មហាសេដ្ឋីពិភពលោក Bill Gates ព្រមានពីលទ្ធភាពដែល AI អាចសម្លាប់មនុស្សរហូតដល់ខ្ទង់ពាន់លាននាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មហាសេដ្ឋីពិភពលោក Bill Gates ព្រមានពីលទ្ធភាពដែល AI អាចសម្លាប់មនុស្សរហូតដល់ខ្ទង់ពាន់លាននាក់

មហាសេដ្ឋីពិភពលោក Bill Gates ព្រមានពីលទ្ធភាពដែល AI អាចសម្លាប់មនុស្សរហូតដល់ខ្ទង់ពាន់លាននាក់

បរទេស ៖ កំពូលមហាសេដ្ឋីលំដាប់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ដែលមនុស្សជាច្រើនស្គាល់ថាជាអ្នកធ្វើការងារសង្គមដ៏ល្បីល្បាញនោះ បានចេញមុខព្រមានគួរឲ្យព្រួយបារម្ភពាក់ព័ន្ធទៅនឹងភាពរីកចម្រើនយ៉ាងឆាប់រហ័សហួសការស្មាននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬបច្ចេកវិទ្យា AI ។

នៅក្នុងអត្ថបទមួយដែលត្រូវបានយកមកចេញផ្សាយដោយកាសែត RT នៅថ្ងៃដើមសប្ដាហ៍នេះ លោក Gate បានលើកឡើងថា បច្ចេកវិទ្យា AI មានសមត្ថភាពខ្លាំងក្លាបំផុតដែលអាចជះឥទ្ធិពលអវិជ្ជមានទៅដល់សង្គមជាតិ ក៏ដូចជាមនុស្សជាតិ ជាពិសេស អាចបណ្តាលឱ្យមនុស្សខ្ទង់ពាន់លាននាក់បាត់បង់ជីវិតបាន ប្រសិនបើករណីវាធ្លាក់ទៅក្នុងដៃក្រុមមនុស្សខិលខូចជាអ្នកគ្រប់គ្រងបច្ចេកវិទ្យា។

នៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី “Meet the Press” របស់ទូរទស្សន៍ NBC មហាសេដ្ឋីអាមេរិករូបនេះ បានលើកឡើងថា ក្ដីសង្ឃឹមលើក្រុមហ៊ុនបច្ចេកវិទ្យាឱ្យគ្រប់គ្រងស្វ័យប្រវត្តិកម្មតែមួយមុខ គឺមិនអាចធានាសុវត្ថិភាពពីគ្រោះថ្នាក់នៃ AI ដ៏ទំនើបៗនេះបានឡើយ។​ ការរួមផ្សំរវាងប្រព័ន្ធបច្ចេកវិទ្យា AI ដ៏ឈ្លាសវៃ និងមនុស្សដែលមានបំណងអាក្រក់ គឺជាការគំរាមកំហែងដ៏ធំធេងដែលមិនធ្លាប់មានពីមុនមក។

លោកបានកត់សម្គាល់ថា បើទោះបីជាការបំផ្លាញពូជសាសន៍មនុស្សជាតិទាំងស្រុងវាគឺជារឿងពិបាកនឹងកើតមានឡើងក៏ដោយ ប៉ុន្តែគ្មានអាវុធណាមួយក្នុងប្រវត្តិសាស្ត្រ ដែលមានអានុភាពគួរឱ្យខ្លាចដូចជា AI ដ៏ជឿនលឿនមួយនេះក្រោយពេលធ្លាក់ទៅក្នុងដៃក្រុមមនុស្សអាក្រក់នោះទេ។

លោកបានចង្អុលបង្ហាញពីគ្រោះថ្នាក់ជាក់ស្តែងផងដែរ ដូចជា ការប្រើ AI ដើម្បីជួយបង្កើតអាវុធជីវសាស្ត្រ និងការវាយប្រហារតាមអុីនធឺណិតដោយស្វ័យប្រវត្តិ ដើម្បីបំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ជាតិជាដើម។ យ៉ាងណាក្តី ដើម្បីកាត់បន្ថយគ្រោះថ្នាក់ទាំងនេះ លោក Bill Gates បានស្នើឱ្យសភានានា ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច បង្កើតច្បាប់ទម្លាប់ឱ្យបានច្បាស់លាស់ និងមានប្រព័ន្ធតាមដានត្រួតពិនិត្យជាប្រចាំ។ ការធ្វើតាមច្បាប់ថ្មីៗអាចបង្កការលំបាកខ្លះៗដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យា ប៉ុន្តែលោកជឿជាក់ថា វានឹងមិនធ្វើឱ្យរាំងស្ទះដល់ការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗនោះឡើយ។

គួរឲ្យដឹងដែរថា ការព្រមានដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Bill Gate គឺធ្វើឡើងចំពេលដែលមានក្ដីបារម្ភយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យា អ្នកស្រាវជ្រាវ និងអ្នកនយោបាយជាច្រើន ដែលកំពុងទាមទារឱ្យមានស្តង់ដារសុវត្ថិភាពជាចាំបាច់ចំពោះការអភិវឌ្ឍ AI ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា