ADB និងអង្គការ UNCTAD ផ្តល់គោលនយោបាយពាណិជ្ជកម្ម ដើម្បីកម្ពុជាត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ADB និងអង្គការ UNCTAD ផ្តល់គោលនយោបាយពាណិជ្ជកម្ម ដើម្បីកម្ពុជាត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួច

ADB និងអង្គការ UNCTAD ផ្តល់គោលនយោបាយពាណិជ្ជកម្ម ដើម្បីកម្ពុជាត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួច

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅថ្ងៃដើមសប្ដាហ៍នេះ បានរៀបចំសិក្ខាសាលាដើម្បីពិនិត្យលើការសិក្សាស្រាវជ្រាវរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការ UNCTAD ស្តីពី “ការត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជាក្រោមចំណងជើងថា ”ការរៀបចំគោលនយោបាយពាណិជ្ជកម្មថ្មីសម្រាប់កម្ពុជាក្នុងអំឡុងពេល និងក្រោយការចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួច៖ បញ្ហាប្រឈម និងកាលានុវត្តភាព”។

Advertisement

សិក្ខាសាលានៃការសិក្សាស្រាជ្រាវនេះធ្វើឡើងក្នុងគោលបំណងធ្វើការវិភាគលម្អិត និងផ្តល់អនុសាសន៍គោលនយោបាយពាណិជ្ជកម្ម ដើម្បីកម្ពុជាត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងឆ្នាំ២០២៩ ខាងមុខ។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតី ព្រមទាំងមានវត្តមាន លោក Milan Thomas សេដ្ឋវិទូជាន់ខ្ពស់ប្រចាំកម្ពុជារបស់ ADB និងលោក Paul Akiwumi នាយកផ្នែកកិច្ចការអាហ្រ្វិក និងកិច្ចការប្រទេសអភិវឌ្ឍន៍តិចតួច នៃអង្គការ UNCTAD ព្រមទាំង តំណាងក្រសួង-ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនរូបផងដែរ។

លោកជំទាវរដ្ឋមន្រ្តី បានថ្លែងថា៖ ការសិក្សាស្រាវជ្រាវនេះ នឹងរួមចំណែកផ្តល់ជាធាតុចូលក្នុងការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ និងជួយដល់ការរៀបចំរបៀបវារៈអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់កម្ពុជាដើម្បីចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចដោយរលូន។

ក្នុងបរិបទនេះ លោកជំទាវរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បាន និងកំពុងរៀបចំគោលនយោបាយពាណិជ្ជកម្ម​ឆ្លើយតបទៅនឹងបញ្ហា​ប្រឈមនៃការបាត់បង់បណ្តើរៗនូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម ភាព​បត់​បែន​ផ្នែកច្បាប់ និងកម្មវិធីហិរញ្ញប្បទាន ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ថ្នាក់ជាប្រទេស​អភិវឌ្ឍន៍តិចតួច តម្រូវឱ្យមានការកែទម្រង់ច្បាប់និងស្ថាប័ន ការជំរុញសមត្ថភាពផលិតនិងការសម្របសម្រួលពិពិធកម្មការនាំចេញ ​និងការបន្តធ្វើសមារណកម្មពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចនិងពាណិជ្ជកម្មតំបន់ និងពិភពលោកផងដែរ។សិក្ខាសាលាផ្តល់សុពលភាពលើការសិក្សាស្រាវជ្រាវរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្កការ UNCTAD ស្តីពី “ការត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា”៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា