នាយក​រដ្ឋមន្ត្រី​ប៊ុល​ហ្គារី ​​គាំទ្រ​លោកស្រី​ ​Iliana​ ​Yotova​ ​ជា​បេក្ខភាព​ប្រធានាធិបតី​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយក​រដ្ឋមន្ត្រី​ប៊ុល​ហ្គារី ​​គាំទ្រ​លោកស្រី​ ​Iliana​ ​Yotova​ ​ជា​បេក្ខភាព​ប្រធានាធិបតី​

នាយក​រដ្ឋមន្ត្រី​ប៊ុល​ហ្គារី ​​គាំទ្រ​លោកស្រី​ ​Iliana​ ​Yotova​ ​ជា​បេក្ខភាព​ប្រធានាធិបតី​

បរទេស​៖ ​នាយក​រដ្ឋមន្ត្រី​ប៊ុល​ហ្គារី ​លោក​ ​Rumen​ ​Radev​ ​បាន​ប្រកាស​កាលពី​ថ្ងៃទី​ ២៨​ ​ខែកក្កដា ​ថា​ ​គណបក្ស​ ​Progressive​ ​Bulgaria​ ​(​PB​) ​របស់​លោក​ ​នឹង​គាំទ្រ​លោកស្រី​ ​Iliana​ ​Yotova​ ​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ក្នុង​ការ​បោះឆ្នោត​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​ ២០២៦​ ​ខាងមុខ​។

Advertisement

​យោង​តាម​កាសែត​ប៊ុលហ្គារី​ ​Novinata​ ​លោក​ ​Radev​ ​ដែល​ជា​ស្ថាបនិក​គណបក្ស​ ​PB​ ​បាន​ឱ្យដឹង​ថា​ ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​គណបក្ស​ ​រួម​ជាមួយ​ដៃគូ​ចម្រុះ​របស់​ខ្លួន​ ​បាន​សម្រេច​គាំទ្រ​បេក្ខភាព​លោកស្រី​ ​Yotova​ ​សម្រាប់​តំណែង​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប៊ុល​ហ្គារី​។

​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ លោក​ ​Radev​ ​បាន​លើកឡើង​ថា​ ​លោក​ ​និង​លោកស្រី​ ​Yotova​ ​បាន​រួមគ្នា​ប្រឈម​នឹង​ការ​លំបាក​អស់​រយៈពេល​១០​ឆ្នាំ​ ​ដើម្បី​ស្តារ​ភាព​ជា​រដ្ឋ​ ​និង​នាំ​នយោបាយ​ប៊ុល​ហ្គារី​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ឡើងវិញ​។

​លោក​បាន​បញ្ជាក់​ថា​ ​ដំណើរការ​នេះ​ត្រូវការ​ការ​គាំទ្រ​ជាបន្តបន្ទាប់ពី​សង្គម​ និង​ការ​រួបរួម​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​។

​លោក​ ​Radev​ ​បាន​ពណ៌នា​លោកស្រី​ ​Yotova​ ​ថា​ ​ជា​អ្នកនយោបាយ​ដែល​មាន​ភាព​រឹងមាំ​ និង​បទពិសោធន៍​ ​ហើយ​បាន​បង្ហាញ​ការ​ជឿជាក់​ថា​ ​លោកស្រី​នឹង​បន្ត​ការពារ​ផលប្រយោជន៍​សាធារណៈ​ ​និង​ធ្វើការ​ដើម្បី​សម្រេចបាន​នូវ​ការ​ឯកភាព​ជាតិ​។

​ជាមួយគ្នា​នេះ​ លោក​ ​Radev​ ​ក៏​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ​ដោយ​លើកឡើង​ថា​ ​មេដឹកនាំ​គណបក្ស​ប្រជែង​ដ៏​សំខាន់​ ​GERB​ ​អាចនឹង​ត្រូវ​ស្វែងរក​បេក្ខភាព​ដែល​មាន​និន្នាការ​ស្តាំ​និយម​ បន្ទាប់ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា​ចុងក្រោយ​។

​លោក​បាន​ពណ៌នា​ទំនាក់ទំនង​រវាង​ក្រុម​នយោបាយ​នានា​ក្នុង​បរិបទ​បច្ចុប្បន្ន​ថា​ ​ជា​ដំណើរការ​ដែល​ភាគី​នានា​អាច​ប្រឈមមុខ​ដាក់​គ្នា​ជាបន្តបន្ទាប់​ ​ប៉ុន្តែ​ក៏​អាច​ឈាន​ទៅ​រក​កិច្ចសហប្រតិបត្តិការ​នៅពេល​បន្ទាប់​ផងដែរ​។

​គួរឱ្យដឹង​ថា​ ​គណបក្ស​ ​Progressive​ ​Bulgaria​ ​(​PB​) ​ជា​គណបក្ស​នយោបាយ​ឆ្វេង​និយម​បែប​ប្រជា​ភិថុតិ ​និង​ជាតិនិយម​របស់​ប៊ុល​ហ្គារី ​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ខែមីនា ​ឆ្នាំ​២០២៦​ ​ដោយ​អតីត​ប្រធានាធិបតី​ លោក​ ​Rumen​ ​Radev​។ ​លោក​បាន​លា​លែង​ពី​តំណែង​ប្រធានាធិបតី​ ​ដើម្បី​បង្កើត​គណបក្ស​នេះ​ ក្នុង​គោលបំណង​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​សកល​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា