រយៈពេល ៧ខែឆ្នាំនេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៤លាននាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រយៈពេល ៧ខែឆ្នាំនេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៤លាននាក់

រយៈពេល ៧ខែឆ្នាំនេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៤លាននាក់

 
ភ្នំពេញ ៖ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា រួមមានអាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ទទួលបានអ្នកដំណើរចេញចូលសរុបជិត ៤លាននាក់ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦ ដោយចំនួននេះមានការថយចុះប្រមាណ ៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា។
 
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា ក្នុងរយៈពេល ៧ខែដើមឆ្នាំនេះ ជើងហោះហើរចេញ-ចូលនៅអាកាសយានដ្ឋានទាំង ៣ មានចំនួនជិត ៤ម៉ឺនជើង ថយចុះ ១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ប៉ុន្តែ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានចំនួន ៥៧ ០០០តោន កើនឡើង ២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Advertisement


 
របាយការណ៍របស់អាកាសចរណ៍ស៊ីវិលកម្ពុជា ដែលបណ្តាញសារព័ត៌មាន AMS ទទួលបានបង្ហាញថា ចំនួនអ្នកដំណើរនៅក្នុងខែកក្កដា ធៀបនឹងខែមិថុនា ឆ្នាំ២០២៦ បង្ហាញពីសញ្ញាកើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងខែកក្កដា ចំនួនអ្នកដំណើរចេញចូលមានប្រមាណ ៤៤ម៉ឺននាក់ កើនឡើង ១២ភាគរយ ខណៈជើងហោះហើរចេញចូលមានជិត ៥ពាន់ជើង កើនឡើង ១១ភាគរយ។ ជាមួយគ្នានេះ ការដឹកជញ្ជូនទំនិញសម្រេចបានជិត ១ម៉ឺនតោន កើនឡើង ៩ភាគរយ និងជើងហោះហើររំលងដែនអាកាសមានជាង ៨ពាន់ជើង កើនឡើង ១៣ភាគរយ។
 
របាយការណ៍បានបង្ហាញទៀតថា​ គិតត្រឹមដើមខែសីហា ឆ្នាំ២០២៦នេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៣ ក្នុងស្រុកចំនួន ៤ និងអន្តរជាតិ ២៩ក្រុមហ៊ុន កំពុងប្រតិបត្តិការហោះហើរនៅកម្ពុជា ដោយមានជើងហោះហើរទ្វេទិសសរុបជាមធ្យម ១ ១០០ជើង ក្នុងមួយសប្តាហ៍ នៅតាមអាកាសយានដ្ឋានទាំង៤។ ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិតេជោមានជិត ៨០០ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមាន ២៦០ជើង អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមាន ៦៨ជើង និងអាកាសយានដ្ឋានតារាសាគរមាន ៤ជើង ក្នុងមួយសប្តាហ៍ រួមទាំងជើងហោះហើរក្នុងស្រុក រវាងអាកាសយានដ្ឋានអន្តរជាតិតេជោ និងតារាសាគរផងដែរ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា