គិតមកដល់ឆ្នាំសិក្សា២០១៨-២០១៩ សិស្សអាហាររូបករណ៍របស់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា មានចំនួនសរុប៧៩រូប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គិតមកដល់ឆ្នាំសិក្សា២០១៨-២០១៩ សិស្សអាហាររូបករណ៍របស់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា មានចំនួនសរុប៧៩រូប
ព័ត៌មាន 27/11/2019

គិតមកដល់ឆ្នាំសិក្សា២០១៨-២០១៩ សិស្សអាហាររូបករណ៍របស់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា មានចំនួនសរុប៧៩រូប

ភ្នំពេញ៖ ឆ្នំានេះគឺជាឆ្នំាទី៨ហើយ ដែលក្រុមហ៊ុនតូយ៉ូតា ខេមបូឌា ធ្វើការប្រគល់នូវអាហារូបករណ៍ ជូនដល់សិស្សក្រីក្រ ដែលពុំមានលទ្ធភាពក្នុងការបង់ថ្លៃសិក្សា ដើម្បីឱ្យពួកគាត់មានឱកាសទទួលបាននូវចំណេដឹង ចំណេះធ្វើ និងជំនាញមួយច្បាស់លាស់ ដែលពាក់ព័ន្ធនឹងបច្ចេកទេសជួសជុលរថយន្ត ក៏ដូចជាដើម្បីចូលរួមដល់ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យយានយន្ត និងរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។

Advertisement

នេះជាប្រសាសន៍របស់លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បញ្ជាក់ក្នុងពិធីប្រគល់អាហារូបករណ៍បច្ចេកទេសជួសជុលរថយន្តជូនដល់សិស្សក្រីក្រជំនាន់ទី៨ និងពិធីអបអរសារទរការបញ្ចប់ថ្នាក់អាហារូបករណ៍ជំនាញបច្ចេកទេសជួសជុលរថយន្តរបស់សិស្សក្រីក្រជំនាន់ទី៦ ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន តូយ៉ូតា ផ្លូវទឹកថ្លា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។

លោកឧកញ៉ាប្រធានក្រុមហ៊ុនបានបញ្ជាក់ថា ស្របពេលដែលកំណើននៃការលក់រថយន្ត និងតម្រូវការទីផ្សារការងារនៃជាងជួសជុលរថយន្តមានការកើនឡើងពីមួយឆ្នំាទៅមួយឆ្នាំគួរឱ្យកត់សម្គាល់ផងដែរនោះ កម្មវិធីអាហារូបករណ៍នេះ គឺជាការចូលរួមចំណែកមួយយ៉ាងសកម្ម ក្នុងការបង្កើតការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យយានយន្តនៅក្នុងសង្គម ។

លោកឧកញ៉ា គង់ នួន បន្ថែមថា គិតមកដល់ឆ្នំាសិក្សា២០១៨-២០១៩នេះ សិស្សអាហាររូបករណ៍របស់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌាមានចំនួនសរុប ៧៩រូប ដែលក្នុងនោះ សិស្សអាហារូបករណ៍ជំនាន់ទី១មាន ១៦រូប  សិស្សជំនាន់ទី២មាន ១០រូប  សិស្សជំនាន់ទី៣មាន ១០រូប  សិស្សជំនាន់ទី៤មាន ១០រូប សិស្សជំនាន់ទី៥មាន ៩រូប សិស្សជំនាន់ទី៦មាន ១១រូប ដែលពួកគាត់ទើបតែប្រលងបញ្ចប់ការសិក្សា កាលពីខែសីហាកន្លងទៅនេះ និងសិស្សជំនាន់ទី៧មាន១៣រូប  ដែលពួកគាត់កំពុងបន្តការសិក្សានៅសាលា។

លើសពីនេះទៅទៀត ក្រុមហ៊ុនក៏បានប្រគល់អាហារូបករណ៍ (រួមមាន៖ ថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែ) ជូនដល់សិស្សក្រីក្រជំនាន់ទី៨ ចំនួន ៩រូប ផ្សេងទៀត ដែលមកពីបណ្តាខេត្ត៧ផ្សេងៗគ្នា រួមមានៈ ខេត្តស្ទឹងត្រែង កំពត តាកែវ កណ្តាល ខេត្តកំពង់ឆ្នាំង រាជធានីភ្នំពេញ និងខេត្ដព្រះសីហនុ ឲ្យសិក្សានិងស្នាក់នៅ នៅសាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ (JVC) ផងដែរ ។

ឆ្លៀតក្នុងឳកាសនេះ លោកឧកញ៉ាក៏បានសម្តែងនូវសេចក្តីត្រេកអរដល់សិស្សជំនាន់ទី៦ ទាំង ១១រូប ដែលពួកគាត់បានតស៊ូអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រលងបញ្ចប់ការសិក្សា ជាមួយនឹងលទ្ធផលដ៏ល្អប្រសើរ ហើយពួកគាត់ទាំងអស់ ទទួលបានការងារធ្វើគ្រប់ៗគ្នា នៅតាមស្ថាប័នក្នុងប្រទេស ក្រៅប្រទេស និងយានដ្ឋានផ្សេងៗ ជាមួយនឹងជំនាញច្បាស់លាស់ ដែលអាចទទួលបាន ប្រាក់ចំណូលសមល្មម ក្នុងការផ្គត់ផ្គង់ខ្លួនឯង និងក្រុមគ្រួសារផងដែរ ៕ធ.ដ

Kien Sereyvuth

IT Technical Support

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា