មេធនាគារ ARDB ៖ បើធ្វើស្រែមិនបានផល គួរពិចារណាប្រែក្លាយទៅដាំដំណាំផ្សេង ដើម្បីអាចបង្កើនសេដ្ឋកិច្ចគ្រួសារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេធនាគារ ARDB ៖ បើធ្វើស្រែមិនបានផល គួរពិចារណាប្រែក្លាយទៅដាំដំណាំផ្សេង ដើម្បីអាចបង្កើនសេដ្ឋកិច្ចគ្រួសារ

មេធនាគារ ARDB ៖ បើធ្វើស្រែមិនបានផល គួរពិចារណាប្រែក្លាយទៅដាំដំណាំផ្សេង ដើម្បីអាចបង្កើនសេដ្ឋកិច្ចគ្រួសារ

ខេត្តព្រះវិហារ៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានណែនាំឱ្យកសិករនៅស្រុករវៀង ខេត្តព្រះវិហារ ពិនិត្យឡើងវិញពីប្រសិទ្ធភាពនៃការធ្វើស្រែ ដោយប្រសិនបើធ្វើស្រែជាបន្តបន្ទាប់ ប៉ុន្តែមិនទទួលបានផលចំណេញ គួរពិចារណាប្រែក្លាយដីទៅដាំដំណាំផ្សេងដែលសមស្របនឹងស្ថានភាពដី និងមានទីផ្សារ ដើម្បីបង្កើតចំណូលលើកកម្ពស់ជីវភាពគ្រួសារឱ្យបានល្អប្រសើរ។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានលើកឡើងថា ការធ្វើកសិកម្មត្រូវគិតគូរឱ្យបានច្បាស់អំពីថ្លៃដើម ទិន្នផល និងប្រាក់ចំណេញ ដោយមិនត្រូវធ្វើតាមទម្លាប់ដែលមិនបានគណនាពីលទ្ធផលសេដ្ឋកិច្ចនោះទេ។ ប្រសិនបើកសិករធ្វើស្រែរយៈពេល ៣ឆ្នាំ ឬច្រើនឆ្នាំជាប់ៗគ្នា ប៉ុន្តែមិនបានផលចំណេញ ហើយបំណុលកាន់តែកើនឡើង នោះគួរតែពិចារណាឡើងវិញថា តើគួរបន្តធ្វើដដែលទៀត ឬយ៉ាងណា។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ៖

«បើធ្វើបានផល ចាំធ្វើ បើធ្វើមិនបាន កុំធ្វើ… កសិករត្រូវចេះវាយតម្លៃថ្លៃដើម និងលទ្ធផលជាក់ស្តែងមុននឹងសម្រេចបន្តការផលិត ប្រសិនបើធ្វើស្រែខាតជាបន្តបន្ទាប់ កសិករអាចពិចារណាប្តូរទៅដាំដំណាំផ្សេងដែលមានទីផ្សារ និងសមស្របនឹងស្ថានភាពដី ដូចជា ដំណាំចម្ការ ដំណាំបន្លែ ឬដំណាំមានតម្លៃសេដ្ឋកិច្ចផ្សេងៗ។ អ្វីដែលសំខាន់នោះគឺ កសិករត្រូវចេះគ្រប់គ្រងថ្លៃដើម តាំងពីការជ្រើសរើសពូជ ការប្រើប្រាស់ជី ថ្នាំកសិកម្ម និងការថែទាំដំណាំ ហើយការប្រើប្រាស់ធាតុចូលកសិកម្មត្រូវធ្វើតាមបច្ចេកទេស និងតាមតម្រូវការ ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនទិន្នផល»។

ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានជំរុញឱ្យកសិករផ្លាស់ប្តូរពីការធ្វើកសិកម្មត្រឹមតែសម្រាប់បរិភោគក្នុងគ្រួសារ ទៅជាការផលិតសម្រាប់ទីផ្សារ ដោយមានផែនការផលិត និងសិក្សាពីតម្រូវការរបស់ទីផ្សារឱ្យបានច្បាស់លាស់ជាមុន។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានអំពាវនាវដល់ប្រជាកសិករនៅស្រុករវៀង ចូលរួមជាសមាជិកសមាគមបណ្តាញកសិករតេជោ ដើម្បីទទួលបានការគាំទ្រពាក់ព័ន្ធនឹងទុន ទីផ្សារ និងបច្ចេកទេសកសិកម្ម។ លើសពីនេះទៀត ឯកឧត្តមបណ្ឌិតណែនាំឱ្យប្រើប្រាស់សេវាធនាគារ ARDB. ដើម្បីមានភាពងាយស្រួលក្នុងការផ្ទេរប្រាក់ និងទិញទំនិញ៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា