ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ ជំរុញឱ្យពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅទីតាំងដីសម្បទានសង្គមកិច្ច​ និងសេដ្ឋកិច្ច ក្នុងខេត្តកំពង់ឆ្នាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ ជំរុញឱ្យពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅទីតាំងដីសម្បទានសង្គមកិច្ច​ និងសេដ្ឋកិច្ច ក្នុងខេត្តកំពង់ឆ្នាំង

ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ ជំរុញឱ្យពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅទីតាំងដីសម្បទានសង្គមកិច្ច​ និងសេដ្ឋកិច្ច ក្នុងខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់បានជំរុញដល់ថ្នាក់ដឹកនាំក្រសួងជួបពិភាក្សាជាមួយធនាគារពិភពលោក ដើម្បីពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋជាអ្នកទទួលផលពីគម្រោង LASED និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋនាំគ្នាបង្កបង្កើនផលដាំដុះបន្លែ ចិញ្ចឹមសត្វដើម្បីបង្កើនជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង។

Advertisement

ការលើកឡើងខាងលើនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​​ អញ្ជើញចុះសួរសុខទុក្ខ​គ្រួសារសម្បទានិក​ និងពិនិត្យវឌ្ឍនភាពលើការអភិវឌ្ឍទីតាំងដីគម្រោងសម្បទានសង្គមកិច្ច​ និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣​ (LASED III) ស្ថិតនៅក្នុងភូមិសាអង​ ឃុំប្រស្នឹប​ ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​។​

ដោយឡែកសម្រាប់គម្រោង LASED IV នាពេលខាងមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំឱ្យក្រុមការងារចាប់ផ្ដើមជជែកពិភាក្សាជាមួយធនាគារពិភពលោកជាមុនសិន ដើម្បីងាយស្រួលចាប់ផ្ដើមអនុវត្តគម្រោង ដោយក្នុងនោះសម្រាប់ភូមិសាស្ត្រស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឯកឧត្តមបានជំរុញឲ្យដាំដុះដើមអាកាស្យ៉ា ឬដើមប្រេងខ្យល់ និងស្វាយចន្ទី ជូនប្រជាពលរដ្ឋដោយមិនចាំបាច់គិតថានេះជាភារកិច្ចរបស់ក្រសួងណាមួយនោះទេ ត្រូវជួយជ្រើសរើសប្រភេទសត្វចិញ្ចឹមជូនដល់ប្រជាពលរដ្ឋដែលអាចចំណាយតិច និងទទួលបានផលច្រើន ជាពិសេសសម្រាប់ខេត្តកំពង់ឆ្នាំង គួររៀបចំកសាងផែថ្មីមួយដើម្បីជួយសម្រួល និងពង្រីកការដឹកជញ្ជូនឱ្យបានកាន់តែងាយស្រួលបន្ថែមទៀត ដែលអាចជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរជាងមុន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការជួយបង្កើនជីវភាពគ្រួសារប្រជាពលរដ្ឋមិនមែនត្រឹមតែការផ្ដល់ដី ផ្តល់ផ្ទះ និងការបង្កបង្កើនផលដាំដុះដំណាំបន្លែចិញ្ចឹមសត្វជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើឱ្យភូមិដែលពួកគាត់រស់នៅក្លាយជាភូមិដែលមានដំណើរការសេដ្ឋកិច្ច ប្រជាជនមានការងារធ្វើ ទទួលបានប្រាក់ចំណូល និងមានប្រាក់សន្សំ។

នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានបញ្ជាក់ដែរថា ចំពោះគម្រោង LASED IV នឹងផ្ដោតទៅលើភូមិដែលជួបការលំបាកជាងគេក្នុងចំណោមបណ្ដាភូមិនានា ដោយជួយកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់បន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋមានការងារធ្វើ មានប្រាក់ចំណូល មានប្រាក់សន្សំ កាត់បន្ថយបំណុលឯកជន ជួយបន្ធូរបន្ថយអត្រាការប្រាក់ធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដែលជាកត្តាជួយឲ្យសេដ្ឋកិច្ចគ្រួសារល្អប្រសើរ ហើយភូមិឋានក៏ប្រែមុខមាត់ថ្មីឡើងវិញផងដែរ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា