សម្ដេចតេជោ ហ៊ុន សែន វិជ្ជមានកូវីដ១៩ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចតេជោ ហ៊ុន សែន វិជ្ជមានកូវីដ១៩

សម្ដេចតេជោ ហ៊ុន សែន វិជ្ជមានកូវីដ១៩

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ពេលនេះខ្ញុំតេស្តឃើញវិជ្ជមានកូវីដ.១៩។

Advertisement

មុនចេញពីកម្ពុជាខ្ញុំធ្វើតេស្តរាល់ថ្ងៃពិសេសមុនពេលចេញដំណើរមកខ្ញុំធ្វើតេស្តរហ័ស
មុនឡើងយន្តហោះតែពុំមានឃើញ អ្វីនោះឡើយ។ខ្ញុំមិនច្បាស់ថាមេរោគនេះ
មកនៅជាមួយខ្លួនខ្ញុំចាប់ពីពេលណាមកនោះឡើយតែអ្វីដែលច្បាស់ពេលមកដល់
ពេទ្យឥណ្ឌូនេសុីយកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថាវិជ្ជមានកូវីដ.១៩
ដែលយើងត្រូវតែទទួលស្គាល់បើទោះជា ក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ។

ជាសំណាងមួយដែលយប់មុិញដោយសារមកដល់យឺត​ខ្ញុំមិនបានទៅចូលរួម​បាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួនដែលរៀបចំដោយ
ប្រធានាធិបតីបារាំង។

ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំខ្ញុំសម្រេចឲ្យប្រតិភូកម្ពុជាវិល
ត្រឡប់ទៅកម្ពុជាវិញទាំងអស់។ឯតំណាងប្រទេសអាស៊ានយើងកំពុងចរចារ​​​ប្រគល់ជូនឥណ្ឌូនេសុីជាតំណាងតែម្តង។

អ្វីដែលអាក់ខានគឺជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិន​ និងប្រធានាធិបតីបារាំង​ដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC។ខ្ញុំគ្រោងត្រឡប់​ទៅដល់​កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតាដែលខ្ញុំ នឹងបន្តធ្វើការធម្មតា​លើកលែង​តែការទទួលភ្ញៀវ៕

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា