កម្ពុជា-ព្រីតថេន-សហរដ្ឋអាម៉េរិក បង្កើតបណ្តាញទំនាក់ទំនងរួមគ្នា ដើម្បីជំរុញពាណិជ្ជកម្មឱ្យកាន់តែប្រសើរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ព្រីតថេន-សហរដ្ឋអាម៉េរិក បង្កើតបណ្តាញទំនាក់ទំនងរួមគ្នា ដើម្បីជំរុញពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

កម្ពុជា-ព្រីតថេន-សហរដ្ឋអាម៉េរិក បង្កើតបណ្តាញទំនាក់ទំនងរួមគ្នា ដើម្បីជំរុញពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោលបំណងជំរុញពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នាល្ងាចថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

ពិធីដ៏មានសារសំខាន់មួយនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតព្រីតថេនប្រចាំកម្ពុជា លោក Andrew Leyva ទីប្រឹក្សាផ្នែកនយោបាយ និងសេដ្ឋកិច្ចនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំរាជធានីភ្នំពេញ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ភ្ញៀវកិត្តិយស ធុរជន សហគ្រិន និងតំណាងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។

ក្នុងមតិស្វាគមន៍ លោកជំទាវរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នកចូលរួមទាំងអស់ និងបានថ្លែងអំណរគុណចំពោះស្ថានទូតសហរដ្ឋអាម៉េរិក និងស្ថានទូតព្រីតថេន ដែលតែងតែផ្ដល់កិច្ចសហការ និងភាពជាដៃគូយ៉ាងរឹងមាំជាមួយក្រសួងពាណិជ្ជកម្ម។ លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការជួបជុំនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរួមក្នុងការជំរុញភាពជាដៃគូឱ្យឈានហួសពីកិច្ចសន្ទនា តាមរយៈការបង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យរវាងរាជរដ្ឋាភិបាល វិស័យធុរកិច្ច បច្ចេកវិទ្យា និងទីផ្សារ។

លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងអំពីតួនាទីដ៏សំខាន់នៃពាណិជ្ជកម្មឌីជីថល ក្នុងការតភ្ជាប់ផលិតករ និងសហគ្រាសកម្ពុជាជាមួយអ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់នៅទូទាំងពិភពលោក កាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម បង្កើនតម្លាភាព និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ធុរកិច្ច។ លោកជំទាវរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងលើកកម្ពស់ការផ្ដល់សេវាសាធារណៈ តាមរយៈប្រព័ន្ធបញ្ជរតែមួយជាតិ ការចុះបញ្ជីពាណិជ្ជកម្ម និងសេវាកម្មកម្មសិទ្ធិបញ្ញាតាមប្រព័ន្ធអនឡាញ ថ្នាលទីផ្សារអេឡិចត្រូនិក CambodiaTrade ប្រព័ន្ធវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញអេឡិចត្រូនិក និងប្រព័ន្ធលិខិតអនុញ្ញាតរៀបចំពិព័រណ៍អេឡិចត្រូនិកដែលនឹងដាក់ឱ្យដំណើរការនាពេលខាងមុខ។

ក្នុងបរិបទដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនៅខែធ្នូ ឆ្នាំ២០២៩ និងអាស៊ានកំពុងជំរុញកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថល លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ឱ្យប្រែក្លាយទំនាក់ទំនងទៅជាកិច្ចសហការ និងឱកាសធុរកិច្ចជាក់ស្ដែង។ លោកជំទាវរដ្ឋមន្ត្រី បានអំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យា វិនិយោគិន ដៃគូអភិវឌ្ឍន៍ និងសហគ្រាសកម្ពុជា ឱ្យរួមគ្នាពង្រីកលទ្ធភាពទទួលបានបច្ចេកវិទ្យា ចំណេះដឹង ហិរញ្ញប្បទាន និងទីផ្សារ ដើម្បីរួមចំណែកកសាងសហគ្រាសកម្ពុជាឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់។ ជាទីបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានជូនពរឱ្យអ្នកចូលរួមទាំងអស់ទទួលបានកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា បង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យ និងភាពជាដៃគូយូរអង្វែង ព្រមទាំងបានប្រកាសបើកជាផ្លូវការនូវកម្មវិធីជំនួបបណ្តាញទំនាក់ទំនងកម្ពុជា-ព្រីតថេន-សហរដ្ឋអាម៉េរិក។

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា