អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកសិករ នៅស្រុកបន្ទាយ​មាស ខេត្តកំពត កាលពីថ្ងៃទី៨ ខែមថុនា ឆ្នាំ២០២៥។

Advertisement

ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបានជំរុញឱ្យកសិករ គួរគិតគូរពិចារណាចំពោះទម្លាប់ធ្វើកសិកម្មតាមបែបបុរាណដែលប្រើកម្លាំងមនុស្សច្រើន និងចំណាយពេលវេលាយូរ នៅក្នុងការបង្កបង្កើនផលិតផលកសិកម្មដោយក្រឡេកមើលនូវការធ្វើកសិកម្ម តាមបែបបច្ចេកវិទ្យាទំនើប ដែលអាចជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី និងអាចចំណេញពេលវេលានៅក្នុងការបង្កបង្កើននូវផលិតផលកសិកម្ម។

ឯកឧត្តមក៍បានលើកឡើងនូវបញ្ហាប្រឈម ដែលប្រជាកសិករតែងតែជួបប្រទះនោះ គឺបញ្ហារឿងទុនសម្រាប់ធ្វើ ឬផលិតកសិផល មានបញ្ហាបច្ចេកទេសក្នុងការផលិត ដូចជាបង្កបង្កើនផលបានហើយខ្វះទីផ្សារសម្រាប់លក់ ដែលបញ្ហានេះកសិករគួរគិតគូរដល់តម្រូវការទីផ្សារជាមុនសិន ហើយអ្វីដែលប្រឈមធំមួយទៀត គឺកសិករមិនបានគិតដល់ថ្លៃដើមផលិតរបស់ខ្លួន ខណៈដែលថ្លៃដើមផលិតនេះ គឺជាការកំណត់នូវការខាតឬចំណេញរបស់កសិករនៅក្នុងការធ្វើកសិកម្ម។

លោក សុខ សុថា ស្ថាបនិកនិងជានាយកប្រតិបត្តិនៃសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម (សសកជ) មានប្រសាសន៍ថា បច្ចុប្បន្នការធ្វើកសិកម្មរបស់បណ្តាញកសិករខ្នាតតូច ហាក់មានភាពប្រសើរ បើប្រៀបនឹងទស្សវត្សមុនៗ ដោយសារកសិករយល់ដឹងពីការផលិត ធ្វើយ៉ាងណាអាចលក់ផលិតបានក្នុងតម្លៃសមរម្យទទួលបានផលចំណេញគួរសម។ លោកថា៖

ដើម្បីអាចលក់ផលិតផលបាន ទាមទារឱ្យបង្កើននូវបច្ចេកទេស ក៍ដួចជាចំណេះដឹងក្នុងការផលិត ក្នុងការវេចខ្ចប់ក្នុងការកែច្នៃ ប៉ុន្តែគាត់មិនអាចធ្វើបានគ្រប់តាមសង្វាក់ផលិតកម្មនោះទេដោយសារកសិករនៅមានចំណេះមិនទាន់ពេញលេញ។”

ទោះយ៉ាងណា ការទទួលបានចំណេះដឹងរបស់កសិករនៅតាមមូលដ្ឋាន នៅមានកម្រិតតិចតួចនៅឡើយទាម​ទារឱ្យមាការគាំទ្រពីស្ថាប័នអភិវឌ្ឍន៍នានា ក៍ដូចជារាជរដ្ឋាភិបាលផងដែរ ក្នុងការបណ្តុះបណ្តាលឱ្យពួកគាត់យល់នូវគំរូកសិកម្ម ឬស្តង់ដារកសិកម្មដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ លើសពីនេះ កសិករត្រូវមានចំណេះដឹងក្នុងការវេចខ្ចប់ កែច្នៃ និងការងារទំនាកទំនងទីផ្សារជាដើម ធ្វើយ៉ាងណាឱ្យពួកគាត់មានសមត្ថភាពក្នុងការធ្វើអាជីវកម្មរួមគ្នា។

ដើម្បីឱ្យការធ្វើកសិកម្មទទួល​បានជោគជ័យ ធនាគារអភិវឌ្ឍន៍ជនបទ (ARDB) បានជំរុញឱ្យបងប្អូនប្រជាកសិករចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើង ក្នុងគោលបំណងបម្រើបងប្អូនប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជាស្ពានស្វែងរកប្រភពហិរញ្ញវត្ថុ ការទទួលបាននូវបច្ចេកទេស ទទួលបានព័ត៌មានថ្មីៗ ដើម្បីចម្លងសំឡេង និងក្តីបារម្ភពីប្រជាកសិករជូនថ្នាក់ដឹកនាំ និងជាស្ពានតភ្ជាប់ទៅកាន់ឱកាសផ្សេងទៀត។

សមាគមបណ្តាញសកិករតេជោក៍ជាឆ័ត្រ ឬខែល សម្រាប់កសិករជ្រក ពោលគឺចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារពីការរំលោភបំពាន កេងចំណេញលើកសិករជាដើម៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា