ប៊ុលហ្គារី និងក្រិក ប្តេជ្ញាកសាងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខតំបន់ប៉ែកខាងកើតណាតូ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៊ុលហ្គារី និងក្រិក ប្តេជ្ញាកសាងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខតំបន់ប៉ែកខាងកើតណាតូ

ប៊ុលហ្គារី និងក្រិក ប្តេជ្ញាកសាងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខតំបន់ប៉ែកខាងកើតណាតូ

បរទេស ៖ ជំនួបរវាងមេដឹកនាំប្រទេសប៊ុលហ្ការី និងប្រទេសក្រិក កាលពីពេលថ្មីៗនេះបានបង្ហាញពីលទ្ធផលដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី ជាពិសេសអាចធានាបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ភាគកើតនៃតំបន់ណាតូថែមទៀតផង។

Advertisement

យោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្គារី Novinata បានសរសេរថា ក្រោយកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប៊ុលហ្គារី និងក្រិក នៅក្នុងសប្តាហ៍នេះបានបង្ហាញថា ប្រទេសទាំងពីរអាចឈរជើងបានយ៉ាងល្អនៅលើទីតាំងនាំមុខគេក្នុងការធានាសន្តិសុខនៃផ្នែកខាងកើតរបស់តំបន់ណាតូ NATO ក្របខ័ណ្ឌនៃកិច្ចការពាររួមក្នុងនាមជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ។

នាយករដ្ឋមន្ត្រីប៊ុលហ្ការី លោក Andrey Gyurov ក្នុងអំឡុងពេលកិច្ចពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសក្រិក លោក Nikolas Dendias បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ កិច្ចសហប្រតិបត្តិការស្ថាបនាក្នុងវិស័យការពារជាតិនៃប្រទេសទាំងពីរ រួមជាមួយនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ទាំងមូល គឺជាគន្លឹះក្នុងការធានាសន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់

លោកនាយករដ្ឋមន្ត្រី Andrey Gyurov ក៏បានថ្លែងអំណរគុណចំពោះលោកក Dendias ដែលបានរួមចំណែកចំពោះសមរភូមិពហុជាតិនៅលើទឹកដីប៊ុលហ្គារី ជាផ្នែកមួយនៃកងកម្លាំងជើងគោករបស់អង្គការណាតូ ដើម្បីពង្រឹងភាពរឹងមាំ និងកិច្ចការពារនៅផ្នែកខាងកើត។ ​នេះ​ជា​ការ​បង្ហាញ​យ៉ាងច្បាស់ពី​សាមគ្គីភាព​របស់​សម្ព័ន្ធមិត្ត​។

គួរឲ្យដឹងដែរថា នៅប៉ែកខាងកើតនៃតំបន់យោធាណាតូដែលដឹកនាំដោយអាម៉េរិក មានប្រទេសចំនួន៨ លាតសន្ធឹងពីតំបន់អាក់ទិកទៅដល់តំបន់សមុទ្រខ្មៅ រួមមានដូចជា ប៊ុលហ្គារី អេស្តូនី ហុងគ្រី ឡាតវៀលី ទុយអានី ប៉ូឡូញ រ៉ូម៉ានី និងស្លូវ៉ាគី៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា