ចំណូលពីរមណីយដ្ឋាន​អង្គរ ធ្លាក់​ចុះប្រមាណ ៣០ភាគរយ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចំណូលពីរមណីយដ្ឋាន​អង្គរ ធ្លាក់​ចុះប្រមាណ ៣០ភាគរយ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦

ចំណូលពីរមណីយដ្ឋាន​អង្គរ ធ្លាក់​ចុះប្រមាណ ៣០ភាគរយ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦

ភ្នំពេញ៖ ​​​សេចក្ដី​ប្រ​កាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរនាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុង​រយៈពេល​ ២ខែ ដើមឆ្នាំ២០២៦ គ្រឹះស្ថាន​អង្គរ រកចំណូលបាន​​ពីការ​លក់​សំ​បុត្រ​​ចូល​ទស្សនារមណីយដ្ឋាន​អង្គរបានជាង ៩,១លានដុល្លារអាម៉េរិក ដែលចំណូលនេះធ្លាក់ចុះ ៣០,​៣២ ​ភាគរយ បើធៀប​នឹង​រយៈពេលដូចគ្នា​ឆ្នាំ​២០២៥ ខណៈដែលភ្ញៀវ​ទេសចរដែលចូលទៅទស្សនាតំបន់អង្គរសរុបមាន​ចំនួន ១៨៨ ៨៨៥នាក់ ថយចុះ ​៣២,៤៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ ចំណែកឯចំណូល​ពីការ​លក់បណ្ណ​ចូលទស្សនា​ប្រាសាទ​កោះកេរ បេងមាលា ភ្នំក្បាល​ស្ពាន និង​សំបុត្រទូកនៅតំបន់កំពង់ភ្លុក ​ក្នុង​រយៈពេល​២ខែ ដើមឆ្នាំនេះ មានសរុបចំនួន ៣០០ ៨៨៧​ដុល្លារ។

Advertisement

គួររំលឹកថា៖ នៅឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ៤៤លានដុល្លារ(៤៤ ៧១១ ៦៧៥ ដុល្លារ) ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរជូនដល់ភ្ញៀវទេសចរអន្តរជាតិជាង ៩៥ ម៉ឺននាក់(៩៥ ៥១៣១នាក់)៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា