រដ្ឋមន្រ្តីអាស៊ាននឹងបើកកិច្ចប្រជុំពិភាក្សាពីផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីអាស៊ាននឹងបើកកិច្ចប្រជុំពិភាក្សាពីផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ា

រដ្ឋមន្រ្តីអាស៊ាននឹងបើកកិច្ចប្រជុំពិភាក្សាពីផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ា

បរទេស៖ ជម្លោះដែលកំពុងរីករាលដាលនៅមជ្ឈិមបូព៌ានឹងក្លាយជាប្រធានដ៏សំខាន់សម្រាប់កិច្ចពិភាក្សានៅក្នុងអង្គប្រជុំរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ច និងរដ្ឋមន្តី្រការបរទេសរបស់អាស៊ាន ដើម្បីដោះស្រាយវិបត្តិដែលកាន់តែស៊ីជម្រៅ និងបង្កជាវិបត្តិសេដ្ឋកិច្ចជាសកលដោយសារបញ្ហាប្រេង នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA ។

Advertisement

ស្របពេលដែលហ្វីលីពីនជាប្រធានអាស៊ាននៅឆ្នាំនេះ និងជាអ្នករៀបចំកិច្ចប្រជុំជាលក្ខណៈអនឡាញពីចម្ងាយ រដ្ឋមន្ត្រីទាំងអស់នឹងពិភាក្សាអំពីផលប៉ះពាល់ និងការឆ្លើយតបចំពោះបញ្ហាឡើងថ្លៃតម្លៃប្រេង ផលរំខានដល់ការដឹកជញ្ជូន និងលំហូរពាណិជ្ជកម្មសម្រាប់តំបន់ ដែលពឹងផ្អែកលើការនាំចេញ។

អនុរដ្ឋលេខាធិការពាណិជ្ជកម្មហ្វីលីពីន លោក Allan Gepty បានលើកឡើងថា ពួកគេកាន់តែមានក្ដីព្រួយបារម្ភ ហើយតំបន់អាស៊ានមិនអាចព្រងើយកន្តើយចំពោះផលប៉ះពាល់ដែលអាចបង្កឲ្យមានវិបត្តិលើអតិផរណា និងទីផ្សារការងារនោះទេ។ ជាក់ស្តែង ការផ្គត់ផ្គត់ប្រេងភាគច្រើន ហ្វីលីពីន មាន​ប្រភព​មក​ពី​មជ្ឈិមបូព៌ា ហើយឧស្ម័នធម្មជាតិរាវ (LNG) ពី​កាតា។

ចាប់តាំងពីមានការវាយប្រហាររួមគ្នារបស់អាម៉េរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែក្តៅ និងបានសម្លាប់មនុស្សប្រហែល ២ ០០០ នាក់។ មិនត្រឹមតែប៉ុណ្ណោះ ការបិទច្រកសមុទ្រ Hormuz ធ្វើឱ្យទីផ្សារថាមពលពិភពលោក និងការដឹកជញ្ជូនបានធ្លាក់ចូលទៅក្នុងភាពវឹកវរ ដោយសារប្រេងដែលត្រូវប្រើនៅលើពិភពលោកប្រហែល ២០% និងឧស្ម័នធម្មជាតិរាវ (LNG) ត្រូវឆ្លងកាត់ផ្លូវមួយនេះ ជាពិសេសឆ្ពោះទៅកាន់តំបន់អាស៊ី។ ភាពតានតឹងអស់រយៈពេលជាង២សប្តាហ៍កន្លងមកនេះ បានជំរុញឲ្យតម្លៃប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល។ ជាលទ្ធផល បណ្តារដ្ឋមន្ត្រីការបរទេសក្នុងអាស៊ាននឹងបើកកិច្ចប្រជុំតាមអនឡាញ ដើម្បីវាយតម្លៃពីផលប៉ះពាល់សម្រាប់អាស៊ីអាគ្នេយ៍ ខណៈដែលតំប់សេដ្ឋកិច្ចមួយចំនួនពឹងផ្អែកខ្លាំងលើការដឹកជញ្ជូនប្រេងឆៅ និងឧស្ម័ន LNG ពីឈូងសមុទ្រខាងលើនេះ។

ទន្ទឹមនឹងនេះ ប្រទេសអាស៊ានមួយចំនួនបានចាត់វិធានការជាក់ស្តែងរួចទៅហើយ ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីជម្លោះមជ្ឈិមបូព៌ា។ ហ្វីលីពីន បានកាត់បន្ថយចំនួនថ្ងៃធ្វើការងាររបស់រដ្ឋាភិបាលមួយចំនួនដើម្បីសន្សំសំចៃប្រេងឥន្ធនៈ ខណៈដែលប្រធានាធិបតីស្នើសុំឱ្យសភាមានសិទ្ធិអំណាចផ្អាកការយកពន្ធលើប្រេងឥន្ធនៈ។កាលពីថ្ងៃព្រហស្បតិ៍ វៀតណាមបានកាត់បន្ថយចំនួនលក់រាយសម្រាប់ប្រេងឥន្ធនៈ ប៉ុន្តែរដ្ឋាភិបាលផ្តល់ដំណឹងថា តម្លៃនឹងនៅតែមានការប្រែប្រួលដោយសារផលរំខានពីការផ្គត់ផ្គង់។ ដោយឡែក ប្រទេសថៃក៏បានផ្អាកការនាំចេញថាមពលរបស់ខ្លួនទៅកាន់ប្រទេសទាំងអស់ លើកលែងតែឡាវ និងមីយ៉ាន់ម៉ាតែប៉ុណ្ណោះ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា