ស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំកម្លាំងនគរបាលរាជធានី ភ្នំពេញត្រូវត្រៀមសម្ភារៈ មធ្យោបាយ និងកម្លាំង ចេញការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្្ឋ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំកម្លាំងនគរបាលរាជធានី ភ្នំពេញត្រូវត្រៀមសម្ភារៈ មធ្យោបាយ និងកម្លាំង ចេញការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្្ឋ

ស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំកម្លាំងនគរបាលរាជធានី ភ្នំពេញត្រូវត្រៀមសម្ភារៈ មធ្យោបាយ និងកម្លាំង ចេញការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្្ឋ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាល ជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ឱ្យទទួលបានសុខសុវត្ថិភាព នៅគ្រាដែលដំណើរការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ ប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ខាងមុខ។

Advertisement

បើយោងតាមតារាងព័ត៌មានរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ គឺមានប្រជាពលរដ្ឋបានចូលរួមចុះ ឈ្មោះ បោះឆ្នោតមានចំនួន៨៩៩.៦៨៨នាក់ មានមណ្ឌលបោះឆ្នោត ២៦៥ មណ្ឌល ក្នុងនោះមានការិយាល័យបោះឆ្នោត២.១៩៧ ការិយាល័យ

ខណៈនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវត្រៀមមធ្យោបាយសម្ភារៈ និងកម្លាំង ចេញការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឱ្យទទួលបានសុខសុវត្ថិភាពល្អ ហើយកម្លាំងដែលត្រូវការពារនៅមណ្ឌលនិងការិយាល័យបោះឆ្នោត អនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់បោះឆ្នោត គឺជាកម្លាំង បំរើប្រជាពលរដ្ឋពិតប្រាកដ៕ដោយ៖គ្រីសម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា