មេធនាគារ ARDB លើកទឹកចិត្តឱ្យកសិករគិតពីតម្លៃថ្លៃដើមផលិត ជៀសវាងធ្វើកសិកម្មខាតចុងខាតដើម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេធនាគារ ARDB លើកទឹកចិត្តឱ្យកសិករគិតពីតម្លៃថ្លៃដើមផលិត ជៀសវាងធ្វើកសិកម្មខាតចុងខាតដើម

មេធនាគារ ARDB លើកទឹកចិត្តឱ្យកសិករគិតពីតម្លៃថ្លៃដើមផលិត ជៀសវាងធ្វើកសិកម្មខាតចុងខាតដើម

ខេត្តកណ្តាល ៖ កសិកម្ម គឺជាវិស័យមួយដែលប្រៀបបានទៅនឹងជន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់ រាប់ទាំងការធ្វើកសិកម្មចម្រុះ កសិកម្មបែបធម្មជាតិ កសិកម្មតាមកិច្ចសន្យា​​ ក៏ដូចជាកសិ-អេកូឡូស៊ី ហើយក៏ជាប្រភពស្បៀងដែលមិនអាចខ្វះបាន។ ទោះជាយ៉ាងណា វិស័យមួយនេះក៏តែងជួបនូវបញ្ហាជាបន្តបន្ទាប់ ជាពិសេសចំពោះកសិករដែលមិនបានគិតគូរទៅលើខ្ទង់ចំណាយថ្លៃដើមផលិតតែម្ដង។

Advertisement

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ គួរចេះគិតគូរ និងថ្លឹងថ្លែងទៅលើកញ្ចប់ចំណាយថ្លៃដើមផលិត រាប់ទាំងតម្លៃគ្រាប់ពូជ ថ្លៃជី ថ្លៃថាមពល និងការថែទាំឱ្យបានត្រឹមត្រូវ ជៀសវាងជួបការខាតបង់ក្រោយពេលប្រមូលទិន្នផលលក់នៅលើទីផ្សារ។

ឯកឧត្តមថា​ ៖​ បើក្រឡេកមើលសម័យមុនអង្គរ និងត្រឹមសម័យអង្គរ សេដ្ឋកិច្ចរបស់ខ្មែរ គឺ ១០០ភាគរយ ផ្តោតលើវិស័យកសិកម្ម ដែលធ្វើឲ្យសេដ្ឋកិច្ចខ្មែរកាលនោះមានភាពខ្លាំងក្លា ។ ជាភស្តុតាងជាក់ស្ដេង​ ទីកន្លែងធ្វើកសិកម្ម ដូចជាបារាយណ៍ទឹកនៅតំបន់អង្គរ រូបចម្លាក់នៅលើប្រាង្គប្រាសាទមួយចំនួន ដែលបានបង្ហាញយ៉ាងច្បាស់ថា ខ្មែរបានក្លាយជាអាណាចក្រកសិកម្មចាប់ពីពេលនោះមក។ ដោយឡែក នៅពេលបច្ចុប្បន្ននេះ កសិកម្មក៏នៅតែជាវិស័យមួយក្នុងចំណោមសសរស្តម្ភទាំងបី ជាចន្ទល់សេដ្ឋកិច្ច រួមមាន វិស័យវាយនភណ្ឌ វិស័យទេសចរណ៍ និងសេវាកម្ម ដោយក្នុងនោះ វិស័យ​កសិកម្មបានដើរស្របទៅនឹងគោលនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ  មន្ត្រី ដែលបានដាក់ចេញ ប្រែក្លាយកម្ពុជាពីប្រទេសទទួលជំនួយអង្ករ ទៅជាប្រទេសនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោកឱ្យបាន១លានតោនក្នុង១ឆ្នាំ។

ឯកឧត្តមបណ្ឌិតប្រតិភូបានមានប្រសាសន៍បញ្ជាក់ថា ៖

«​មិនចំពោះដំណាំស្រូវ ឬដំណាំចម្រុះនោះទេ បងប្អូនប្រជាកសិករយើងត្រូវចេះគិតពីថ្លៃដើមផលិត ចេះសន្សំថ្លៃដើមចំណាយ ទើបធ្វើការធ្វើកសិកម្មមិនខាត ស្របពេលថ្លៃប្រេងឥន្ធនៈនៅលើពិភពលោក ក៏ដូចជាតម្លៃជីគីមីកំពុងកើនឡើងខ្លាំង ដែលជំរុញឱ្យការចំណាយទៅលើថ្លៃដើមកសិកម្មកាន់តែខ្ពស់ ដូច្នេះ កសិករត្រូវងាកមករួមគ្នាផលិតជីធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម និងជៀសវាងជួបការខាតបង់»។

សូមជម្រាបថា ការលើកខាងលើនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ​ ជាពិសេស ស្ដាប់ពីកង្វល់របស់បងប្អូនលើវិស័យកសិកម្ម ស្ថិតនៅស្រុកអង្គស្នួល​ ខេត្តកណ្តាល នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដែលមានអ្នកចុលរួមសរុបប្រមាណ ៤៦០នាក់។

ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូលសរុប ៦,៤៦ ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មគ្រប់អនុវិស័យ ដែលបានរួមចំណែកប្រមាណ ១៦,១% នៃផលិតផលក្នុងស្រុកសរុប (GDP)៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា