សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅខេត្តសៀមរាប ចំនួន ១៧៥ ៣៦៤ បណ្ណ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅខេត្តសៀមរាប ចំនួន ១៧៥ ៣៦៤ បណ្ណ

សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅខេត្តសៀមរាប ចំនួន ១៧៥ ៣៦៤ បណ្ណ

សៀមរាប ៖ សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជានិមិត្តរូបជូនម្ចាស់កម្មសិទ្ធិករក្នុងខេត្តសៀមរាប សរុបចំនួន ១៧៥ ៣៦៤ បណ្ណ ស្មើនឹង ៨ស្រុកស្មើនឹង ២៣ឃុំ ដែលក្នុងនោះ៖

១.ស្រុកពួកចំនួន ៥១ ៩៩៦ បណ្ណ លើឃុំចំនួន ៦ រួមមានឃុំល្វា ឃុំខ្នាត ឃុំព្រៃជ្រូក ឃុំសសរស្តម្ភ ឃុំដូនកែវ និងឃុំរើល
២.ស្រុកក្រឡាញ់ ចំនួន ៣០ ០៦១ បណ្ណ លើឃុំចំនួន៤ រួមមានឃុំស្រណាល ឃុំរោងគោ ឃុំចន្លាស់ដៃ និងឃុំស្នួល
៣.ស្រុកស្រីស្នំ ចំនួន ១២ ៣៣៣ បណ្ណ លើឃុំចំនួន២ រួមមាន ឃុំមោង និងឃុំក្លាំងក្រហាយ
៤.ស្រុកសូត្រនិគម ចំនួន ១៥ ៧០៤ បណ្ណលើឃុំចំនួន២ រួមមានឃុំតាយ៉ែក និងឃុំខ្នារពោធិ៍
៥.ស្រុកជីក្រែង ចំនួន ៣៥ ៤៥៥ បណ្ណលើឃុំចំនួន៤ រួមមានឃុំគោកធ្លកក្រោម ឃុំសង្វើយ ឃុំស្ពានត្នោត និងឃុំអន្លង់សំណរ
៦.ស្រុកអង្គជុំ ចំនួន ១៩ ៨២០ បណ្ណលើឃុំចំនួន ២ រួមមានឃុំចារឈូក និងឃុំតាសោម
៧.ស្រុកអង្គរធំ ចំនួន ២ ៣៥៦ បណ្ណលើឃុំចំនួន ២ រួមមានឃុំលាងដៃ និងឃុំស្វាយចេក
៨.ស្រុកប្រាសាទបាគង ចំនួន ៧ ៦៣៩ បណ្ណលើឃុំចំនួន១ គឺឃុំកន្ទ្រាំង។

បន្ថែមពីនេះទៀត ក្បាលដីដែលនឹងត្រូវបន្តចេញបណ្ណក្នុងឆ្នាំ២០២៦ ក្នុងខេត្តសៀមរាប មានចំនួន ២៤៤ ៦៦៥ ក្បាលដី។

សូមគូសបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រៅតែពីការចុះបញ្ជីដីបង្ហើយ និងបរិយាកាសគ្មានវិវាទ ក្រសួងបាននិងកំពុងផ្ដោតលើការរៀបចំដែនដី និងនគរូបនីយកម្មក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដោយរៀបចំផែនការប្រើប្រាស់ដីភូមិទាំង១១៤ និងកំពុងពិនិត្យរៀបចំជូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមទីតាំងមិនរៀបរយ តាមដងផ្លូវសាធារណៈក្នុងក្រុងសៀមរាបចំនួន ១ ៧៣៨ គ្រួសារ ស្មើនឹង ១ ៥៥១ ខ្នងផ្ទះ ក្នុងគោលបំណងស្វែងរកដំណោះស្រាយសមស្រប និងដើម្បីឱ្យបងប្អូនអ្នកស្រុកអង្គរ និងបងប្អូនក្នុងក្រុងសៀមរាបមានលំនៅឋានរស់នៅសមរម្យជាទ្រនំសុភមង្គល និងមានជីវភាពល្អប្រសើរ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា