ផ្សារព្រៃខ្មែរ ប្រឈមនឹងការបិទខ្ទប់ជាបណ្ដោះអាសន្ននៅពេលខាងមុខនេះ បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ-១៩ ច្រើនគួរឲ្យកត់សម្គាល់ នៅក្នុងស្រុករលាប្អៀរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្សារព្រៃខ្មែរ ប្រឈមនឹងការបិទខ្ទប់ជាបណ្ដោះអាសន្ននៅពេលខាងមុខនេះ បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ-១៩ ច្រើនគួរឲ្យកត់សម្គាល់ នៅក្នុងស្រុករលាប្អៀរ

ផ្សារព្រៃខ្មែរ ប្រឈមនឹងការបិទខ្ទប់ជាបណ្ដោះអាសន្ននៅពេលខាងមុខនេះ បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ-១៩ ច្រើនគួរឲ្យកត់សម្គាល់ នៅក្នុងស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ បន្ទាប់ពីអ្នកកើតជំងឺកូវីដ-១៩ បានកើនឡើងគួរឲ្យកត់សម្គាល់ នៅតាមបណ្ដាស្រុក មួយចំនួន ក្នុងនោះក៏មានផ្សារព្រៃខ្មែរ ក្នុងស្រុករលាប្អៀរផងដែរ ទើបនៅរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលបានចុះយកសំណាកលើអាជីវករលក់ដូរនៅផ្សារព្រៃខ្មែរ ដែលមានទីតាំងជាប់នឹងមណ្ឌលសុខភាពព្រៃខ្មែរ ស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។

Advertisement

តាមការបញ្ជាក់ពីមន្ត្រី នៃមន្ទីរសុខា ភិបាលខេត្តកំពង់ឆ្នាំង ដែលបានធ្វើសកម្មភាពយកសំណាក នៅរសៀលនេះ បានឲ្យដឹងថា ជាលទ្ធផលនៃការយកសំណាក លើតេស្តរហ័ស (មិនទាន់ប្រកាសជាផ្លូវការ ) លើអាជីវករក្នុងផ្សារព្រៃខ្មែរ ចំនួនជាង ១៥៤នាក់ កឃើញអ្នកមានវិជ្ជមានជាង ៣៤នាក់។ អាជីវករ វិជ្ជមានកូវីដ១៩ ទាំងនោះត្រូវបានយកទៅដាក់ឲ្យសម្រាកនៅមណ្ឌលព្យាបាលវិទ្យាល័យទឹកហូត ស្រុករលាប្អៀរ ចំណែកអ្នកពាក់ព័ន្ធ ជាមួយអាជីវករខាងលើត្រូវ ធ្វើចត្តាឡីស័កនៅតាមផ្ទះ។

ប្រភពដដែលបានបន្តថា ដោយសារស្ថានភាពអាជីវករនៅតែបន្តមកយកសំណាកនៅរសៀលថ្ងៃដដែលនេះនិងដោយសារចប់ម៉ោង មន្ត្រីជំនាញបានផ្អាកការយកសំណាក​ជាបណ្ដោះអាសន្ននិងរង់ចាំបន្តយកសំណាកនៅព្រឹកស្អែកថ្ងៃទី ៣០ ខែកញ្ញា ជាបន្តទៀត។សូមបញ្ជាក់ដែរថាលទ្ធផលនៃការធ្វើតេស្តរហ័សដែលចេញដោយរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានថ្មីចំនួន ១០៩នាក់ក្នុងនោះស្លាប់ ២នាក់ គឺអ្នកភូមិព្រៃខ្មែរ ឃុំរលារប្អៀរ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំងនេះតែម្ដង ៕
សុខ គឹមសៀន

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា