ត្រីមាសទី ១ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-អាស៊ាន សម្រេចបានជិត ៥ ពាន់លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្រីមាសទី ១ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-អាស៊ាន សម្រេចបានជិត ៥ ពាន់លានដុល្លារ

ត្រីមាសទី ១ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-អាស៊ាន សម្រេចបានជិត ៥ ពាន់លានដុល្លារ

គិតត្រឹមត្រីមាសទី ១ ដើមឆ្នាំ ២០២៦ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រេចបានទំហំទឹកប្រាក់ប្រមាណជា ៤,៨៦ ពាន់លានដុល្លារ កើនឡើង ១០.៥០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។ នេះយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ចេញផ្សាយកាលពីថ្មីៗនេះ។

Advertisement

ទោះយ៉ាងនេះក្តី តួលេខរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញមានតម្លៃ ១,៦ពាន់លានដុល្លារ ថយចុះប្រមាណជា ៧ ភាគរយ ចំណែកការនាំចូលពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន មានតម្លៃសរុបចំនួន ៣,២៦ ពាន់លានដុល្លារ កើនឡើងប្រមាណជា ២២ ភាគរយ។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវសង្គមសេដ្ឋកិច្ចសង្គមមើលឃើញថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងបណ្តាប្រទេសក្នុងអាស៊ាន បានបង្ហាញពីភាពធន និងរក្សាបាននូវស្ថេរភាពទីផ្សាររយៈពេលយូរ។ លោកថា អាស៊ាន គឺដៃគូរសេដ្ឋកិច្ចពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ និងជាទីផ្សារដ៍ធំរបស់កម្ពុជា។

លោកបណ្ឌិត បានថ្លែងថា៖

“ការធ្វើពាណិជ្ជកម្មកម្ពុជា និងអាស៊ាន ឆ្លុះបញ្ចាំងអំពីភាពធន់ បើទោះបីកម្ពុជាក៍ដូចជាពិភពលោក ជួបភាពមិនច្បាស់នៃសេដ្ឋកិច្ចសកល ក៍ដូចជាបញ្ហាតានតាននៃភូមិសាស្រ្តនយោបាយនិងជម្លោះព្រំដែន។”

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា មានប្រសាសន៍ថា កន្លងមកកម្ពុជានាំចូលទំនិញពីបណ្តាប្រទេសក្នុងអាស៊ានច្រើនជាងការនាំចេញ ប៉ុន្តែដោយឡែកនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចេញ​មានការកើនឡើងជាលំដាប់។

អ្នកឧកញ៉ាបានថ្លែងថា ស្របពេលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជា រួមនឹងជម្លោះព្រំដែនជាមួយប្រទេសថៃ ការដោះដូរទំនិញឡើងឬចុះគឺជារឿងធម្មតា។ អ្នកឧកញ៉ា បន្តថា៖

ការដោះដូទំនិញរវាងកម្ពុជានិងអាស៊ាន កើនឡើងឬធ្លាក់ចុះគឺជារឿងធម្មតា ដោយសារបណ្តារប្រទេសក្នុងតំបន់អាស៊ានផលិតនូវផលិតផលស្រដៀងៗគ្នា និងបញ្ហាព្រំដែនជាមួយប្រទេសថៃផងនោះ ធ្វើឱ្យផលិតមួយចំនួនមានការជាប់គាំង។ ទោះជាយ៉ាងណាជម្លោះព្រំដែន បានជម្រុញឱ្យកម្ពុជាបង្កើនការផលិតសម្រាប់នាំចេញមានចំនួនកាន់តែច្រើនឡើងៗ។”

អាស៊ាន​រួមមានប្រទេស​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងទីម័រខាងកើត។  ដោយឡែកដៃគូ​ពាណិជ្ជកម្ម​កំពូល​ទាំង​ប្រាំ​របស់​កម្ពុជា​នៅ​ក្នុង​អាស៊ាន ​គឺ ​វៀតណាម សិង្ហបុរី ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី។

ផលិតផលសំខាន់ៗរសម្រាប់នាំចេញទៅកាន់អាស៊ានរួមមាន សម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ កាបូប បន្ទះសូឡា សំបកកង់រថយន្ត គ្រឿងអេឡិចត្រូនិច និងផលិតផលកសិកម្មដូចជា អង្ករ គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ ដំឡូងមី ធូរេន ស្វាយចន្ទីរ ចេក និងផលិតផលកសិកម្មផ្សេងៗជាច្រើនទៀត។

យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម គិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៥ ការដោះដូរទំនិញរបស់កម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន សម្រេចបាននូវទំហំទឹកប្រាក់ប្រមាណជា ១៥,៧៨ ពាន់លានដុល្លារ កើនឡើង ៣,៧២% ធៀបនឹងឆ្នាំ២០២៤៕   

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា