Phumi Knhom Ep09: សិប្បកម្មត្រីងៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Phumi Knhom Ep09: សិប្បកម្មត្រីងៀត

Phumi Knhom Ep09: សិប្បកម្មត្រីងៀត

ចាប់ផ្តើមអាជីពជាអ្នកលក់ត្រី និងបន្លែតូចតាចក្នុងផ្សារជាង១០ឆ្នាំ សហគ្រិន លីម ប៉ុន្នី បានបង្កើតសិប្បកម្មត្រីមួយ នាដើមឆ្នាំ ២០២០ ដើម្បីផ្គត់ផ្គង់អាហារសុវត្ថិភាពដល់ទីផ្សារក្នុងស្រុក ដោយប្រើប្រាស់ត្រីក្នុងស្រុក និង​ បង្កើតឪកាសការងារដល់ប្រជាជនមួយចំនួនក្នុងសហគមន៍ នៃភូមិថ្មី ឃុំសូទិព ស្រុក ជើងព្រៃ ខេត្តកំពង់ចាម។

Advertisement

ដោយមើលឃើញពីតម្រូវការ ក៏ដូចជាមានកង្វល់ទៅលើសុវត្ថិភាពលើចំណីអាហារ សហគ្រិន លីម ប៉ុន្នី បានពង្រឹង ជាសំខាន់ទៅលើសុវត្ថិភាពនៃសង្វាក់ផលិតកម្ម ចាប់តាំងពីការចឹញ្ចឹម ការប្រមូលផល ការកែច្នៃ រហូតដល់ផលិតផលសម្រេច។

បច្ចុប្បន្ន ម្ចាស់សិប្បកម្មនេះ មានក្តីសុបិន្តពង្រីកវិសាលភាពរបស់ខ្លួន ហើយអាចជួយកសិករ អ្នកចិញ្ចឹមត្រី ក្នុងស្រុក ក្នុងសហគន៍ អោយបានទូលំទូលាយជាងនេះ ដើម្បីកាត់បន្ថយការនាំចូលនូវផលិតផលក្រៅ ស្រុក។

ម្ចាស់សិប្បកម្មត្រី ធឿន ស្រីនី សង្ឃឹមថា ប្រជាពលរដ្ឋខ្មែរ ក៏ដូចជា អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជា រដ្ឋាភិបាល នឹងផ្គួបដៃគ្នាប្រឹងបន្តបន្ថែមទៀត ក្នុងការគាំទ្រអោយមានការបង្កើតផលិតផលក្នុងស្រុក អោយបានកាន់តែច្រើន ក្នុងន័យ កាត់បន្ថយការនាំចូល ចំណាកស្រុក និង ធ្វើអោយសេដ្ឋកិច្ចមានការរីក ចម្រើនតទៅមុខទៀត។

AMS

AMS

អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា