ចំការបន្លែសុវត្ថិភាពហុងអេកូ​ (មានវីដេអូ) | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចំការបន្លែសុវត្ថិភាពហុងអេកូ​ (មានវីដេអូ)

ចំការបន្លែសុវត្ថិភាពហុងអេកូ​ (មានវីដេអូ)

ខេត្តសៀមរាប៖ សម្រាប់អ្នកដែលចូលចិត្តទទួលទានបន្លែសុវត្ថិភាព ច្បាស់ជាចង់ដឹង និង ចង់ ឃើញថា តើបន្លែសុវត្ថិភាពទាំងនោះ ដាំដុះមកដោយរបៀបណា។ 

Advertisement

ក្នុងស្រុកដំដែកនៃខេត្តសៀមរាប មានចំការបន្លែសុវត្តិភាពមួយកន្លែងឈ្មោះថា ហុងអេកូហ្វាម វាជាចំការបន្លែដែលដាំដោយប្រើផ្ទះស្បៃ និង មិនប្រើជីគីមី។ 

លោក ឈាវ ហុង ជាម្ចាស់ចម្ការដែលមានផ្ទៃដីប្រមាណជា ជាង៦ហិចតា បានចាប់ផ្តើមអាជីព ជាកសិករនេះតាំងពីឆ្នាំ ២០០០ មក ដែលពេលនោះ លោកចាប់ផ្តើមធ្វើចម្ការ ជាលក្ខណៈ គ្រួសារ លើទំហំប្រមាណ ១ ហិចតា និង ២០អាតែប៉ុណ្ណោះ។ មុនប្រកបរបរជាកសិករ លោក ឈាវ ហុង ធ្លាប់ជា អ្នកម៉ៅការ អ្នកបើកបរ អ្នកដឹកត្រី អ្នកកិនស្រូវ ក៏ប៉ុន្តែលោកមិនអាចរក ចំណូលផ្គត់ផ្គង់កូនៗគ្រប់គ្រាន់នោះទេ។ 

ក្រោយមក ក្នុងឆ្នាំ ២០០០ លោកបានសម្រេចចិត្ត ចាប់អាជីពជាកសិករ ដែលសង្ឃឹមថា យ៉ាង ហោចណាស់ក៏បានគ្រប់កូនៗហូប និង រៀនសូត្រគ្រាប់គ្រាន់។ 

ក៏ប៉ុន្តែដោយសារខ្វះបច្ចេកទេស ធ្វើកសិកម្មជាលក្ខណៈគ្រួសារ ធ្វើឳ្យ លោក ឈាវ ហុង ជួប បញ្ហាដែលមិនអាចទទួលផលសមប្រកបនោះទេ តែទោះជាយ៉ាងណា​ លោកនៅតែមិន បោះ បង់ ព្រោះលោកយល់ឃើញថា រូបលោក សប្បាយចិត្តនឹងការងារកសិកម្មនេះ។ 

តស៊ូបានជាង ១០ឆ្នាំ ទើបក្នុងឆ្នាំ ២០១២ លោកបានចូលរួមជាមួយគម្រោង ASPIRE របស់ ក្រសួងកសិកម្ម ក្នុងគម្រោងបានបង្ហាត់បង្ហាញបច្ចេកទេសកសិកម្មបែបទំនើប​ជាពិសេស គឺផ្តោតទៅលើបន្លែសុវត្ថិភាព លោកព្យាយាមអនុវត្តន៍តាមគម្រោងណែនាំ មិនមានចន្លោះ។ 

បច្ចេកទេសផ្ទះស្បៃដើម្បីបន្លែមានសុវត្ថិភាព បានធ្វើឳ្យចម្ការរបស់លោក មានភាពរីកចម្រើន ច្រើន។ ថ្មីៗកន្លងទៅនេះ លោកបានចូលរួមចែករំលែកបទពិសោធន៍ បច្ចេកទេស ទៅកាន់ ក្រុមកសិករក្នុងសហគមន៍ និង បានផ្តល់ឳកាសការងារ ដល់សមាជិកមិនតិចជាង ១០នាក់ទេ ក្នុងសហគមន៍របស់លោក។  ក្រៅពីពង្រីកចម្ការធំទៅៗ លោកសង្ឃឹមថា បន្លែសុវត្ថិភាពរបស់លោកអាចក្លាយខ្លួនទៅជា កន្លែងកសិទេសចរណ៍ ដែលប្រជាពលរដ្ឋអាចមកទស្សនា សិក្សារៀនសូត្រពីបច្ចេកទេស ក៏ដូចជាមកទទួលទាននូវបន្លែដែលមានសុវត្ថិភាពខ្ពស់ គ្មានជាតិគីមី និង គ្មានការបំផ្លាញ បរិស្ថាន។

Kien Sereyvuth

IT Technical Support

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា