កម្ពុជាបន្តនាំចូល​ជ័រកៅស៊ូ ខណៈរោងចក្រកែច្នៃកៅស៊ូ និងឈើកៅស៊ូ កើនដល់ជិត ១៨០ កន្លែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបន្តនាំចូល​ជ័រកៅស៊ូ ខណៈរោងចក្រកែច្នៃកៅស៊ូ និងឈើកៅស៊ូ កើនដល់ជិត ១៨០ កន្លែង

កម្ពុជាបន្តនាំចូល​ជ័រកៅស៊ូ ខណៈរោងចក្រកែច្នៃកៅស៊ូ និងឈើកៅស៊ូ កើនដល់ជិត ១៨០ កន្លែង

បើទោះបីជា​វិស័យ​ដំណាំកៅស៊ូ​មាន​ការរីកចម្រើន​គួរកត់សម្គាល់រយៈ​ពេល​ចុងក្រោយនេះ​ក្តី​ ប៉ុន្តែកម្ពុជា​នៅបន្តនាំ​ចូល​ជ័រកៅស៊ូ​ និងសំបក​កង់​រថយន្ត​ពី​ក្រៅប្រទេស​នៅឡើយ។

Advertisement

យោងតាម​របាយការណ៍​ផ្លូវការរបស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ការនាំ​ចូល​ជ័រ​កៅស៊ូ និង​សំបក​កង់​រថយន្ត​ពី​ក្រៅ​ប្រទេស​ គឺ​ដោយសារ​ការ​ផលិតក្នុងស្រុក​នៅជួប​បញ្ហាប្រឈម​មួយ​ចំនួននៅឡើយ។ បញ្ហាទាំងនោះរួមមាន​ កង្វះវត្ថុធាតុដើម, ខ្វះទុនបម្រុង, ថ្លៃដើមផលិតខ្ពស់, ផលិតផលមិនបំពេញតម្រូវការទីផ្សារ និងប្រព័ន្ធផលិតកម្មកែច្នៃមិនទាន់ល្អប្រសើរ។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា កាលពីឆ្នាំ២០២៥ កម្ពុជា បាននាំចូលជ័រកៅស៊ូ និងសំបកកង់រថយន្ត ពីក្រៅប្រទេសក្នុងតម្លៃទឹកប្រាក់ជាង ៩៣លានដុល្លារ។

ដោយឡែក នៅរយៈពេល ៤ ខែ ក្នុងឆ្នាំ២០២៦ កម្ពុជា បាននាំចូលជ័រកៅស៊ូ និងសំបកកង់រថយន្ត ក្នុងតម្លៃសរុប ជាង ៣៣ លានដុល្លារ ដោយភាគច្រើននាំចូលពីប្រទេសថៃ វៀតណាម និងកូតឌីវ័រ។ ក្នុងនោះ កម្ពុជាបាននាំចូលជ័រកៅស៊ូ និងសំបកកង់រថយន្តពីប្រទេសថៃ ក្នុងតម្លៃសរុប ១៩ លានដុល្លារ។

នៅកម្ពុជា មានរោងចក្រកែច្នៃកៅស៊ូ និងឈើកៅស៊ូ សរុបចំនួន ១៧៩ កន្លែង។ ក្នុងនោះ រោងចក្រកែច្នៃជ័រកៅស៊ូក្រែប ៥៦ កន្លែង, រោងចក្រកែច្នៃទឹកជ័រខាប់ ១ កន្លែង, សិប្បកម្មកែច្នៃកៅស៊ូសន្លឹក ១០១កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ ២១កន្លែង។

យោងតាមរបាយការណ៍​របស់​ក្រសួងកសិកម្ម វិស័យដំណាំកៅស៊ូ បានផ្តល់ការងារចំនួន ១៤ ម៉ឺនកន្លែង និងជួយគាំទ្រសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋចំនួន ៤២ម៉ឺននាក់។

ថ្មីៗនេះ កម្ពុជា ទើបសម្ពោធរោងចក្រកែច្នៃកៅស៊ូ ថ្មី ១ ទៀត តម្លៃ ៣០ លានដុល្លារ នៅក្នុងខេត្តត្បូងឃ្មុំ ក្នុងគោលបំណងលើកកម្ពស់ ​និងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម តាមរយៈការផលិតកែច្នៃជ័រកៅស៊ូក្រែបកម្រិតអន្តរជាតិ និងតាមស្តង់ដារបស់សហភាពអឺរ៉ុប ដើម្បីនាំចេញទៅក្រៅប្រទេស និងដើម្បីផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រនានា នៅក្នុងស្រុក សម្រាប់ការផលិតសំបកកង់ឡាន ព្រមទាំងសម្ភារផ្សេងៗទៀត៕ អត្ថបទ៖ ខន ណារី AMS

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា