ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឱ្យសមត្ថកិច្ចចាប់ខ្លួនជនទាំងឡាយណាដែលយកឈ្មោះលោកទៅប្រើប្រាស់ធ្វើរឿងខុសច្បាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឱ្យសមត្ថកិច្ចចាប់ខ្លួនជនទាំងឡាយណាដែលយកឈ្មោះលោកទៅប្រើប្រាស់ធ្វើរឿងខុសច្បាប់

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឱ្យសមត្ថកិច្ចចាប់ខ្លួនជនទាំងឡាយណាដែលយកឈ្មោះលោកទៅប្រើប្រាស់ធ្វើរឿងខុសច្បាប់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះបីជាជំនួយការដែលដើរជាមួយលោករាល់ថ្ងៃ បើធ្វើខុសច្បាប់ សូមអាជ្ញាធរចាប់ចុះ ហើយបើអ្នកយកឈ្មោះលោកទៅប្រើខុសច្បាប់ លោកនឹងប្តឹងបន្ថែមទៀត។ ដោយឯកឧត្តមបណ្ឌិតបានលើកឡើងពីករណីមួយ ដែលមានគេយកឈ្មោះថា ជាជំនួយការពិសេសរបស់លោក ហើយទៅចាប់ដីខុសច្បាប់នៅខេត្តព្រះសីហនុ កាលពីពេលកន្លងទៅ ទាំងលោកមិនស្គាល់ជនខិលខូចរូបនោះឡើយ។

Advertisement

តាមរយៈវីដេអូខ្លីមួយដែលបង្ហោះនៅលើបណ្តាញនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «អ្នកណាដែលយកឈ្មោះខ្ញុំ ជាជំនួយការស្អីក៏ដោយ ឱ្យតែធ្វើខុសច្បាប់ចាប់ទៅមិនបាច់ទទួលយោបល់ទេ ហើយប្រាប់មកខ្ញុំ ខ្ញុំប្តឹងថែមទៀត ព្រោះទី១អ្នកឯងធ្វើខុសច្បាប់ អាជ្ញាធរប្តឹង តែខ្ញុំនឹងប្តឹងរឿងយកឈ្មោះខ្ញុំទៅប្រើ។ អ្នកបានរូបថតមួយប៉ុស្តិ៍មកជាមួយខ្ញុំ ដើរទៅធ្វើបាបគេ ខ្ញុំថតសែលហ្វី ជាមួយរាប់រយរាប់ពាន់នាក់ អ្នកខ្លះអ៊ីចឹង។ ថ្ងៃមុនគេមកសួរខ្ញុំថា បងមានម្នាក់ថតរូបជាមួយបងឯង ទៅគាបគេនៅកំពង់សោមថា ជាជំនួយការផ្ទាល់បងឯង ហើយបងឯងឲ្យជាបេសកជនពិសេសចុះទៅចាប់ដី ចាប់ទៅ ចាប់មិនបាច់សួរទេ ជំនួយការខ្ញុំក៏ដោយ ដើរជាមួយខ្ញុំរាល់ថ្ងៃក៏ដោយឱ្យតែធ្វើខុសចាប់ទៅ និយាយឱ្យច្បាស់»។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀថា «អ្នកខ្លះសុទ្ធថាជំនួយការគៀក ជំនួយការស្អិត ជំនួយការផ្ទាល់ ជំនួយការពិសេស អ្នកដែលគេថាឱ្យខ្ញុំថាជាជំនួយការពិសេស បេសកកម្មពិសេសចុះទៅយកដីខ្ញុំអត់ទាំងចាំថាថតពេលណាផង បេសកជនចាប់ដី ខ្ញុំថា មិនបាច់សួរទេ ឱ្យតែអ្នកខុសចាប់ទៅ ធ្វើតាមច្បាប់ទៅ ហើយប្រាប់ខ្ញុំស្រួលទៀត ខ្ញុំនឹងប្តឹងបន្តទៀត អ៊ីចឹងបើថ្ងៃក្រោយអាជ្ញាធរគេដកពាក្យបណ្តឹង ក៏នៅជាប់ពាក្យបណ្តឹងរបស់ខ្ញុំដែរ ព្រោះធ្វើឱ្យខូចឈ្មោះ ខំចង់ងាប់រកតែពេលជួបប្រពន្ធកូនពុំបាន មកសន្សំបុណ្យបានតិចៗ ស្រាប់តែគេយកមកកំពប់ចោលទាំងអស់»។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការឆ្លៀតឱកាសប្រើប្រាស់ឈ្មោះរបស់ឥស្សរជនសំខាន់ៗ រួមទាំងរូបលោកពីសំណាក់បុគ្គលមួយចំនួន ដើម្បីប្រព្រឹត្តិនូវអំពើមិនល្អ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋដទៃទៀត ដែលទាមទារត្រូវព្យាយាមរួមគ្នាលុបបំបាត់ទង្វើខ្វះភាពសុចរិតបែបនេះ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា