ឡៅ ចិត្រា ប្រកាសដកខ្លួនចេញពីប្រកួតគុនខ្មែរអលស្តារ ដោយសារតែរបួសជើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឡៅ ចិត្រា ប្រកាសដកខ្លួនចេញពីប្រកួតគុនខ្មែរអលស្តារ ដោយសារតែរបួសជើង

ឡៅ ចិត្រា ប្រកាសដកខ្លួនចេញពីប្រកួតគុនខ្មែរអលស្តារ ដោយសារតែរបួសជើង

អ្នកប្រដាល់គុនខ្មែរលំដាប់ជួរមុខនៅកម្ពុជា កីឡាករ ឡៅ ចិត្រា បានប្រកាសដកខ្លួនចេញពីការប្រកួតគុនខ្មែរអលស្តារហើយ បន្ទាប់ពីរបួសជើងអំឡុងពេលហ្វឹកហាត់ត្រៀមឡើងសង្វៀននៅថ្ងៃ ទី២៥ ខែ កក្តដា ឆ្នាំ២០២១។
អ្នកប្រយុទ្ធជំនាញឆ្វេងមកពីខេត្ត កំពង់ស្ពឺរូបនេះ បញ្ជាក់ថា ខ្លួនពិតជាសោកស្តាយចំពោះការអាកខានឡើងសង្វៀនលើកនេះ ព្រោះតែរបួសជើងអំឡុងពេលហ្វឹកហាត់ ធ្វើឲ្យខ្លួនបង្ខំចិត្តត្រូវផ្អាកការប្រកួត។

Advertisement

ឡៅ ចិត្រា ពន្យល់ថា សម្រាប់រូបគេ គឺចង់តែឡើងប្រកួតឲ្យបងប្អូនមើលនោះទេ ប៉ុន្តែបើឡើងប្រកួតទាំងឈឺ ហើយត្រូវវាយចាញ់គេទៀត ប្រកដជាមានមតិមួយចំនួននិយាយថា យកឡេះឈឺជើង និងមិនបានហាត់គ្រប់គ្រាន់។ដូច្នោះរងចាំរបួសជាវិញ គឺការបង្ហាញវត្តមានវាយអស់ពីសមត្ថភាព។


អតីតអ្នកប្រដាល់គុនខ្មែរ ឡៅ ស៊ីណាត ដែលជាបងប្រុសបង្កើត ឡៅ ចិត្រា បានបញ្ជាក់ថា របួសជើងនេះ អាចមួយខែទៀតបានជាសះស្បើយ និងអាចប្រកួតបានឡើងវិញ។ ក្នុងនាមបងប្រុស លោក ឡៅ ស៊ីណាត បង្ហាញអារម្មណ៍សោកស្តាយចំពោះការខកខាននេះ ដ្បិតគូ ឡៅ ចិត្រាជួប ផល សុភ័ណ្ឌជាគូដែលអ្នកគាំទ្រទន្ទឹងរងចាំ។


សូមបញ្ជាក់ថា បើពុំមានការអាក់ខាននេះទេ ឡៅ ចិត្រា និងត្រូវជួបផល សុភ័ណ្ឌ នៅកម្មវីធីប្រដាល់អលស្តារ នៅថ្ងៃ ទី២៥ ខែ កក្តដា ឆ្នាំ២០២១នេះ។ គួររំលឹកថា រវាងឡៅ ចត្រា និង ផល សុភ័ណ្ឌ ធ្លាប់ជួបគ្នាម្តងរួចមកហើយ ក្នុងជំនួបខ្សែក្រវ៉ាត់មួយនៅទូរទស្សន៍បាយ័ន ដោយ ផល ភ័ណ្ឌ ជាអ្នកឈ្នះពិន្ទុ ឡៅ ចិត្រា៕

សារ៉ាន ទីងី

លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា