ចិន អាចនឹងពង្រីកពាណិជ្ជកម្មបន្ថែមទៀតជាមួយអាស៊ាន ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុករបស់ខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន អាចនឹងពង្រីកពាណិជ្ជកម្មបន្ថែមទៀតជាមួយអាស៊ាន ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុករបស់ខ្លួន

ចិន អាចនឹងពង្រីកពាណិជ្ជកម្មបន្ថែមទៀតជាមួយអាស៊ាន ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុករបស់ខ្លួន

ប៉េកាំង៖ សេដ្ឋវិទូបានព្យាករណ៍ថា រដ្ឋាភិបាល ចិន អាចនឹងពង្រីកទំហំពាណិជ្ជកម្មបន្ថែមទៀតជាមួយសហគមន៍ប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅកាត់អាស៊ានបន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចស្របតាមផែនការរយៈពេល ៥ ឆ្នាំ។

Advertisement

សារព័ត៌មាន China Daily បានចេញផ្សាយថា ការពង្រឹងសកម្មភាពប្រើប្រាស់ប្រចាំថ្ងៃក្នុងស្រុកគឺជាកិច្ចការដ៏សំខាន់ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយបានគូសបញ្ជាក់ពីតម្រូវការក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងបង្កើនខ្ទង់ចំណាយរបស់អ្នកប្រើប្រាស់ ក៏ដូចជាការវិនិយោគទាំងទ្រព្យសកម្មរូបវន្ត ព្រមទាំងធនធានមនុស្ស ដើម្បីពង្រីកការវិនិយោគប្រកបដោយប្រសិទ្ធភាព។

ក្រុមអ្នកវិភាគបានលើកឡើងថា ចិន មានគោលបំណងជំរុញការប្រើប្រាស់ក្នុងស្រុកឲ្យក្លាយជាកត្តាសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចដែលខ្លួនបានកំណត់ពី ៤,៥% ទៅ ៥% សម្រាប់ឆ្នាំ២០២៦នេះ ខណៈដែលខ្លួនគឺជាដៃគូពាណិជ្ជកម្មដ៏បំផុតសម្រាប់សមាជិកអាស៊ាន ។

លោក Joaquin Sy សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមហ្វីលីពីន-ចិន បានលើកឡើងថា ភាពរឹងមាំ និងភាពរីកចម្រើនរបស់ចិនអាចផ្តល់ផលប្រយោជន៍ដល់តំបន់ទាំងមូល។ លើសពីការជំរុញពាណិជ្ជកម្មក្នុងតំបន់ ផ្នែកការទូតជាមួយអាស៊ាននឹងនៅតែជាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ចិន ដែលឆ្លុះបញ្ចាំងពីការបន្តគាំទ្ររបស់ចិនដល់អាស៊ាន និងក្របខ័ណ្ឌពហុភាគី ដូចជា យន្តការសហប្រតិបត្តិការ មេគង្គ -ឡានឆាង និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់-ផ្លូវជាដើម។

លោក Yangchoon Kwak សាស្ត្រាចារ្យសេដ្ឋកិច្ចជាន់ខ្ពស់នៃសាកលវិទ្យាល័យ Rikkyo ក្នុងទីក្រុងតូក្យូ បានលើកឡើងថា ចិន ប្រៀបបានជាសរសៃឈាមនៃបណ្តាញផលិតកម្មរបស់អាស៊ីបូព៌ា ។ ជាមួយគ្នានេះ ស្របពេលដែលចិនពង្រីកតម្រូវការក្នុងស្រុក តម្រូវការសម្រាប់ទំនិញមូលធន និងផលិតផលកម្រិតមធ្យម នោះការនាំចូលពីជប៉ុន កូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ានទំនងជានឹងកើនឡើង ហើយអាចជំរុញសកម្មភាពសេដ្ឋកិច្ចនៅទូទាំងតំបន់។ មិនត្រឹមតែប៉ុណ្ណោះ ការ​បន្ត​ពង្រីក​ទីផ្សារ​របស់ចិន​ក៏​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​មួយ​ដែល​ជួយ​ដល់​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​ពាណិជ្ជកម្ម រួមទាំង​ការ​វិនិយោគ​នៅលើពិភពលោកផងដែរ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា