណ្ឌូនេស៊ីបានថ្លែងថា សូមឱ្យអាជ្ញាធរឥណ្ឌូនេស៊ី នាំអ្នកដែលទទួលខុសត្រូវលើអំពើហិង្សានៅ Timore Leste កាលពីរឆ្នាំមុន យកមកកាត់ទោសឱ្យមាន ប្រសិទ្ធភាពនិងយុត្តិធម៌ ត្រូវបានព្រមានពីរដ្ឋាភិបាលឥណ្ឌូនេស៊ីពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋម្ចាស់ផ្ទះ។
៨. នៅឆ្នាំ២០០៤ ឯកអគ្គរដ្ឋសហរដ្ឋអាមេរិកនៅ Macedonia បានអំពាវនាវឱ្យអ្នកបោះឆ្នោតនៅក្នុងរដ្ឋម្ចាស់ផ្ទះ ចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ ប៉ុន្តែត្រូវបានព្រមានពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋម្ចាស់ផ្ទះ។
៩. នៅឆ្នាំ២០០៧ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកគឺលោក Dell បានធ្វើបទសម្ភាសជាមួយវិទ្យុមួយ ដែលធ្វើឱ្យប៉ះពាល់ដល់លោកប្រធានាធិបតី Zimbabwe។ បន្ទាប់មកលោក Mugabe បានចោទប្រកាន់ទៅលើលោក Dell ថាបានគាំទ្រដល់គណបក្សជំទាស់នៅក្នុងប្រទេស Zimbabwe ដែលជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋម្ចាស់ផ្ទះ។

ប្រភព ដដែល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តការទូតចាស់ទុំ តាមបែបអត់ធ្មត់បំផុត ដើម្បីមិត្តភាព និងសន្តិភាព ។ សកម្មភាពរបស់ភ្នាក់ងារការទូតសហរដ្ឋអាមេរិក កំពុងជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងបានរំលោភទៅលើអនុសញ្ញាទីក្រុង Vienna 1961៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ

ទាវ សារៈមុនិន្ទ

ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា