សែលកាត ផលិតកម្មបារមី វណ្ណដា និងក្រុមហ៊ុន Spotify Global សហការគ្នានាំយកសេវាកម្មថ្មី ដើម្បីជួយលើកស្ទួយ វិស័យតន្រ្តីនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សែលកាត ផលិតកម្មបារមី វណ្ណដា និងក្រុមហ៊ុន Spotify Global សហការគ្នានាំយកសេវាកម្មថ្មី ដើម្បីជួយលើកស្ទួយ វិស័យតន្រ្តីនៅកម្ពុជា

សែលកាត ផលិតកម្មបារមី វណ្ណដា និងក្រុមហ៊ុន Spotify Global សហការគ្នានាំយកសេវាកម្មថ្មី ដើម្បីជួយលើកស្ទួយ វិស័យតន្រ្តីនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត ទើបតែបាននាំយកសេវាកម្មថ្មីមួយទៀតមកកាន់ទីផ្សារដំបូងគេ មានឈ្មោះថាគម្រោង Time To Rise។ ការបញ្ចេញឱ្យដឹងបែបនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅស្ថានីយ រ៉ូយ៉ាងរ៉េលវ៉េភ្នំពេញ នៅថ្ងៃទី ០៧ កក្កដា ឆ្នាំ ២០២២ ។

បើយោងតាមការបញ្ជាក់ពីនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Simon Perkins បានឱ្យដឹងថា ផលិតផលមួយនេះ គឺជាសមិទ្ធផលកើតចេញពីកិច្ចសហការរយៈពេលជាច្រើនខែ រវាងក្រុមហ៊ុនទាំងពីរ និងក្រុមហ៊ុន Spotify Global។

ដោយចាត់ចូលជាផលិតផលដ៏សំខាន់មួយរបស់សែលកាតសម្រាប់ឆ្នាំនេះ កម្មវិធីសម្ពោធនេះ ត្រូវបានចាត់ទុកជាផ្នែកមួយនៃការប្រារព្ធខួបលើកទី ២៥ របស់ក្រុមហ៊ុនសែលកាត។ ដើម្បីជាកិច្ចគោរពដល់ប្រវត្តិនៃការនាំយកសេវាកម្មមកកាន់ទីផ្សារដំបូងគេដ៏យូរលង់របស់សែលកាត Time To Rise គឺជាគម្រោងទីមួយហើយ ដែលត្រូវបានបង្កើតឡើង និងនាំយកទៅកាន់ទីផ្សារ ក្រោមកិច្ចសហការជាមួយសិល្បករ ហើយនេះក៏ជាលើកដំបូងផងដែរ ដែលសេវាកម្ម Spotify ត្រូវបានដាក់បម្រើជូននៅទីផ្សារកម្ពុជា។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Simon Perkins ក៏បានឱ្យដឹងដែរថា៖ “យើងខ្ញុំពិតជាមានក្តីរំភើបខ្លាំងណាស់ក្នុងការដាក់ដំណើរការគម្រោង Time To Rise ជាពិសេសក្នុងឱកាសគម្រប់ខួប ២៥ឆ្នាំរបស់យើងនេះតែម្តង។

លោក Niklas Lundberg ប្រធានទីផ្សារថ្មីរបស់ក្រុមហ៊ុន Spotify បានបញ្ជាក់ឱ្យដឹងថា៖ “គោលបំណងរបស់យើង គឺដើម្បីផ្សារភ្ជាប់សិល្បករក្នុងស្រុកនិងអន្តរជាតិឱ្យបានកាន់តែច្រើនឡើង ជាមួយនឹងអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា ហើយគម្រោង Time To Rise នឹងជួយឱ្យគោលបំណងនេះ អាចសម្រេចទៅបានជាក់ជាមិនខាន។ តាមរយៈការផ្តល់ទិន្នន័យឥតដែនកំណត់និងគម្រោងប្រើប្រាស់សេវាកម្ម Spotify ដោយឥតគិតថ្លៃ រួមជាមួយសែលកាតនេះ យើងនឹងទន្ទឹងរង់ចាំស្វាគមន៍ប្រជាជនកម្ពុជាកាន់តែច្រើន មកកាន់សេវាកម្មស្ទ្រីមតន្រ្តីរបស់ Spotify។”

គម្រោង Time to Rise មានផ្តល់ជូននូវជម្រើសកញ្ចប់ជាច្រើនបែប រួមបញ្ចូលជាមួយទិន្នន័យស្ទ្រីម Spotify ឥតដែនកំណត់ ការផ្តល់ទិន្នន័យបន្ថែម ការហៅចេញនិងផ្ញើសារឥតគិតថ្លៃ ក៏ដូចជាការរក្សាទិន្នន័យនៅសល់យកទៅបូកបញ្ចូលក្នុងគម្រោងបន្ទាប់ សម្រាប់រយៈពេលមួយឆ្នាំផងដែរ។ គម្រោង Time To Rise មានផ្តល់ជូនជាកញ្ចប់គម្រោងពីរប្រភេទ រួមមានគម្រោងប្រចាំសប្តាហ៏ មានតម្លៃ 4,000 រៀល ដែលនឹងផ្តល់ជូនទិន្នន័យ 5GB 500នាទីនិង 500សារសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ ជាមួយសុពលភាព 7ថ្ងៃ និងគម្រោងប្រចាំខែមានតម្លៃ 24,000 រៀល ដែលនឹងទទួលបានទិន្នន័យ 40GB 4000នាទីនិង 4000សារសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ និងមានសុពលភាព 35ថ្ងៃ។ សេវាកម្មប្រភេទភ្ជាប់គម្រោងនេះ គឺអាចប្រើប្រាស់បានសម្រាប់អតិថិជនដែលមានស៊ីមសែលកាតស្រាប់ និងសម្រាប់អតិថិជនដែលចង់បានកញ្ចប់ស៊ីម Time To Rise ផ្តាច់មុខពិសេស ដែលនឹងអាចទទួលបានកាដូជាច្រើនពីវណ្ណដា ដូចជាម៉ាសក្រណាត់ រូបស្ទីកគ័រ និងរូបថតកម្ររបស់វណ្ណដាផងដែរ។

កញ្ញា ឡូរ៉ា ម៉ម នាយកប្រតិបត្តិផលិតកម្ម បារមី បានបញ្ជាក់ប្រាប់ថា៖ “តាមរយៈគម្រោង Time To Rise របស់សែលកាតនេះ នឹងជួយឱ្យ Spotify អាចផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្រឡាញ់តន្ត្រីបានកាន់តែទូលំទូលាយ ការសហការគ្នាឆ្លងព្រំដែនក្នុងវិស័យតន្ត្រីដូចជាបទចម្រៀង “Run the Town” ជាដើម គឺអាចផ្តល់ការបំពេរអារម្មណ៍ដល់អ្នកស្តាប់នៅទូទាំងពិភពលោក ហើយអ្វីដែលកាន់តែសំខាន់ទៀតនោះ ឱកាសនេះ គឺជាវេលាដ៏វិសេសមួយនៅក្នុងប្រវត្តិវិស័យតន្ត្រីតែម្តង។

កញ្ចប់ស៊ីម Time To Rise ជាមួយគម្រោង ៤,000 រៀល មានដាក់លក់ជូននៅគ្រប់ហាងចែកចាយទូទាំងប្រទេស។ ទន្ទឹមនឹងនេះ កញ្ចប់ស៊ីម Time To Rise ដែលជាគម្រោង 24,000 រៀល និងទំនិញ Time To Rise វិញ នឹងមានលក់ផ្តាច់មុខនៅគ្រប់ហាងសែលកាត ហាងលក់ទំនិញរាយ និងដាក់លក់នៅតាមកម្មវិធីដឹកជញ្ជូនដល់គេហដ្ឋានដូចជា Nham24, SmileShop, និង WingMall ជាដើម។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង Time To Rise គេអាចចូលទៅកាន់គេហទំព័រ https://bit.ly/ttrpress ឬ ទំព័រហ្វេសប៊ុករបស់សែលកាត៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា