ស្ពានឆ្លងស្ទឹងសែន ជាអំណោយ សម្តេច តេជោ និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ពានឆ្លងស្ទឹងសែន ជាអំណោយ សម្តេច តេជោ និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ

ស្ពានឆ្លងស្ទឹងសែន ជាអំណោយ សម្តេច តេជោ និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ

(កំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ស្ពានបេតុងឆ្លងស្ទឹងសែន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមីនាខាងមុខនេះ ជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

Advertisement

លោក គៀង សេងគឺ មេឃុំត្បូងក្រពើ បានលើកឡើងពីស្ពានបេតុងឆ្លងស្ទឹងសែនដែលបានសាងសង់រួចរាល់ជាស្ថាពរនាពេលនេះ មានប្រវែង ១៨០ម៉ែត្រ ទទឹង៨.៨ម៉ែត្រ កំពស់កណ្តាលស្ពានដល់ធ្នឹម បណ្ដោយ ១២.២ម៉ែត្រ សសរស្ពានមានចំនួន ៣០ដើម សសរបង្កាន់ដៃស្ពានចំនួន ១៣២ដើម និងកំពស់បង្កាន់ដៃស្ពាន១.៣ម៉ែត្រ(បូកទាំងឃឿន)។ ស្ពាននេះ ជាចំណុចតភ្ជាប់រវាងភូមិ កាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ទៅឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សម្រាប់សម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួល និងមានសុវត្ថិភាព ក្នុងការដឹកជញ្ជូនផលិតផលផ្សេងៗនៅក្នុងមូលដ្ឋាន។

ការចុះនៅទីតាំងផ្ទាល់របស់ឯកឧត្តម ងួន រតនៈអភិបាលខេត្តកំពង់ធំបាន បញ្ជាក់ថាស្ពានបេតុងឆ្លងស្ទឹងសែនដែលបានសាងសង់រួចរាល់ជាស្ថាពរនាពេលនេះ ដោយមានការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន សម្ដេចទាំងពីរ តែងតែគិតគូរពីសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនជាពលរដ្ឋនៅក្នងមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវតែចូលរួមថែរក្សានៅហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលមាននៅក្នុងសហគមន៍ ដែលជាសារៈប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដើម្បីកាត់បន្ថយការចំណាយផ្សេងៗ។ សមិទ្ធផលមួយចំនួនដែលកើតចេញ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនជាលំដាប់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ៕

ដោយ ប៊ុន រដ្ឋា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា