មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

​បរទេស ៖ នាយក​រដ្ឋមន្ត្រី​ប្រទេស ប៊ុលហ្ការី ​លោក​ Rumen Radev បាន​បង្កើត​ឱ្យ​មាន​ការ​ជជែក​ដេញដោល​គ្នាយ៉ាង​ក្តៅ​គគុក​នៅក្នុង​កិច្ចប្រជុំសភា ​បន្ទាប់ពី​រូបលោក​បាន​និយាយ​ថា​ បើ​ទោះ​បីជា​គ្មានរុស្ស៊ី ក៏អឺរ៉ុប​អាច​រស់នៅ​បាន​ដែរ គ្រាន់តែមិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ប្រសិនបើ​ជ្រើសរើស​ធ្វើជា​សត្រូវ​ជាមួយ​រុស្ស៊ី​​។

​កាសែត​ប៊ុលហ្គារី​ ​Novinata ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃចុង​សប្តាហ៍​កន្លងទៅ​ថា ក្រោយពីមានការលើកឡើងពីសំណាក់លោកប្រធានាធិបតីខាងលើនេះ សមាជិក​សភា​បក្ស​ប្រឆាំង​ លោក ​Georg ​Georgiev ​បាន​ចោទប្រកាន់​លោក​នាយករដ្ឋមន្ត្រី​ថា ​មាន​ចិត្ត​ស្ទាក់ស្ទើរ​ ​និង​មិន​ព្រម​បង្ហាញ​ពីគោលជំហរ​ជា​អឺរ៉ុប​ឱ្យ​បាន​ពេញលេញ​។

សូមជម្រាបថា ការប៉ះទង្គិចពាក្យសម្ដីគ្នាខាងលើនេះគឺកើតឡើងក្រោយមានហេតុការណ៍ករណីដ្រូនមួយបានវាយប្រហារទៅលើទីតាំងព្រលានយន្តហោះក្នុងទីក្រុង Leipzig នៃប្រទេសអាល្លឺម៉ង់។ ហេតុការណ៍នេះត្រូវបានសមាជិកសភាមកពីគណបក្សប្រឆាំងចោទថាជាការរៀបចំផែនការរបស់រដ្ឋាភិបាលរុស្ស៊ី ខណៈដែលក្រសួងការបរទេសហ្គារី បានបង្ហាញពីការសោកស្តាយចំពោះការខាតបង់របស់អាល្លឺម៉ង់ និងជំរុញឱ្យមានការស៊ើបអង្កេត ប៉ុន្តែមិនបានដាក់ការចោទប្រកាន់ទៅលើរុស្ស៊ីនោះទេ ជាមួយហេតុផលថា រកភស្តុតាងដាក់បន្ទុកមិនឃើញតម្រុយនោះឡើយ។

​លើស​ពី​នេះ​ ​លោក​ នាយក​រដ្ឋមន្ត្រី​ប្រទេស ប៊ុលហ្ការី ​Radev បាន​ចោទ​សួរ​ទៅ​វិញ​ពី​ការ​ដែល​ប្រទេស​អឺរ៉ុប​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​ប្រើប្រាស់​អាវុធ​រយៈចម្ងាយ​ឆ្ងាយ​ ​និង​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​របស់​លោក​ខាង​លិច​ដើម្បី​វាយ​ប្រហារ​ចូល​ជ្រៅ​ក្នុង​ទឹកដី​រុស្ស៊ី​នោះវាត្រឹមត្រូវច្បាប់ឬទេ? ជាមួយគ្នានេះ ​លោកក៏​បាន​ព្រមាន​ដែរថា​ វា​ជា​រឿង​មិន​ឆ្លាតវៃ​នោះឡើយ​ដែល​រំពឹង​ថា​ រុស្ស៊ី​ នឹង​នៅអង្គុយ​មើល​ស្ងៀមមិនតបនោះ ហើយកុំភ្លេច​ថា​ ​រុស្ស៊ី​ ជា​ប្រទេស​ដែល​មាន​​អាវុធ​នុយក្លេអ៊ែរ​ធំ​បំផុត​ ​និង​មាន​មីស៊ីល​ល្បឿន​លឿន​ជាង​សំឡេង ​(​Hypersonic​)​ ​ដែល​គ្មាន​នរណា​អាច​ទប់ទល់​បាន​ឡើយ​។

​លោក​ Radev បាន​បញ្ជាក់​ដែរថា​ ភាព​ជា​អ្នក​ដឹកនាំ​អឺរ៉ុប​ពិតប្រាកដ ​គឺ​ការ​ប្រើប្រាស់​ហេតុផល​ ​និង​ខិតខំ​កាត់បន្ថយ​ហានិភ័យ​ ​មិន​មែន​ជា​ការ​ចូលរួម​ប្រកួតប្រជែង​ដំឡើង​កម្ដៅ​​សង្គ្រាម​នោះ​ទេ​។ ​លោក​បាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ប្រញាប់​ទៅអង្គុយ​នៅ​តុ​ចរចា​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ​មុនពេល​សង្គ្រាម​នេះ​រីករាលដាល​កាន់តែ​ធំ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា