ការចិញ្ចឹមត្រីទទួលបានផលចំណេញច្រើន ប៉ុន្តែទាមទារឱ្យយកចិត្តទុកដាក់ខ្ពស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការចិញ្ចឹមត្រីទទួលបានផលចំណេញច្រើន ប៉ុន្តែទាមទារឱ្យយកចិត្តទុកដាក់ខ្ពស់

ការចិញ្ចឹមត្រីទទួលបានផលចំណេញច្រើន ប៉ុន្តែទាមទារឱ្យយកចិត្តទុកដាក់ខ្ពស់

កសិករអាចរកផលចំណេញបានខ្ពស់ពីការចិញ្ចឹមត្រី តែទន្ទឹមនឹងនោះ គឺត្រូវទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ជៀសវាងហានិភ័យកើតឡើងដោយប្រការណាមួយ ដែលនាំឱ្យខាតទាំងដើម ខាតទាំងចុង។

Advertisement

លោក លក លឿន ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីដ៍ធំមួយនៅក្នុងភូមិតាកុច ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានចាប់ផ្តើមចិញ្ចឹមត្រីចាប់តាំងពីឆ្នាំ ២០១១ មក នៅលើផ្ទៃដីសរុបចំនួន ២១ ហិកតា រួមមានត្រីឆ្តោរ និងត្រីប្រា សម្រាប់ធ្វើអាជីវកម្មលក់នៅលើទីផ្សារក្នុងប្រទេស។ 

លោកបានបន្តថា សម្រាប់ស្រះចិញ្ចឹមត្រីប្រាមួយមានទំហុំ ៥០ ម៉ែត្រគុណនឹង ៨០ ម៉ែត្រ គេអាចដាក់កូនត្រីបានន្លោះពី ៣ ម៉ឺនក្បាល ទៅដល់ ៥ ម៉ឺនក្បាល។ ហើយចាប់ពីពេលចិញ្ចឹម រហូតពេលប្រមូលផលត្រូវចំណាយពេល ៨ ខែ ត្រីអាចមានទម្ងន់ពី ០,៨ គីឡូក្រាម ដល់ ១,៥ គីឡូក្រាម ដែលកសិករត្រូវចំណាយថ្លៃដើមសរុបប្រមាណជា ១០០ លានរៀល ប៉ុន្តែត្រីប្រាផ្តល់ផលច្រើនវិញផងដែរ ក្នុងមួយស្រះអាចលក់ចេញបានចន្លោះពី ១២០ លានទៅដល់ ១៣០ លានរៀល។ 

ក្នុងមួយស្រះមាន ៣ ម៉ឺនទៅ ៤ ម៉ឺនកូន យើងចំណាយថ្លៃដើមទាំងកូនទាំងចំណីប្រហែល ១០០ លានរៀល ហើយពេលលក់ចេញយើងអាចបានច្រើនជាងនឹង អាចលក់ចញបានចន្លោះពី ១២០ លានទៅ ១៣០ លានរៀល។”

នៅដំណាក់កាលដំបូង កសិករមិនទាន់មានបទពិសោធន៍ អាចជួបការលំបាកច្រើន ពិសេសនៅពេលត្រីកើតមានជំងឺម្តងៗ ប៉ុន្តែនៅពេលចិញ្ចឹមយូរទៅអាចជួបបញ្ហាដដែល ហើយចេះព្យាបាលដោយខ្លួនឯង។

លោក លក លឿន បញ្ជាក់បន្ថែមថា ត្រីប្រានៅពេលមានជំងឺវាតែងបង្ហាញឱ្យឃើញ ដូចជា ត្រីចាប់ផ្តើមងាប់ជាបន្តបន្ទាប់ ឬត្រីឈឺហែលសំកាំងនៅលើផ្ទៃទឹក ពេលឃើញដូចនេះ កសិករត្រូវប្រញ៉ាប់ពិនិត្យមើលទឹកក្នុងស្រះក្រែងកើតមានជាតិពុល កើតឡើងដោយប្រការណាមួយ ហើយបើពិនិត្យឃើញភាពមិនប្រក្រតីត្រូវប្តូរទឹកស្អាតចូលភ្លាមៗតែម្តង ដោយមិនបាច់ប្រើថ្នាំព្យាបាលនោះទេ។

លោកថា៖

ឧទាហរណ៍ថាក្នុងស្រះមួយយើងឃើញត្រីហែលអាំងថ្ងៃ ចឹងយើងដឹងថាត្រីនឹងសុខភាពអត់ល្អទេ ថ្ងៃនឹងឃើញស្លាប់១ ស្អែកឃើញស្លាប់២ ខានស្អែកអាចឃើញ ៥ ទៅ ១០ ម៉ង ចឹងយើងឆែកទឹកភ្លាម អានឹងទី ១ ដោយសារអាម៉ូញាក់វាឡើងខ្លាំង ឬមួយ PH ឡើងខ្ពស់ ឬក៍នីឌ្រីតបាតស្រះវាស្អុយ អីចឹងចឹងទាញម៉ាស៊ីនបូមចេញហើយបញ្ចូលទឹកថ្មី ចឹងយើងមិនបាច់ប្រើថ្នាំព្យាបាលទេ។” 

ក្រៅពីបញ្ហាសុខភាពត្រី កសិករក៍ជួបបញ្ហាលក់ត្រីប្រានៅលើទីផ្សារផងដែរ ដោយសារវត្តមាននៃការនាំចូលត្រីពីក្រៅប្រទេស ពិសេសត្រីបង្កកសម្រាប់យកមកធ្វើផ្អកប្រហុកបានធ្វើឱ្យតម្លៃត្រីត្រូវធ្លាក់ចុះ។ កត្តានេះ លោកបាន ចឹញ្ចឹមឆ្តោរវិញ​ ដោយសារលក់បានតម្លៃខ្ពស់ និងមានទីផ្សារល្អជាងត្រីបា្រ ខណៈដែលត្រីប្រភេទនេះមិនមានការនាំចូលពីក្រៅប្រទេស។  

លោក ឡែមផូរ សុថាវរិទ្ឋិ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវ៉ារីវប្បកម្មនៅកម្ពុជា មានប្រសាសន៍ប្រាប់បណ្តាញសារពត៌មាន AMS  ដោយទទួលស្គាល់ថា ការចិញ្ចឹមត្រីពិតជាទាមទារឱ្យកសិករយកចិត្តទុកដាក់ខ្ពស់រាប់តាំងពីទីតាំងជីកស្រះ ការរើសពូជកូនត្រីដែលមានសុខភាពល្អ ការរើសចំណី ឬចេះប្រើចំណីបំប៉នដើម្បីឱ្យត្រីឆាប់ធំ និងចេះព្យាបាល នៅពេលមានបញ្ហាជំងឺផ្សេងៗថែមទៀតផង។

លោកថា ស្របពេលដែលកម្ពុជាបិទច្រកព្រំដែនជាមួយប្រទេសថៃ បានធ្វើឱ្យតម្រូវការត្រីក្នុងស្រុកមានការកើនឡើងខ្ពស់ ដែលជាឱកាសល្អសម្រាប់កសិករនៅក្នុងស្រុក ដើម្បីចិញ្ចឹមត្រីសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារក្នុងប្រទេសឱ្យបានកាន់តែច្រើន។  

គួរបញ្ជាក់ថា កម្ពុជាមានតម្រូវការតម្រូវការត្រីប្រមាណជាង ៩៥០ តោនក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់លើទីផ្សារ​ទូរទាំងប្រទេស ខណៈដែលការផលិតក្នុងស្រុកមានចំនួនប្រមាណជា ៥៨ ភាគរយ ប៉ុណ្ណោះ នៃតម្រូវការទីផ្សារទូទាំងប្រទេស៕ 

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា