ទិញវីឡាប្រណីតម៉ូដថ្មីទំនើប ទទួលបានការបញ្ចុះតម្លៃរហូតដល់ $30,000និងទូរស័ព្ទ Samsung Galaxy S26 Ultra 1 គ្រឿងភ្លាមៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទិញវីឡាប្រណីតម៉ូដថ្មីទំនើប ទទួលបានការបញ្ចុះតម្លៃរហូតដល់ $30,000និងទូរស័ព្ទ Samsung Galaxy S26 Ultra 1 គ្រឿងភ្លាមៗ

ទិញវីឡាប្រណីតម៉ូដថ្មីទំនើប ទទួលបានការបញ្ចុះតម្លៃរហូតដល់ $30,000និងទូរស័ព្ទ Samsung Galaxy S26 Ultra 1 គ្រឿងភ្លាមៗ

មិនខកបំណងឡើយ ទិញវីឡាប្រណីតម៉ូដថ្មីទំនើបនៃគម្រោងហ្រ្គេនលែនម៉ាក ២៧១ ជាបណ្តុំផ្សារទំនើប សាលារៀនអន្តរជាតិ មជ្ឈមណ្ឌលសន្និបាត មជ្ឈមណ្ឌលកីឡា និងឧទ្យានលំហែដែលមានផាសុកភាព

Advertisement

ភ្នំពេញ ៖ ក្នុងបរិបទដែលសេដ្ឋកិច្ចកម្ពុជាកំពុងបង្ហាញសញ្ញារើបឡើងវិញជាបន្តបន្ទាប់ ក្រុមហ៊ុន ជីប ម៉ុង លែន (Chip Mong Land) ដែលជាបុត្រសម្ព័ន្ធឈានមុខគេមួយនៃក្រុមហ៊ុនយក្ស ជីប ម៉ុង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសបើកសម្ពោធលក់ជាផ្លូវការនូវវីឡាប្រណីតម៉ូដថ្មីចំនួន ៥ ប្រភេទ ក្នុងគម្រោង ហ្រ្គេនលែនម៉ាក ២៧១ (Grand Landmark 271)។

គម្រោងដ៏ធំអស្ចារ្យនេះ ជាតំបន់មានសក្តានុពល និងជាទីតាំងយុទ្ធសាស្ត្រដែលតភ្ជាប់យ៉ាងងាយស្រួលទៅកាន់ទិសដៅសំខាន់ៗនានា ជាពិសេស ជាតំបន់សម្រាប់រស់នៅបែបទំនើបស៊ីវីល័យប្រកបដោយផាសុកភាព ការវិនិយោគ និងការប្រកបអាជីវកម្ម។ នេះជាឱកាសល្អក្នុងការក្ដោបក្ដាប់អចលនទ្រព្យដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់បំផុតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ។

អ្នកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុនជីប ម៉ុង លែន និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីបម៉ុង បានថ្លែងថា៖ វីឡាប្រណីតម៉ូដថ្មីទាំង ៥ ប្រភេទដែលប្រកាសបើកលក់ជាផ្លូវការនាពេលនេះ មាន វីឡាភ្លោះ SR (Twin Villa SR) វីឡាឃ្វីនប៊ី ៣ (Queen B III Villa) វីឡាប៊ីសនីស(Business Villa) វីឡាឃ្វីនហ្គ្រេន II (Queen Grand II Villa) និងវីឡា ឃីង ហ្រ្គេន (King Grand Villa)។

អ្នកឧកញ៉ា បានបញ្ជាក់ថា៖ វីឡាទាំងអស់សុទ្ធតែជាប្រភេទវីឡាប្រណីតៗម៉ូដថ្មី និងត្រូវបានរចនាយ៉ាងសម្រិតសម្រាំង ដើម្បីឆ្លើយតបនឹងតម្រូវការ និងសេចក្តីប្រាថ្នារបស់អតិថិជនសម័យថ្មី ដែលបង្ហាញវត្តមានជាលើកដំបូងគេបង្អស់នៅក្នុង Grand Landmark 271។ ក្នុងថ្ងៃដ៏វិសេសវិសាលនេះ ក្រុមហ៊ុន ជីប ម៉ុង លែន មិនត្រឹមតែប្រារព្ធពិធីបើកសម្ពោធការលក់ប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងរួមគ្នាបើកទ្វារឆ្ពោះទៅកាន់យុគសម័យថ្មីនៃការរស់នៅ។

អ្នកឧកញ៉ាបានបញ្ជាក់ថា៖

«ថ្ងៃនេះគឺជាកន្លែងដែលក្តីសុបិន និងបំណងប្រាថ្នារបស់លោកអ្នកក្លាយទៅជាការពិតយ៉ាងពិតប្រាកដ។ ជីវិត និងការរស់នៅ ត្រូវបានកែច្នៃ និងកំណត់ឡើងវិញ ជាមួយនឹងស្តង់ដារលំដាប់កំពូលដ៏ល្អឥតខ្ចោះ។ គម្រោង Grand Landmark 271 មិនគ្រាន់តែជាគម្រោងលំនៅឋានធម្មតានោះឡើយ តែជាទីក្រុងនៃអនាគតដែលកំពុងបើកទ្វារស្វាគមន៍ ដែលមានក្តីស្រមៃ ចក្ខុវិស័យ និងជំនឿយ៉ាងមុតមាំ។»

អ្នកឧកញ៉ា បានបន្ថែមថា៖«អ្វីដែលធ្វើឱ្យ គម្រោង Grand Landmark 271 កាន់តែលេចធ្លោនោះគឺមុខងារចម្រុះដ៏ទំនើបសម្បូរបែបជាច្រើនរួមមាន៖

  • ផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល (Chip Mong 271 Mega Mall)
  • សាលារៀនអន្តរជាតិ
  • មជ្ឈមណ្ឌលសន្និបាត ជីប ម៉ុងដ៏ធំជាងគេ
  • មជ្ឈមណ្ឌលកីឡា The Top Sport Center​​ 271
  • ឧទ្យានហ្គ្រេនលែនម៉ាក ជាប់មាត់ទឹកដ៏ស្រស់ត្រកាល
  • សួនច្បារដែលមានធម្មជាតិបៃតង

អ្នកឧកញ៉ា បានឱ្យដឹងថា៖វីឡាម៉ូដថ្មីទាំង ៥ ប្រភេទនេះ មិនត្រឹមតែមានភាពស្រស់ស្អាតផ្នែកស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានគិតគូរយ៉ាងម៉ត់ចត់ពីការរស់នៅរបស់អតិថិជនក្នុងយុគសម័យថ្មី។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុនជីបម៉ុង បានមានប្រសាសន៍ថា៖នេះជាសមិទ្ធផលថ្មីទៀត សម្រាប់ក្រុមហ៊ុន ជីប ម៉ុង លែន ព្រោះត្រឹមដើមឆ្នាំថ្មីនេះ ក្រុមហ៊ុនបានធ្វើការសម្ពោធជាច្រើនផលិតផលរួចមកហើយ។
អ្នកឧកញ៉ា បន្តថា៖ ចំណុចទាក់ទាញចិត្តអតិថិជនឱ្យនៅតែបន្តគាំទ្រ រាល់ផលិតផលថ្មីដែលក្រុមហ៊ុនបានដាក់ចេញដោយសារ អតិថិជនជឿជាក់លើ៖

  • កេរ្ត៍ឈ្មោះ និងម៉ាកសញ្ញា Chip Mong Land និង ប្រព័ន្ធអេកូឡូស៊ីនៃ  ជីប ម៉ុងគ្រុប

     •  មានប្រវត្តិល្អក្នុងការអភិវឌ្ឍគម្រោងជោគជ័យ

     •  គុណភាពសំណង់ និងស្តង់ដារខ្ពស់

     •  សម្រេចគម្រោងតាមផែនការ និងពេលវេលា

     •  ផ្តល់តម្លៃ ពិតប្រាកដ ទាំងរស់នៅ និងវិនិយោគ

     •  មានសេវាកម្មក្រោយការលក់ (after-sales service) និង សហគមន៍មួយដែលរស់រវើក

កាន់តែពិសេស អតិថិជននឹងទទួលបានការផ្តល់ជូនពិសេស សម្រាប់ការកក់ផ្ទះនៅក្នុងកម្មវិធីរួមមាន៖

  • ការបញ្ចុះតម្លៃរហូតដល់ 9%
  • ការបញ្ចុះតម្លៃបន្ថែមរហូតដល់ $30,000
  • ទទួលបានទូរស័ព្ទ Samsung Galaxy S26 Ultra 1 គ្រឿងភ្លាមៗ និងរង្វាន់ដ៏ច្រើនសន្ធឹកសន្ទាប់ទៀត។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់លេខ៖ 061 997 888

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា