អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញ​ថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញ​ថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ

អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញ​ថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ

ប្រទេសកម្ពុជា​ទើប​តែ​បោះជំហាន​ប្រើប្រាស់​អ៊ីនធើណិតល្បឿនលឿនជំនាន់ទី ៥ (5G) ជាលើកដំបូង​កាលពី​ដើមឆ្នាំ ២០២៦​នេះ ដែលជាដំណាក់កាលនៃការប្រើប្រាស់សាកល្បង​នៅក្នុងរាជធានីភ្នំពេញ និង​នៅខេត្តសៀមរាប។

Advertisement

របាយការណ៍​ស្រាវជ្រាវមួយ​ចុះផ្សាយ​ដោយ​ Ookla បង្ហាញថា ក្រុមហ៊ុន Cellcard របស់​កម្ពុជា មានអ្នកទាញយកទិន្នន័យប្រើប្រាស់ច្រើនជាងគេរហូត ៥៤៨.២៧ Mbps បន្ទាប់មកគឺប្រព័ន្ធទូរស័ព្ទស្មាត (Smart) របស់ម៉ាឡេស៊ី ទទួលបាន ៣៣៦.០១ Mbps ហើយម៉ិតហ្វូន (Metfone) របស់វៀតណាម លេខរៀងទី៣ ទទួលបាន ២១៧.៩០ Mbps។

ប៉ុន្តែ ការសិក្សាដដែល បញ្ជាក់ថា ក្រុមហ៊ុន Smart Axiata មានល្បឿន 5G លឿនជាងគេ ក្នុងកម្រិត ៣១.៤ភាគរយ។ បន្ទាប់មកគឺ Cellcard ១៧.៩ភាគរយ និងក្រុមហ៊ុន Metfone ១៦.១ភាគរយ។

ប្រតិបត្តិករទាំងបី បានដាក់ឱ្យដំណើរការស្ថានីយអង់តែន 5G ចំនួន ៧៦៧ ទីតាំង ក្នុងថ្ងៃបើកដំណើរការដំបូង ហើយបានកើនឡើងដល់ជាង ១,៥០០ទីតាំង នៅត្រឹមដើមខែមីនា ឆ្នាំ២០២៦។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​ធ្លាប់បាន​ប្រកាសថា ការដាក់ឱ្យដំណើរការ​ប្រព័ន្ធអ៊ីនធើណិត​ល្បឿនលឿន 5G នឹងត្រូវធ្វើឡើងជាដំណាក់កាល ដោយចាប់ផ្តើមគ្របដណ្តប់នៅក្នុងរាជធានីភ្នំពេញ និងតំបន់ជ្រើសរើសនៅ​តាមបណ្តាខេត្ត​មួយ​ចំនួន​ រួមមាន សៀមរាប, កណ្តាល, ស្វាយរៀង, កំពង់ស្ពឺ, តាកែវ, កំពង់ចាម, កំពង់ធំ, ព្រៃវែង, ក្រចេះ, កំពង់ឆ្នាំង, ពោធិ៍សាត់, ព្រះសីហនុ, ស្ទឹងត្រែង និងកំពត។

ក្រសួង រំពឹងថានឹងសេវាអ៊ីនធើណិតថ្មីនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរឌីជីថលឱ្យកាន់តែទូលំទូលាយរបស់កម្ពុជា តាមរយៈការបង្កើតសេវាកម្មថ្មីៗ និងឱកាសសេដ្ឋកិច្ច។

បច្ចុប្បន្នកម្ពុជាមានអ្នកជាវសេវាអ៊ីនធឺណិតប្រហែល ១៩.៦ លាននាក់ និងអ្នកប្រើប្រាស់ទូរស័ព្ទចល័ត ២០.៦ លាននាក់។ នេះបើតាម ផ្អែកតាមតួលេខផ្លូវការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕​  អត្ថបទ៖ ខន ណារី AMS

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា