រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ផ្ទះចំនួន ២៧ ខ្នង ជូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ខេត្តកំពត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ផ្ទះចំនួន ២៧ ខ្នង ជូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ខេត្តកំពត

រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ផ្ទះចំនួន ២៧ ខ្នង ជូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ខេត្តកំពត

(កំពត)៖ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងឯកឧត្តម នឹម ច័ន្ទតារា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជុំគិរី ព្រមទាំងលោកជំទាវអ្នកឧកញ៉ា ហ៊ុន ស៊ីណាត បានរៀបចំពិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋ ចំនួន ២៧ នាក់ ជាគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

Advertisement

នាព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៦ នៅសាលាឃុំស្រែចែង ក្នុងស្រុកជុំគិរី ខេត្តកំពត មានរៀបចំពិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋ ជាគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលសកម្មភាពនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគិតគូរពីសុខទុក្ខ និងលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារអតីតយុទ្ធជន ក៏ដូចជានិវត្តជនកម្ពុជាដែលមានគុណបំណាច់យ៉ាងធំធេងចំពោះជាតិមាតុភូមិ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ២៧ នាក់ ជាគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ដែលក្នុងនោះមាន ៖

១ . លោកពូ សេង នី ជាអតីតយុទ្ធជនពិការជើងស្តាំ ដោយសារជាន់មីនក្នុងឆ្នាំ១៩៩៣ នៅភូមិអូរ ស្រុកជុំគិរី (អង្គភាព៖ យោធាវីរៈសេនាតូច៤)។
២. លោកពូ ភូ សុខេន ជាអតីតយុទ្ធជនពិការជើងឆ្វេង ដោយសារជាន់មីនក្នុងឆ្នាំ១៩៨៩ នៅក្រោមទំនប់ ស្ទឹងថេរ (អង្គភាព៖ វីរៈតូចលេខ៤)។
៣. លោកពូ ជា ថា ជាអតីតយុទ្ធជនពិការជើងស្តាំ ដោយសារជាន់មីនក្នុងឆ្នាំ១៩៨៨ នៅភូមិពងទឹក ( អង្គភាព ៖ ប៉ូលីសA៣ នៅស្រុកជុំគិរី)។
៤.លោកពូ ហ៊រ វីបុល ជាអតីតយុទ្ធជនចូលនិវត្តន៍ ចូលបម្រើការងារនៅឆ្នាំ១៩៩៣ ចូលនិវត្តន៍នៅឆ្នាំ២០១២ (អង្គភាព៖ វិស្វកម្មកងទ័ពជើងគោកនៅស្រុកត្រាំខ្នា)។
៥. អ្នកមីង ជិន រីម ជាគ្រួសារពលី ប្តីឈ្មោះ ជា ដោក បានពលីនៅឆ្នាំ១៩៩៥ ដោយសារផ្ទុះមីន នៅស្ទឹងភេ ស្រែចែង (អង្គភាព៖ ប៉ូលីសA៣)។
៦. អ្នកមីង ប៊ូ ណាង ជាគ្រួសារពលី ប្តីឈ្មោះ ង៉ែត ឈាង បានពលីនៅឆ្នាំ១៩៩០ ដោយសារខ្មែរក្រហមបាញ់ស្លាប់ នៅស្រែចែង (អង្គភាព៖ នគរបាលឃុំ)។
៧. លោកពូ ថាច់ ឡេ ជាអតីតយុទ្ធជនចូលនិវត្តន៍ ចូលបម្រើការងារនៅឆ្នាំ១៩៩០ ចូលនិវត្តន៍នៅឆ្នាំ២០១០ (អង្គភាព៖ ទាហានវិស្វកម្មចំនុះកងពលលេខ១១៦)។
៨. លោកពូ អាង សារឿន ជាអតីតយុទ្ធជនពិការជើងស្តាំ និងដៃឆ្វេង នៅឆ្នាំ១៩៩០ (អង្គភាព៖ វីរៈសេនាតូចលេខ៤)។
៩. អ្នកមីង យ៉ាង យីន ជាគ្រួសារពលី ប្តីឈ្មោះ ប៊ុត ឯម បានពលីនៅឆ្នាំ១៩៨៩ ដោយសារខ្មែរក្រហមបាញ់ស្លាប់ នៅស្រែចែង (អង្គភាព៖ សេនាជនឃុំ)
១០. អ្នកមីង មាស យឿង ជាគ្រួសារពលី ប្តីឈ្មោះ ម៉ៅ ម៉ម បានពលីនៅឆ្នាំ១៩៨៨ ដោយសារខ្មែរក្រហមបាញ់ស្លាប់ នៅស្រែចែង (អង្គភាព៖ សេនាជនឃុំ)។
១១. អ្នកមីង មឿ ហ៊ូន ជាគ្រួសារពលី កូនឈ្មោះ ង៉ែត ចូវ បានពលីនៅឆ្នាំ ១៩៩៥ ដោយសារខ្មែរក្រហមបាញ់ស្លាប់ នៅកោះស្លា (អង្គភាព៖ យោធាវិរៈ៣)
១២. អ្នកមីង យិន កឹម ជាគ្រួសារពលី ប្តីឈ្មោះ ម៉ម ប៉ាន់ បានពលីនៅឆ្នាំ១៩៨៩ ដោយសារខ្មែរក្រហមបាញ់ស្លាប់ នៅស្នាយអញ្ជិត (អង្គភាព៖ យោធាស្រុក ក៥)។
១៣. អ្នកមីង ស្មៀន នួន ជាអតីតយុទ្ធជនចូលនិវត្តន៍ ចូលបម្រើការងារនៅឆ្នាំ១៩៩២ ចូលនិវត្តន៍នៅឆ្នាំ២០០០ (អង្គភាព៖ សឹករងស្រុកជុំគិរី)។
១៤. អ្នកមីង ចាន់ អ៊ុន ជាអតីតយុទ្ធជនចូលនិវត្តន៍ នៅឆ្នាំ២០១១ (អង្គភាព៖ មជ្ឈមណ្ឌល ហ្វឹកហ្វឺនកងទ័ពជើងគោកលេខ ៣១៧)។
១៥. លោកពូ ម៉ៅ ឆាន់ ជាអតីតយុទ្ធជនចូលនិវត្តន៍ ចូលបម្រើការងារនៅឆ្នាំ១៩៩៧ ចូលនិវត្តន៍នៅឆ្នាំ២០១៣ (អង្គភាព៖ កងអង្គរក្ស ឯកឧត្តម ហ៊ីង ប៊ុនហៀង)។
១៦. អ្នកមីង យ៉ត សុខុន ជាគ្រួសារពលី ប្តីឈ្មោះ យ៉ាង ថន បានពលីនៅឆ្នាំ១៩៩០ ដោយសារខ្មែរក្រហមបាញ់ស្លាប់ នៅស្រែក្នុង (អង្គភាព៖ យោធាស្រុក)។
១៧. អ្នកមីង វុន ង៉ាន់ ជាគ្រួសារពលី ប្តីឈ្មោះ ពេជ ផុន បានពលីនៅឆ្នាំ១៩៨០ ដោយសារខ្មែរក្រហមបាញ់ស្លាប់ នៅស្រែក្នុង (អង្គភាព៖ ពលទោល នៅក្រសួងការពារជាតិ)។
១៨. អ្នកមីង ចាន់ ង៉ែត ជាគ្រួសារពលី ប្តីឈ្មោះ ម៉ៅ ញិល បានពលីនៅឆ្នាំ១៩៩០ (អង្គភាព៖ ប៉ូលីសA៣ ស្រុកជុំគិរី)។
១៩. អ្នកមីង កុយ ភន ជាគ្រួសារពលី កូនឈ្មោះ អ៊ុន វិន បានពលីនៅឆ្នាំ១៩៨៩ ដោយសារខ្មែរក្រហមបាញ់ស្លាប់ នៅស្នាយអញ្ជិត(អង្គភាព៖ប៉ូលីសស្រុក A3)។
២០. អ្នកមីង ស៊ិន នឿន ជាគ្រួសារពលី ប្តីឈ្មោះ នួន ភុន បានពលីនៅឆ្នាំ២០០៥ ដោយសារខ្មែរក្រហមបាញ់ស្លាប់ នៅស្រែក្នុង (អង្គភាព៖ ប៉ូលីសស្រុក A3)។
២១. អ្នកមីង ម៉ក់ ម៉ុន ជាគ្រួសារពលី ប្តីឈ្មោះ កុយ នួន បានពលីនៅឆ្នាំ១៩៩៥ ដោយសារជាន់មីន នៅស្រែក្នុង (អង្គភាព៖ ប៉ូលីសស្រុក A3)។
២២. លោកពូ ឆយ ស៊ី ជាអតីតយុទ្ធជនចូលនិវត្តន៍ ប៉ុន្តែបានទទួលមរណភាពនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ (អង្គភាព៖ សឹករងនៅស្រុកជុំគិរី)។
២៣. លោកពូ សែម វ៉ា ជាអតីតយុទ្ធជនចូលនិវត្តន៍ ចូលបម្រើការងារនៅឆ្នាំ១៩៨៣ ចូលនិវត្តន៍នៅឆ្នាំ២០១១ (អង្គភាព៖ កងពល៣១ ក្រសួងការពារជាតិ)។
២៤. លោកពូ កឹម ផល ជាអតីតយុទ្ធជនពិការជើងស្តាំ ក្នុងឆ្នាំ១៩៩១ នៅភ្នំវល្លិ៍ (អង្គភាព៖ ពលទោល ក៣ ក្រសួងការពារជាតិ)។
២៥. លោកពូ គិន ប៊ុនហេង ជាអតីតយុទ្ធជនពិការភ្នែក ក្នុងឆ្នាំ១៩៨៨ នៅព្រៃស្រុកជុំគិរី ដោយសារខ្មែរក្រហមបាញ់ (អង្គភាព៖ ប៉ូលីសA៣)។
២៦. លោក ឃុត វុទ្ធី ជាទាហាននៅបម្រើការងារ បច្ចុប្បន្នឈរជើងនៅទិសថ្មដា បានវះពោះវៀនដុះខ្នែងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ (អង្គភាព៖ ទាហាន៣១១)។
២៧. លោក អែម សុភត្រា ជាទាហាននៅបម្រើការងារ បច្ចុប្បន្នឈរជើងនៅទិសភ្នំទ្រព្យ ត្រូវផ្សែងពុលប៉ះពាល់ដល់សួត មានដំបៅរមាស់ពេញខ្លួន និងត្រូវអំបែងគ្រាប់ធ្លុះត្រចៀកនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥ និង មានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ (អង្គភាព៖ កងពល៩១១)។

ជារួម គ្រួសារអតីតយុទ្ធជននិងនិវត្តជនដែលទទួលបានផ្ទះនាពេលនេះ គឺក្នុងឃុំស្រែចែងមាន ១១នាក់, ឃុំស្នាយអញ្ជិតមាន៤នាក់, ឃុំស្រែក្នុង មាន ៤នាក់, ឃុំស្រែសំរោង មាន១នាក់, ឃុំត្រពាំងរាំង មាន១នាក់, និងឃុំច្រេសមាន ៥ នាក់, ដែលសរុបមានគ្រួសារពលី ១២នាក់ , អតីតយុទ្ធជនទទួលមរណភាពមាន១នាក់, អតីតយុទ្ធជនចូលនិវត្តន៍មាន ៦ នាក់, អតីតយុទ្ធជនពិការមាន ៦នាក់,និង វីរកងទ័ពនៅបម្រើការងារ មាន២នាក់៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា