Alliance Ginneries ទទួលទិញកប្បាសពីកសិករខ្នាតតូច ដើម្បីឲ្យពួកគេទទួលបានប្រាក់ចំណូលសមរម្យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Alliance Ginneries ទទួលទិញកប្បាសពីកសិករខ្នាតតូច ដើម្បីឲ្យពួកគេទទួលបានប្រាក់ចំណូលសមរម្យ

Alliance Ginneries ទទួលទិញកប្បាសពីកសិករខ្នាតតូច ដើម្បីឲ្យពួកគេទទួលបានប្រាក់ចំណូលសមរម្យ

បរទេស ៖ Alliance Ginneries គឺជាក្រុមហ៊ុនផលិតក្រណាត់កប្បាសត្រូវបានង្កើតឡើងនៅប្រទេសតង់ហ្សានីក្នុងឆ្នាំ១៩៩៧ ហើយបានពង្រីកទៅដល់ប្រទេសហ្ស៊ីមបាវ៉េ និងហ្សំប៊ី។ បច្ចុប្បន្ននេះ ក្រុមហ៊ុននេះកំពុងផ្តោតលើការកែច្នៃកប្បាសសរីរាង្គ និងសណ្តែកសៀង។ លើសពីនេះ Alliance Ginneries គឺជាក្រុមហ៊ុនដំបូងគេដែលបានបណ្តាក់ទុនទៅលើកប្បាសសរីរាង្គនៅប្រទេសហ្សំប៊ី ដោយពួកគេបានចាប់ផ្តើមដាំវាកប្បាសក្នុងខែវិច្ឆិកា ឆ្នាំ២០២០។ បន្ថែមពីនេះ ក្រុមហ៊ុនមាន​គោល​បំណង​ចង់​មាន​កសិករ​កប្បាស​ឈានដល់ចំនួន ២ ម៉ឺននាក់។ នៅប្រទេសតង់ហ្សានីវិញ ការផលិតកប្បាសរបស់ Alliance Ginneries ចូលដល់ឆ្នាំទី ៣ ហើយកសិករបានកើនឡើងពី ៥ ០០០ នាក់ក្នុងឆ្នាំដំបូងឡើងដល់ ១២ ០០០ នាក់នៅឆ្នាំទីពីរ និងកើនឡើងដល់ ២០ ០០០ នាក់នៅឆ្នាំទីបី។

Alliance Ginneries ទទួលបានការផ្គត់ផ្គង់វត្ថុធាតុដើមទាំងអស់ពីកសិករខ្នាតតូច ដែលភាគច្រើនរស់នៅតំបន់ដាច់ស្រយាល និងធ្វើកសិកម្មចិញ្ចឹមជីវិត ដោយធានាផ្តល់ទីផ្សារឱ្យពួកគេ សេវាកម្មផ្នែកបន្ថែម និងទម្រង់នៃការគាំទ្រផ្សេងទៀតៗ។ Alliance Ginneries ចាត់ទុកសិករគឺជាដៃគូររបស់ពួកគេ ដោយពួកគេជឿថា ដើម្បីអោយក្រុមហ៊ុនទទួលបានផលចំណេញ កសិករក៏ត្រូវការផលចំណេញផងដែរ។ តាមរយៈការអនុវត្តគំរូអាជីវកម្មបរិយាបន្ន Alliance Ginneries លក់សណ្តែកសៀង និងកប្បាសដែលមានប្រភពប្រកបនិរន្តរភាពក្នុងបរិមាណច្រើនទៅកាន់ទីផ្សារធំៗ។ សម្រាប់កប្បាស អ្នកទិញសំខាន់របស់ពួកគេគឺជាក្រុមហ៊ុនធំៗដែលធ្វើពាណិជ្ជកម្មចេញទៅអឺរ៉ុប។ ជារៀងរាល់ឆ្នាំ Alliance Ginneries ផលិតកប្បាសរហូតដល់ ២៧ ០០០ តោននៅក្នុងប្រទេសតង់ហ្សានី និងចន្លោះពី ៨ ០០០ ទៅ ២៦ ០០០ តោននៅក្នុងប្រទេសហ្សំប៊ី ហើយប្រហែល ៣០ ០០០ នៅហ្ស៊ីមបាវ៉េ។ ស្របពេលដែលទីផ្សារមានភាពប្រកួតប្រជែង ក្រុមហ៊ុនកប្បាសអាហ្រ្វិកមួយចំនួនមានប្រភពប្រកបដោយនិរន្តរភាព ហើយ​កប្បាស​ផលិត​នៅ​ក្នុង​ទ្វីប​អាហ្រ្វិកត្រូវបាន​កំណត់​ស្តង់ដារ​និរន្តរភាព​ខ្ពស់។ ទន្ទឹមនឹងនេះ Alliance Ginneries ក៏មានបំណងផលិតសណ្តែកសៀងប្រហែល ៧០ ០០០ តោនក្នុងមួយឆ្នាំផងដែរ ដែលនឹងលក់ទៅឱ្យក្រុមហ៊ុនចម្រាញ់ប្រេង និងឧស្សាហកម្មបសុសត្វនៅក្នុងទ្វីបអាហ្វ្រិក។

Alliance Ginneries បានបង្កើតការងារនៅខាងក្រៅទីក្រុងធំៗ ហើយនៅប្រទេសហ្សំប៊ី ពួកគេមានទីតាំងប្រតិបត្តិការចំនួន ៨០ នៅតាមតំបន់ជនបទ ដែលសុទ្ធសឹងតែជាបុគ្គលិកពេញម៉ោង។ លើសពីនេះ ក្រុមហ៊ុនបានធ្វើការដោយផ្ទាល់ជាមួយនឹងកសិករ ដោយផ្តល់ឱ្យពួកគេនូវដើមទុនដូចជា ឥណទាន និងប្រមូលប្រាក់កម្ចីមកវិញបន្ទាប់ពីការប្រមូលផល។ ដូចគ្នានេះផងដែរ Alliance Ginneries ធានាកសិករនូវតម្លៃទីផ្សារសមរម្យ​ ដែលអាចឱ្យពួកគេរកចំណូលសម្រាប់ចំណាយផ្សេងៗ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនកំពុងធ្វើការជាមួយកសិករដាំសណ្តែកសៀងផងដែរ ដោយសារវាមិនត្រូវការកម្លាំងពលកម្មច្រើន និងដើមទុនតិចតួច។ កសិករបានស្នើសុំឱ្យ Alliance Ginneries ផ្តល់ទីផ្សារឱ្យពួកគេ ហើយបន្ទាប់មក ក្រុមហ៊ុនបានចាប់ផ្តើមកែច្នៃសណ្តែកសៀងនៅប្រទេសហ្សំប៊ី។

ទោះជាយ៉ាងណាក្តី បញ្ហាប្រឈមដ៏ធំបំផុតរបស់ Alliance Ginneris គឺតម្លៃទំនិញខុសប្រក្រតី ដោយតម្លៃ​កប្បាស​ធម្មតា​មួយ​ផោន​មាន​ពីឡើងថ្លៃពី ៤០ សេន ទៅ​ជិត ២ ដុល្លារ​អាមេរិក។ ដូច្នោះហើយ ពេល​ដែលក្រុមហ៊ុន​ទិញ​កប្បាស​ពី​កសិករ ពួកគេ​ពិបាក​ពន្យល់​អំពី​តម្លៃ​ទីផ្សារ​ពិភពលោក។ បញ្ហាប្រឈមួយយទៀតនោះ បម្រែបម្រួលអាកាសធាតុបានបង្កើនហានិភ័យអាកាសធាតុ ដោយនៅប្រទេសហ្សំប៊ីមានគ្រោះរាំងស្ងួតចំនួនពីរក្នុងរយៈពេល ៤ ឆ្នាំ។ លើស​ពី​នេះ ការ​ចំណាយ​លើ​ការ​ធ្វើ​អាជីវកម្ម​នៅ​តំបន់​ជន​បទ​គឺ​ខ្ពស់​ណាស់ ជាមួយនឹងចម្ងាយាឆ្ងាយ និងហេដ្ឋារចនាសម្ព័ន្ធមិនត្រូវបានអភិវឌ្ឍល្អនោះទេ។

យ៉ាងណាមិញ Alliance Ginneries បានចាប់ដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាល ដើម្បីធ្វើប្រតិបត្តិការបន្ថែម និងផ្តល់សេវាសហគមន៍ដោយឥតគិតថ្លៃ។ Alliance Ginneries បានបង្រៀនកសិកររបស់នៅប្រទេសហ្សំប៊ី និងតង់ហ្សានីពីរបៀបធ្វើចង្ក្រានអនាម័យថែមទៀតផង។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានបណ្តុះបណ្តាលកសិករជាង ៣ ម៉ឺននាក់ក្នុងការអនុវត្តកសិកម្ម។ អាស្រ័យលើតម្រូវការ Alliance Ginneries ធ្វើការជាមួយកសិករខ្នាតតូចពី ៥ ម៉ឺននាក់ទៅ ១០ ម៉ឺននាក់ក្នុងមួយឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ  Alliance Ginneries បានធ្វើការជាមួយនឹងស្ត្រីចំនួន ២៦៤ នាក់នៅក្នុងប្រទេសហ្សំប៊ី និងមានមន្ត្រីយេនឌ័រពេញម៉ោងនៅគ្រប់ទីតាំងទាំងអស់។ ការដាំដុះកប្បាសផ្តល់ឱ្យស្ត្រីនូវប្រាក់ចំណូលឯករាជ្យ។ ជាងនេះទៅទៀត Alliance Ginneries បានបង្កើតគម្រោងចិញ្ចឹមមាន់តាមភូមិ ដើម្បីជួយស្ត្រីបង្កើតប្រាក់ចំណូលក្រៅរដូវប្រមូលផល។

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា