អគ្គនាយកពន្ធដាររំពឹងថា កម្ពុជានឹងអាចទាក់ទាញទុនវិនិយោគ ពីបរទេសបន្ថែមទៀត បន្ទាប់ពីFATF ដកកម្ពុជាចេញពីបញ្ជីប្រផេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគ្គនាយកពន្ធដាររំពឹងថា កម្ពុជានឹងអាចទាក់ទាញទុនវិនិយោគ ពីបរទេសបន្ថែមទៀត បន្ទាប់ពីFATF ដកកម្ពុជាចេញពីបញ្ជីប្រផេះ

អគ្គនាយកពន្ធដាររំពឹងថា កម្ពុជានឹងអាចទាក់ទាញទុនវិនិយោគ ពីបរទេសបន្ថែមទៀត បន្ទាប់ពីFATF ដកកម្ពុជាចេញពីបញ្ជីប្រផេះ

ភ្នំពេញ៖អគ្គនាយកពន្ធដារឯកឧត្តម គង់ វិបុល មានប្រសាសន៍ថា ការ សម្រេចជាឯកច្ឆ័ន្ទរបស់ក្រុមការងារហិរញ្ញវត្ថុហៅកាត់ថា FATF ដកកម្ពុជាចេញពីបញ្ជីប្រផះមកបញ្ជីសវិញជាសញ្ញាវិជ្ជមានដ៏ធំសម្រាប់កម្ពុជាក្នុងការទាក់ទាញទុនវិនិយោគពីបរទេស តាមរយៈការធ្វើ ចរាចរសាច់ប្រាក់ពីក្រៅប្រទេសមកកម្ពុជា។

Advertisement

ការថ្លែងបែបនេះធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កាតព្វ កិច្ចពន្ធលើប្រាក់ចំណូល ការបំពេញទម្រង់លិខិតប្រកាសពន្ធ លើប្រាក់ ចំណូលប្រចាំឆ្នាំ ការស៊ើបអង្កេតបទល្មើសពន្ធដារ និងការប្រឆាំងការ សម្អាតប្រាក់» នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ។

ឯកឧត្តម គង់ វិបុល បញ្ជាក់ថា៖ «ថ្មីៗនេះអង្គការ FATF បាន សម្រេច ជាឯកច្ឆ័ន្ទដាក់កម្ពុជាមកបញ្ជីសវិញ។ យើងទាំងអស់គ្នា គួរអបអរសាទរ ពីព្រោះវាជាសញ្ញាមួយវិជ្ជមានធំណាស់ សម្រាប់ ប្រទេសជាតិ សម្រាប់កម្ពុជានៅក្នុងការទាក់ទាញវិនិយោគ ក៏ដូចជា នៅក្នុងការទាក់ទាញទុនពីបរទេស ការធ្វើចរាចរនៃសាច់ប្រាក់ គឺនៅក្នុងបញ្ជីវិជ្ជមាន។ វាជាសញ្ញាមួយល្អមែនទែនសម្រាប់កម្ពុជា»។

ឯកឧត្តមបន្តថា ៖«ហេតុអីបានជាប្រទេសមួយចំនួន នៅមានការ អល់អែកក្នុងការវិនិយោគមកលើកម្ពុជា? ។ការអល់អែកទាំងនេះ គឺកើតឡើងដោយសារការផ្ទេរលុយមកកម្ពុជា មានគេសួរច្រើនពេក ទាំងប្រទេសដែលត្រូវផ្ទេរមក ហើយកម្ពុជាផងដែរ ក៏ត្រូវពិនិត្យថា តើប្រាក់ដែលផ្ទេរមកកម្ពុជា វាស្អាត ឬក៏វាកខ្វក់ដែលត្រូវយកមកលាង ហើយបច្ចុប្បន្ននេះកម្ពុជា បានចូលនៅក្នុងបញ្ជីស្អាតឡើងវិញហើយ»។
ឯកឧត្តម គង់ វិបុល បានបន្ថែមថា ក្រៅពីទទួលបានភាពស្អាត ឡើងវិញហើយ កម្ពុជា ក៏នឹងបន្តពង្រឹងខ្លួនឲ្យស្ថិតនៅក្នុងបញ្ជីស ឬបញ្ជីស្អាតរហូត ដែលនេះជាអភិក្រមរបស់ប្រមុខរាជរដ្ឋា ភិបាល កម្ពុជា តែងតែធ្វើការឆ្លុះបញ្ចាំងពីតថភាពខ្លួន ដើម្បីសម្អាតភាពមិនល្អ ចេញពីប្រទេសកម្ពុជា ព្រមទាំងរួមគ្នាលុបបំបាត់នូវអំពើគេច វេស ពន្ធផងដែរ។
លទ្ធផលដែលមានការដកកម្ពុជាចេញពីបញ្ជីប្រផេះពាក់ព័ន្ធនឹងការលាង លុយ គឺជាការខិតខំប្រឹងប្រែងរបស់អង្គភាពទាំងអស់របស់ រាជរដ្ឋា ភិបាល រាប់តាំងពីតុលាការផង ដែលស្ថាប័នទាំងអស់នោះដើរតួនាទី ដើម្បី បង្ហាញ ទៅអង្គការ FATF ថារដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹង ប្រែងកែទម្រង់របស់ខ្លួន សម្អាតខ្លួនឱ្យមកសវិញ៕
ដោយ៖ជា សុខនី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា