អបអរសាទរទិវាកុមារអន្ដរជាតិ ១ មិថុនា International Children’s Day  | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អបអរសាទរទិវាកុមារអន្ដរជាតិ ១ មិថុនា International Children’s Day 

អបអរសាទរទិវាកុមារអន្ដរជាតិ ១ មិថុនា International Children’s Day 

ចាប់តាំងពីឆ្នាំ១៩៥០មក ប្រទេសជាច្រើននៅលើសកលលោក រួមទាំងកម្ពុជាផង បានប្រារព្ធទិវាកុមារអន្តរជាតិ ថ្ងៃទី០១ មិថុនា។ ការប្រារព្ធទិវានេះ ដើម្បីក្រើនរំលឹក និងបង្កើនការយកចិត្តទុកដាក់ ពិសេសចំពោះកុមារទាំងក្នុងជីវភាពរស់នៅ និងផ្នែកច្បាប់។

Advertisement

ដោយឡែក សិទ្ធិ និងការគាំពារកុមារនៅកម្ពុជា ត្រូវបានលុបបំបាត់ចោលដល់ឬស្សគល់ដោយពួកបាតដៃប្រឡាក់ឈាមខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ នៃរបបកម្ពុជាប្រជាធិបតេយ្យ។ កុមារត្រូវបានបំបែកចេញពីឪពុកម្តាយ និងបង្ខំឱ្យធ្វើការជាទម្ងន់នៅការដ្ឋានការងារ ឬតាមវាល ដូចមនុស្សពេញវ័យដែរ ជាមួយនឹងរបបអាហារទទួលបានតិចតួចបំផុត។ កុមារត្រូវបានបនខ្មែរក្រហមចាប់វាយ ធ្វើទារុណកម្ម ព្រោះតែលួចរត់ទៅជួបឪពុកម្តាយបងប្អូន។

ក្រោយរបបយង់ឃ្នងខ្មែរក្រហមដួលរលំ កុមារទាំងឡាយ ត្រូវបានទទួលនូវការយកចិត្តទុកដាក់គាំពារទាំងជីវភាពរស់នៅ និងផ្នែកច្បាប់ឡើងវិញ។ កុមារគ្រប់រូបមានឱកាសរស់នៅ និងទទួលបានការបីបាច់ថ្នាក់ថ្នមពីឪពុកម្តាយ ឬអាណាព្យាបាល។ កុមារទាំងអស់បានទៅសាលារៀន និងលេងជួបជុំមិត្តភក្តិដោយក្តីសប្បាយរីករាយ។

#សន្តិភាព #សច្ចធម៌ប្រវត្ដិសាស្រ្ដ #អតីតកាល #បច្ចុប្បន្នកាល #ទិវាកុមារអន្ដរជាតិ #កុមារ 

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

លី ប៊ុនហេង - Ly Bunheng

លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា