មុនបើកកិច្ចប្រជុំផ្លូវការនៅ​រសៀលនេះ កម្ពុជាតភ្ជាប់ទីផ្សារ ៧០០លាននាក់ ក្នុងវេទិកា REF 2026 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មុនបើកកិច្ចប្រជុំផ្លូវការនៅ​រសៀលនេះ កម្ពុជាតភ្ជាប់ទីផ្សារ ៧០០លាននាក់ ក្នុងវេទិកា REF 2026

មុនបើកកិច្ចប្រជុំផ្លូវការនៅ​រសៀលនេះ កម្ពុជាតភ្ជាប់ទីផ្សារ ៧០០លាននាក់ ក្នុងវេទិកា REF 2026

ភ្នំពេញ៖ គណៈប្រតិភូសហគ្រិនហ្វ្រង់កូហ្វូនី ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅមុនកិច្ចប្រជុំបើកជាផ្លូវការនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល និងប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ក្នុងនាមម្ចាស់ផ្ទះ បានសហការជាមួយសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូនី (APF) រៀបចំពិធីជប់លៀងសាយភោជទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ ដែលអញ្ជើញមកពីបណ្ដាប្រទេសនៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី សរុបជាង ៧០ប្រទេស។

វេទិកាសហគ្រិនហ្វ្រង់កូហ្វូនី លើកទី៦ (REF 2026) បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “នវានុវត្តន៍ ជាកាតាលីករសម្រាប់ចីរភាព និងសមាហរណកម្ម នៃសហគមន៍ហ្វ្រង់កូហ្វូនី” ហើយក៏ជាលើកដំបូងបង្អស់ដែលព្រឹត្តិការណ៍នេះ ត្រូវបាននាំយកមករៀបចំក្នុងតំបន់អាស៊ីអាគ្នេយ៍។

យោងតាមផេកផ្លូវការរបស់សភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះជាផ្លែផ្កានៃការប្តេជ្ញាចិត្តយុទ្ធសាស្ត្រដែលបានចុះហត្ថលេខានៅទីក្រុងប៉ារីសក្នុងឆ្នាំ២០០៤ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។​

វេទិកាសហគ្រិនហ្រ្វង់កូហ្វូន ត្រូវបានរៀបចំជាបន្តបន្ទាប់នៅទីក្រុងប៉ារីស អាប៊ីដហ្សង់(Abidjan) កេបិច(Quebec) ម៉ារ៉ាកេស (Marrakech) និងប្រាហ្សាវីល (Brazzaville) ពេលនេះបានមកដល់ទ្វីបអាស៊ីជាផ្លូវការ។ កម្ពុជា គឺជាសមាជិកដ៏សកម្មមួយរបស់អាស៊ាន និង អាសិប (RCEP) ដែលផ្តល់ជូនសហគ្រិនហ្វ្រង់កូហ្វូនទូទាំងពិភពលោកនូវច្រកទ្វារយុទ្ធសាស្ត្រ បើកចំហឆ្ពោះទៅកាន់អ្នកប្រើប្រាស់ជាង ៧០០ លាននាក់។

បន្ទាប់ពីកិច្ចស្វាគមន៍ និងបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ចដំបូងនេះ គណៈប្រតិភូនឹងបន្តចូលរួមវេទិកាពិភាក្សាស៊ីជម្រៅរយៈពេល ២ថ្ងៃពេញ ដោយផ្តោតលើវិស័យសំខាន់ៗ ដូចជា កសិ-ឧស្សាហកម្មកែច្នៃ ភស្តុភារកម្ម ថាមពលបៃតង នវានុវត្តន៍ឌីជីថល និងច្រករបៀងវិនិយោគក្នុងតំបន់។

យោងតាមរបៀបវារៈដែលបណ្ដាញសារព័ត៌មាន AMS ទទួលបាននៅថ្ងៃទី១៤ ខែវិច្ឆិកា នេះ កិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូនីលើកទី៦ នឹងចាប់ផ្ដើមបើកកិច្ចប្រជុំថ្ងៃដំបូងរបស់ខ្លួននៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ចាប់ពីម៉ោង ២កន្លះ រសៀលនេះ តទៅ ហើយកិច្ចប្រជុំបន្ដនៅថ្ងៃទី២ រហូតដល់បញ្ចប់ នឹងធ្វើនៅសាលសន្និសីទ និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែវិច្ឆិកា៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា