ផ្ទះអាជីវកម្មម៉ូដថ្មី “Home Office II” សំណង់អគារមានភាពច្នៃប្រឌិតខ្ពស់ ពហុមុខងារ នឹងលេចរូបរាងនៅក្បែរផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្ទះអាជីវកម្មម៉ូដថ្មី “Home Office II” សំណង់អគារមានភាពច្នៃប្រឌិតខ្ពស់ ពហុមុខងារ នឹងលេចរូបរាងនៅក្បែរផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល

ផ្ទះអាជីវកម្មម៉ូដថ្មី “Home Office II” សំណង់អគារមានភាពច្នៃប្រឌិតខ្ពស់ ពហុមុខងារ នឹងលេចរូបរាងនៅក្បែរផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល


ផ្ទះអាជីវកម្មម៉ូដថ្មី “Home Office II” សំណង់អគារមានភាពច្នៃប្រឌិតខ្ពស់ ពហុមុខងារ និងគុណភាពសំណង់រឹងមាំល្អដាច់គេ នឹងលេចរូបរាងឡើងនៅក្នុងពេលឆាប់ៗនៅក្បែរផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល

Advertisement

ភ្នំពេញ ៖ ក្រុមហ៊ុន ជីប​ ម៉ុង លែន​ បានបោះជំហានទៅមុខយ៉ាងមុតមាំមួយកម្រិតទៀត តាមរយៈការរៀបចំពិធីបុកគ្រឹះបើកការដ្ឋានសាងសង់ និងបើកលក់ Pre-Sales ជាផ្លូវការនូវ “Home Office II” ដែលជាប្រភេទផ្ទះអាជីវកម្មម៉ូដថ្មីសន្លាង និងមានភាពច្នៃប្រឌិតខ្ពស់បំផុតនៅក្នុងតំបន់នាដើមឆ្នាំ២០២៦នេះ។

ការបើកទំព័រថ្មីនៃបទពិសោធន៍រស់នៅ និងការប្រកបអាជីវកម្មដែលពោរពេញដោយឧត្តមភាពរបស់អតិថិជន ជីប ម៉ុង លែន គ្រប់រូប។ Home Office II នឹងលេចរូបរាងឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ ដែលសំណង់អាគារមានភាពច្នៃប្រឌិតខ្ពស់ ជាមួយពហុមុខងារ និងគុណភាពសំណង់រឹងមាំល្អដាច់គេ។

បន្ថែមពីនេះ Home Office II ត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងបំផុត មានត្រឹមតែ 10 ផ្ទះជាងប៉ុណ្ណោះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគ្រិនសម័យថ្មី។ ជាមួយនឹងកម្ពស់ដ៏សមស្រប និងការរៀបចំប្លង់បាតយ៉ាងឆ្លាតវៃ លោកអ្នកអាចកែច្នៃជាន់ផ្ទាល់ដី និងជាន់ទីមួយទៅជាការិយាល័យដ៏ប្រណីត ឬហាងអាជីវកម្មដ៏ទាក់ទាញ ខណៈដែលជាន់ខាងលើផ្តល់នូវសេចក្តីសុខសម្រាប់ការរស់នៅក្នុងក្រុមគ្រួសារជាមួយនិងបន្ទប់គេងធំទូលាយ ប្រកបផាសុកភាពខ្ពស់។

ផ្ទះមានចំនួនកំណត់ ស្ថិតនៅកែងផ្លូវមហាវិថីធំៗដល់ទៅពីរ គឺមហាវិថីពាណិជ្ជកម្ម ក្នុងគម្រោង លែនម៉ាក ២៧១ និង មហាវិថីអ្នកឧកញ៉ាហ៊ុននាង ដែលជាផ្លូវនៃសរសៃឈាមសេដ្ឋកិច្ចដ៏មមាញឹកបំផុតក្នុងរាជធានីភ្នំពេញ។ ទីតាំងនេះគឺជាចំណុចផ្សារភ្ជាប់ទៅកាន់ផ្លូវធំៗជាច្រើនទៀតដូចជា​ ផ្លូវ ២៧១, ផ្លូវ ៣៧១ផ្លូវ ៦០M មានចរន្តមនុស្សឆ្លងកាត់ឥតឈប់ឈរ ហើយក៏ជាចំណុចប្រសព្វរវាងតំបន់ពាណិជ្ជកម្ម និងលំនៅឋាន ដែលធានាបាននូវភាពរីកចម្រើន នៃអាជីវកម្មរបស់អតិថិជនគ្រប់ៗរូប។

រឹតតែពិសេស ទីតាំងផ្ទះ Home Office II នេះធ្វើដំណើរត្រឹមតែ 1 នាទីទៅកាន់ ផ្សារទំនើប Chip Mong 271 Mega Mall, សាលាអន្តរជាតិ iCAN British International School, សាលារៀន ISPP , ធនាគារជីប ម៉ុង និងមន្ទីរពេទ្យជាដើម ផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងជួយបង្កើនតម្លៃអចលនទ្រព្យរបស់លោកអ្នកបានយ៉ាងឆាប់រហ័សទៀតផង។

ជីប​ ម៉ុង លែន នៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសំណង់ប្រកបដោយគុណភាព និងសោភ័ណភាព ដើម្បីបម្រើដល់ការរស់នៅដ៏ឧត្តុង្គឧត្តមរបស់អតិថិជន។

ដើម្បីទទួលបានព័ត៌មានលម្អិតអំពីផ្ទះ​មុនគេ សូមធ្វើការណាត់ជួបក្រុមការងារផ្នែកលក់ឥឡូវនេះ ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 061 997 888.

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា