វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ភ្នំពេញ ៖ តំបន់​ភូមិភាគ​ឦសាន ត្រូវបានចាត់​ទុកថា​ជា​ប៉ូល​សេដ្ឋកិច្ច​ថ្មីមួយ​របស់​ប្រទេស​កម្ពុជា និង​ជា​តំបន់​ដែល​មាន​សក្ដានុពល​​​វិនិយោគថ្មី ខណៈពី​មុន​តំបន់នេះ ត្រូវបាន​គេចាត់ទុកថានៅ​ដាច់​ស្រយាល​ពីបណ្តាខេត្តសក្ដានុពល​សេដ្ឋកិច្ចផ្សេងៗ ។ ដោយឡែក ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ វិនិយោគិន​ទាំងក្នុង​ និង​ក្រៅ​ប្រ​ទេស​​ជាច្រើនបានចាប់អារម្មណ៍​ និងសម្លឹង​រកឱកាស​វិនិយោគដោយដាក់ទីតាំងនៅ​ក្នុង​តំបន់​ភូមិភាគឦសាន​កាន់តែច្រើន ស្រ​បពេលដែល​រដ្ឋាភិបាល​បាន និង​បង្កើតបរិយាកាសវិនិយោគកាន់តែប្រសើរ និងផ្តល់ផលចំណេញច្រើន តាមរយៈការ​ដាក់​ឱ្យអនុវត្ត​កម្មវិធីពិសេស​ ជំរុញការ​វិនិយោគ​ក្នុង​តំបន់មួយនេះ។​

តាមការ​ផ្សព្វផ្សាយ​ជា​បន្ត​បន្ទាប់របស់​ក្រុម​ការងារ​ជំរុញ​ការ​​វិនិយោគ​ភូមិ​ភាគ​ឦសានបាន​បង្ហាញឱ្យ​ឃើញថា ចាប់តាំងពី​រាជរដ្ឋាភិបាលបាន​ប្រកាសដាក់ឱ្យ​អនុវត្ត​នូវ​កម្មវិធីពិសេស​ជំរុញ​ការ​វិនិយោគ​ភូមិភាគឦសាន​ មានក្រុមហ៊ុន និង​គម្រោង​វិនិយោគជាច្រើន​​បាន​ដាក់ស្នើសុំ​​វិនិយោគ​នៅក្នុងខេត្ត​ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដោយក្នុង​ចំណោម​​វិនិយោគិន​ដែល​បាន​ដាក់ស្នើ​​សុំ​វិនិយោគ​នៅតំ​បន់​នោះ ភាគច្រើន​ស្នើសុំ​លើក​ទឹក​ចិត្ត​ពី​រាជ​រដ្ឋាភិបាលស្រប​តាម​កម្ម​វិធីពិសេស​ដែលបានដាក់ចេញ។

ក្នុងជំនួប​​ជា​មួយ​សមាគម​ចម្ការឈើដាំ និងឧស្សាហកម្ម​ឈើ​កម្ពុជាកាល​ពី​ពេល​ថ្មី​ៗនេះ​ ឯកឧត្ត​ម​បណ្ឌិត​សភាចារ្យ​ ហ៊ាន សាហ៊ីប ប្រធាន​ក្រុម​ការងារ​​ជំរុ​ញកា​រ​​វិនិយោគ​ក្នុង​ភូមិភាគឦសាន​​បាន​មាន​ប្រសាសន៍ថា​ ​រាជរដ្ឋាភិបាលតែង​យកចិត្តទុ​កដាក់ខ្ពស់ក្នុងកា​រទាក់​ទាញ​វិនិយោគិនមក​កាន់​តំបន់​ភូមិ​ភាគ​ឦសាន រួម​មាន​ ខេត្តក្រ​ចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលត្រូវបា​នចា​ត់ទុ​ក​ថាជាប៉ូ​លសេដ្ឋកិច្ចដែ​ល​មា​ន​សក្តា​នុ​ព​ល​ខ្ព​ស់​សម្រាប់ទាក់​ទា​ញកា​រ​វិនិយោគក្នុង​វិស័យអា​ទិភាព ដូចជា កសិកម្ម កសិ-ឧស្សាហកម្ម និង ទេសចរណ៍ ដោយផ្អែកលើ​ល​ក្ខ​ខ​ណ្ឌភូមិសា​ស្ត្រ ​ធនធាន និងឱកាស​អភិវឌ្ឍសេ​ដ្ឋកិច្ច​ក្នុង​តំបន់ ។

ឯកឧត្តម​បាន​មានប្រសាសន៍ថា តាមរយៈគោលនយោបាយជំ​រុញ​ការ​វិនិយោគទៅ​កាន់តំបន់នេះ គឺជា​ឱកា​ស​មួយ​ក្នុ​ង​កា​រ​ព​ង្រី​ក​ស​កម្មភាព​សេដ្ឋ​កិច្ច​ បង្កើតម​ជ្ឈ​មណ្ឌល​ផលិ​តកម្មថ្មី​ៗ និងបង្កើន​ការ​ចូលរួម​របស់​វិស័យ​ឯកជន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ។

ឯកឧត្តមថា​៖ «ក្នុង​ន័យ​នេះ រា​​ជរ​ដ្ឋា​ភិបាល​បាន​ដាក់​ឱ្យ​អនុវត្ត​នូវកម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគនៅ​ភូមិភាគឦសាន ដោយផ្តល់ការលើ​កទឹ​ក​ចិ​ត្ត​ទាំង​ផ្នែ​កពន្ធ និងមិនមែន​សារ​ពើពន្ធចំពោះ​វិនិយោគិន​ដែល​បាន​ដាក់ទុ​នវិនិ​យោគ​នៅ​ក្នុ​ងតំ​ប​ន់​នេះ​»។

លោក ជា ពៅ ប្រធាន​សមាគម​ចម្ការ​ឈើដាំ​ និង​ឧស្សាហកម្ម​ឈើ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា វិស័យ​ឧស្សា​ហកម្ម​ឈើ​​ដាំ មាន​សក្តានុ​ពល​ក្នុងកា​រផ្តល់ផ​លសេដ្ឋកិច្ច​ខ្ពស់​ចំពោះក​ម្ពុជា ព្រោះថា​ ផលិតផល​ឈើដាំ អាចចូ​លរួម​ក្នុងខ្សែ​ច្រវាក់​ផលិ​ត​ក​ម្មឧស្សាហ​កម្ម​នានា​ ​​​ដែល​កម្ពុជា​កំពុង​តែ​ផ្តោត​សំខាន់​តាម​រយៈ​ការ​ផ្គត់​ផ្គង់​វត្ថុ​ធាតុ​ដើមសម្រាប់​ឧស្សាហក​ម្មគ្រឿ​ងស​ង្ហា​រិម​ សំណង់ និងផលិត​ផលផ្សេងៗ​ជាច្រើន​ទៀត ដែល​សុទ្ធ​សឹង​តែជា​ផលិត​ផលចាំ​បាច់​ ​និងផ្គត់​ផ្គង់ដ​ល់តម្រូវការ​របស់មនុ​ស្ស​ទូទាំងពិភពលោក ។

នៅក្នុ​ងច្បា​ប់ស្ដីពីហិរញ្ញវ​ត្ថុសម្រាប់កា​រ​គ្រប់គ្រង​ឆ្នាំ២០២៦ របស់​ក្រសួង​សេដ្ឋកិច្ច ​​​និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់ផងដែរថា តាម​រយៈ​កម្មវិធី​ពិសេស​​ជំរុញការ​វិនិយោគ​​ក្នុង​ភូមិ​ភាគឦសាន និងក​ម្មវិធីពិសេ​សជំរុញការ​វិនិយោគក្នុង​ខេត្តព្រះសីហនុ នឹង​ធ្វើឱ្យ​តំប​ន់​ទាំង​ពី​រ​​​ (​តំបន់ឦសាន និងតំបន់ឆ្នេរ ) នៅ​តែទ​ទួលបា​នគម្រោ​ងវិនិយោគថ្មីៗ បើទោះបីជា​ពិភពលោក ក៏​ដូច​ជា​ប្រទេស​កម្ពុជា​កំ​ពុងទទួលរងនូវ​វិ​បត្តិ​ដោ​យ​សារ​តែ​ប​ញ្ហា​​សកលដែលកំពុងបន្តកើតមាន​ក៏​ដោយ។

លោកឧកញ៉ា នួន រិទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាលនៃក្រុម​ហ៊ុន​អចលនទ្រព្យ​ KFA Group បានមានប្រសាសន៍ប្រាប់បណ្ដាញព័ត៌មាន​ AMS តាមទូរសព្ទឱ្យដឹងថា តំបន់ភូមិភាគឦសាន​ជា​តំបន់​ប៉ូលសេដ្ឋកិច្ចថ្មី​​ដែលកំណត់​ដោយរាជរដ្ឋាភិបាល​ ហើយរដ្ឋាភិបាលក៏បាន និងកំពុងអភិវឌ្ឍ​ហេដ្ឋា​​រ​​​ចនាសម្ព័ន្ធ​តភ្ជាប់ពីខេត្តមួយទៅខេត្ត​មួយក្នុងតំបន់នោះ ដើម្បីសម្រួលដល់ការ​ធ្វើដំណើរ​របស់ពលរដ្ឋ វិនិយោគិន​ និងទេសចរ​ ។​

លោកឧកញ៉ា​បន្តថា យោងទៅលើ​ការ​ផ្សព្វផ្សាយរបស់​រដ្ឋាភិបាល​គឺកំណត់​យក​តំបន់​នេះសម្រាប់អភិវឌ្ឍ​កសិកម្ម កសិ-ឧស្សាហកម្ម និង​ឧស្សាហកម្ម​ ដោយបច្ចុប្បន្ន​នេះ​ ក៏បានមើលឃើញថា មាន​វិនិយោគិនតូចធំជាច្រើន​ ចូលទៅកាន់តំបន់ភូមិភាគឦសាន​ដើម្បី​ដំណើរការ​សកម្មភាពវិនិយោគរបស់ខ្លួន​ក្នុងពេល​ដែលរាជរដ្ឋាភិបាល​បាន​ផ្ដល់ការ​លើកទឹកចិត្ត​ពិសេស​ដល់​គម្រោង​វិនិយោគនៅក្នុងតំបន់ភូមិភាគឦសាន ។​

លោកឧកញ៉ាបន្ថែមថា​ ដោយសារតែតំបន់​ភូមិភាគឦសាន ជាប៉ូល​សេដ្ឋកិច្ចផ្ដោតកសិកម្ម កសិ-ឧស្សាហកម្ម និង​ឧស្សាហកម្ម​ ដូច្នេះ ​វិនិយោគិន នឹងមិនរង់​ចាំ ឬពន្យារពេលក្នុងកិច្ចដំណើរការ​គម្រោងវិនិយោគរបស់ខ្លួននោះទេ ។ ពោលគឺ ទាំងការទម្លាក់ទុនវិនិយោគ ទាំងសកម្មភាពលើគម្រោង នឹងដំណើរការ​ព្រមគ្នាក្រោយ​មានការអនុម័ត​ពី​រាជរដ្ឋាភិបាល ពីព្រោះតែការ​វិនិយោគលើ​វិស័យនេះ ជាការ​វិនិយោគដែលប្រើទុនធំ និង​ប្រើ​រយៈពេល​យូរ ។​

បើតាម​របាយការណ៍​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ក្នុង​រយៈពេល៩ខែ ឆ្នាំ ២០២៦នេះ ក្រុម​ប្រឹក្សាអ​ភិវឌ្ឍន៍កម្ពុជា​បាន​អនុម័ត​គម្រោង​​វិនិយោគនៅ​តំបន់ភូ​មិ​ភាគ​ឦសា​ន​​ចំនួន ៧គម្រោង ក្នុ​ងនោះមា​នខេត្ត​ស្ទឹង​ត្រែង​ចំនួន ​២គម្រោង ខេត្ត​ក្រចេះ ចំនួន ៤គម្រោង ​និងខេត្ត​មណ្ឌលគិរីចំនួន១​គម្រោង​ ។ ចំណែក​ខេត្តព្រះសីហនុ ដែល​រដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យ​អនុវត្តក​ម្មវិ​ធីជំរុញការ​វិនិយោគផងដែរនោះ ក៏ឃើញ​ថា​​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បានអនុម័ត​​គម្រោងវិនិយោគ​រហូតដល់ ៤៧គម្រោង ។ ក្រៅពីនោះ ក្រុមការងារ​ជំ​រុ​ញ​កា​រ​​វិ​និ​យោគខេ​ត្ត​ជា​ត់មា​​ត់ស​​មុ​ទ្រ​​​មួយ​នេះ​ក៏​បាន​ផ្ដ​ល់​កា​រ​​​លើ​ក​ទឹក​​ចិ​ត្ត​​ដ​ល់​​​គ​ម្រោ​ងរហូតដល់​​ ៥១១គម្រោងជាមួយទឹកប្រាក់វិនិយោគជាង​​ ៨,៥ពាន់​លាន​ដុល្លារ​អាម៉េរិ​កផង​ដែ​រ​ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា