១១សាខាក្នុងទីក្រុងភ្នំពេញ ប្រេនដែលបង្កើតឡើងដោយគំនិតកូនខ្មែរ ធីភីស៊ី ភីហ្សា(The Pizza Cambodia) បានចាប់ដំណើរការហើយនៅថ្ងៃនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
១១សាខាក្នុងទីក្រុងភ្នំពេញ ប្រេនដែលបង្កើតឡើងដោយគំនិតកូនខ្មែរ ធីភីស៊ី ភីហ្សា(The Pizza Cambodia) បានចាប់ដំណើរការហើយនៅថ្ងៃនេះ

១១សាខាក្នុងទីក្រុងភ្នំពេញ ប្រេនដែលបង្កើតឡើងដោយគំនិតកូនខ្មែរ ធីភីស៊ី ភីហ្សា(The Pizza Cambodia) បានចាប់ដំណើរការហើយនៅថ្ងៃនេះ

រាជធានីភ្នំពេញ៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ ធីភីស៊ី ភីហ្សា — The Pizza Cambodia បានបើកទ្វារស្វាគមន៍អតិថិជនជាផ្លូវការនៅតាមបណ្តា ១១ សាខាទូទាំងរាជធានីភ្នំពេញ ព្រមទាំងមានគម្រោងពង្រីកសាខាបន្ថែមទៀតនៅត្រឹមចុងខែឧសភានេះ។ នេះគឺជាប្រេនភីហ្សាដែលបង្កើតឡើងនៅក្នុងស្រុក ដោយមិនមែនជាការយកលំនាំតាម ឬនាំចូលពីបរទេសនោះឡើយ ប៉ុន្តែជាប្រេនដែលបានសម្រេចចិត្តយ៉ាងម៉ត់ចត់ក្នុងការកសាង និងអភិវឌ្ឍគ្រប់ជំហានពីក្នុងប្រទេស។

Advertisement

ការប្តេជ្ញាចិត្តនេះស្តែងឡើងយ៉ាងច្បាស់នៅក្នុងគ្រប់អត្តសញ្ញាណរបស់ ធីភីស៊ី ភីហ្សា។ អត្តសញ្ញាណរបស់ប្រេនត្រូវបានរំលេចឡើងដោយ «ក្រមា» ដែលជាការច្នៃប្រឌិតឡើងវិញប្រកបដោយការយកចិត្តទុកដាក់ និងមិនមែនគ្រាន់តែជាការយកមកដាក់ដើម្បីលំអនោះទេ ពោលគឺវាបង្កប់នូវស្មារតីដែលបានរួមដំណើរជាមួយប្រជាជនខ្មែរគ្រប់ជំនាន់ ទាំងក្នុងការងារ  ពិធីបុណ្យទាន និងជីវភាពរស់នៅប្រចាំថ្ងៃ។ ជាមួយគ្នានេះ «ផ្ការំដួល» ក៏ត្រូវបានបញ្ចូលទៅក្នុងរចនាបថរូបភាព ដើម្បីបង្ហាញពីភាពទន់ភ្លន់ និងភាពថ្លៃថ្នូរ ដែលស្តែងឡើងនៅក្នុងគ្រប់កិច្ចការដែលប្រេនបានធ្វើ។

ការរៀបចំនេះមិនមែនគ្រាន់តែផ្នែកមួយសម្រាប់សោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែចាប់តាំងពីគ្រឿងផ្សំ យើងបានផ្តល់អាទិភាពក្នុងការទិញពីកសិករ និងអ្នកផលិតក្នុងស្រុក ពីព្រោះយើងជឿជាក់ថា ការវិនិយោគលើខ្សែចង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេសរបស់ខ្លួន គឺការផ្តល់តម្លៃលើសពីការបង្កើតមុខម្ហូបនៅលើម៉ឺនុយ។ វាគឺជាការចូលរួមចំណែកកសាងសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលជំរុញសេដ្ឋកិច្ចនោះឱ្យដំណើរការជាក់ស្តែង។

ការប្តេជ្ញាចិត្តដ៏មានអត្ថន័យនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងតាមរយៈដៃគូសហការ ដែល ធីភីស៊ី ភីហ្សា មានមោទនភាពក្នុងការរួមការងារជាមួយ រួមមាន៖ ធនាគារ អេស៊ីលីដា, ស្រាបៀរកម្ពុជា, កូកា-កូឡា, EAC, M’Pig, Cellcard, និង HMC Broiler។ ដៃគូនីមួយៗសុទ្ធតែបាននាំមកនូវជំនាញឯកទេសរៀងៗខ្លួន ព្រមទាំងជំនឿជាក់លើអ្វីដែលកម្ពុជាអាចកសាងបាន។ ពួកគេរួមគ្នាបង្កើតបានជាប្រព័ន្ធអេកូឡូស៊ីមួយ ដែល ធីភីស៊ី ភីហ្សា មានមោទនភាពក្នុងការធ្វើជាផ្នែកមួយ ពោលគឺជាប្រព័ន្ធដែលមានឫសគល់នៅក្នុងប្រទេសនេះ និងវិនិយោគសម្រាប់អនាគតរបស់ប្រទេសជាតិ។

រឿងរ៉ាវទាំងនេះ គឺនិយាយអំពីក្រុមគ្រួសារដែលអង្គុយជុំគ្នា ហើយស្វែងរកឃើញនូវរសជាតិដ៏ស្និទ្ធស្នាលនៅលើតុអាហារ។ វាជានិមិត្តរូបនៃកសិករដែលបានឃើញតម្លៃនៃអ្វីដែលពួកគាត់ដាំដុះ ត្រូវបានឆ្លុះបញ្ចាំងនៅលើចានអាហារ ហើយវាក៏ជានិមិត្តរូបនៃប្រទេសជាតិមួយ ដែលកំពុងកសាងសមិទ្ធផលដែលខ្លួនអាចមានមោទនភាពឈរពីក្រោយបាន យ៉ាងស្ងៀមស្ងាត់ និងរឹងមាំ។ ធីភីស៊ី ភីហ្សា ត្រូវបានបង្កើតឡើងសម្រាប់ពួកគេទាំងអស់គ្នា ហើយនៅថ្ងៃនេះ គឺជាលើកដំបូងដែលពួកគេទាំងអស់គ្នាអាចដើរចូលតាមទ្វារមកកាន់ហាងរបស់យើង។

លោក ទេព វិរៈ (Tep Virak) នាយកគ្រប់គ្រងនៃធីភីស៊ី ភីហ្សា បានមានប្រសាសន៍ថា៖

 «ខ្ញុំធំដឹងក្តីនៅទីនេះ ខ្ញុំដឹងថាប្រជាជនយើងចង់បានអ្វី នៅពេលពួកគាត់អង្គុយញ៉ាំអាហារ នោះគឺភាពកក់ក្តៅ គុណភាព និងអារម្មណ៍ដែលថាមាននរណាម្នាក់បានយកចិត្តទុកដាក់ពីពួកគាត់។ ការបង្កើត ធីភីស៊ី ភីហ្សា ឡើង គឺដើម្បីសម្រេចឱ្យបាននូវចំណុចដែលប្រជាជនយើងចង់បាន ហើយរាល់ការសម្រេចចិត្តរបស់យើង ចាប់តាំងពីអត្តសញ្ញាណ គ្រឿងផ្សំ រហូតដល់អារម្មណ៍ដែលយើងចង់ឱ្យអតិថិជនទទួលបាននៅពេលដើរចូលមកហាង គឺសុទ្ធតែចេញពីបេះដូងតែមួយ។ ថ្ងៃនេះមិនមែនគ្រាន់តែជាការបើកដំណើរការធម្មតានោះទេ ប៉ុន្តែវាជាការចាប់ផ្តើមនៃអ្វីមួយដែលកម្ពុជាអាចហៅបានថាជារបស់ខ្លួនផ្ទាល់»

ធីភីស៊ី ភីហ្សា បើកដំណើរការហើយនៅទូទាំងរាជធានីភ្នំពេញ។ នេះជាប្រេនដែលបង្កើតឡើងដោយក្តីស្រលាញ់ និងការប្តេជ្ញាចិត្តខ្ពស់ រួចរាល់សម្រាប់លោកអ្នកក្នុងការភ្លក្សរសជាតិ និងទើបតែចាប់ផ្តើមបង្ហាញឱ្យឃើញនូវអ្វីដែលកម្ពុជាអាចធ្វើបាន។

ជាមួយគ្នានេះ លោក ម៉ៃឃើល ឈីក (Michael Chick) អគ្គនាយក ក្រុមហ៊ុន ផាម ហ្វូដ អ៊ីនធើណេសិនណល (MD Palms Food International) ក៏បានមានប្រសាសន៍ដែរថា«ជំហានចំពោះមុខនាពេលនេះ គឺការពង្រីកខ្លួនឲ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា។ ដោយបច្ចុប្បន្នយើងមាន ១១ ទីតាំងក្នុងរាជធានីភ្នំពេញ ហើយនឹងមានសាខាបន្ថែមទៀតបើកដំណើរការនៅត្រឹមដំណាច់ខែនេះ ខណៈដែលការត្រៀមលក្ខណៈពង្រីកទៅតាមបណ្តាខេត្ត ក៏កំពុងតែបោះជំហានទៅមុខរួចជាស្រេចហើយដែរ។ ប៉ុន្តែ គោលដៅវែងឆ្ងាយរបស់យើង គឺធំធេងជាងការគ្របដណ្តប់ត្រឹមតែភូមិសាស្ត្រទៅទៀត។ យើងចង់ឱ្យ TPC Pizza ក្លាយជាម៉ាកសញ្ញាដែលតំណាងឱ្យអត្តសញ្ញាណម្ហូបអាហាររបស់កម្ពុជា ពោលគឺជាម៉ាកសញ្ញាដែលប្រជាជនខ្មែរមានមោទនភាពពិតប្រាកដក្នុងការគាំទ្រ មិនមែនគ្រាន់តែជាកន្លែងដែលពួកគាត់មកទទួលទាននោះឡើយ។ នេះគឺជាអ្វីដែលយើងកំពុងកសាងឡើង ហើយយើងប្តេជ្ញាធ្វើវាឱ្យបានត្រឹមត្រូវបំផុតនឹងកាន់តែរីកធំឡើងៗទៅថ្ងៃអនាគត»៕

ភីហ្សាដែលអ្នកចូលចិត្ត

Pizza You Love

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា